Header Ads

ពិតជាមិនធម្មតាទេ!! និស្សិតកសិកម្ម ខ្ចីលុយធនាគារជិត១ម៉ឺន$ ដាំផ្កាអ័រគីដេ រកចំណូលបានជិត១លាន$

ពិតជាមិនធម្មតាទេ!! និស្សិតកសិកម្ម ខ្ចីលុយធនាគារជិត១ម៉ឺន$ ដាំផ្កាអ័រគីដេ រកចំណូលបានជិត១លាន$

អតីតនិស្សិតកសិកម្មជនជាតិវៀតណាម លោក Phan Thanh Sang វ័យ៣៣ ឆ្នាំ ជាមនុស្សជាប់ចិត្តស្រឡាញ់ផ្កាអ័រគីដេ និងស្រឡាញ់ផ្នែកកសិកម្មលើការដាំដុះ បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដាំផ្កាអ័រគីដេ រកចំណូលបានជិត១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។​

កសិករវ័យក្មេងពោពេញដោយគំនិតច្នៃប្រឌិតរូបនេះ បានចាប់ផ្តើមអាជីវកម្មដាំផ្កាអ័រគីដេរបស់ខ្លួនជាលើកដំបូង ខណៈពេលដែលរូបលោកនៅជានិស្សិតកំពុងសិក្សាជំនាញកសិកម្មនៅឯសកលវិទ្យាល័យ Da Lat University ក្នុងអំឡុងឆ្នាំ២០០៦។ដើម្បីឲ្យលេចជាអាជីវកម្មដែលខ្លួនពេញចិត្ត និងដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន លោក Phan Thanh Sang បានសម្រេចចិត្តខ្ចីបុលធនាគារប្រមាណ ៨៧៨០ដុល្លារ (២០០លានដុង) ដើម្បីចំណាយសម្រាប់ការរៀបចំបន្ទប់ពិសោធន៍លើគ្រាប់ពូជ និងការដាំដុះផ្កាអ័រគីដេនេះ។

លោក Phan Thanh Sang បានហែលឆ្លងកាត់បទពិសោធន៍បរាជ័យជាច្រើនលើកច្រើនសារ និងជាច្រើនឆ្នាំ ដែលបណ្តាលមកពីបញ្ហាអាកាសធាតុ ទីតាំង ពូជផ្កា និងបច្ចេកទេសក្នុងដាំដុះនៅមានកម្រិត ដែលធ្វើឲ្យគាត់ត្រូវបោះខាត មិនអាចរកឃើញប្រាក់ចំណេញបាន ប៉ុន្តែដោយចិត្តក្លាហាន មិនព្រមចុះចាញ់ មិនអស់សង្ឃឹម និងមានការជឿជាក់លើខ្លួនឯងចង់សម្រេចការងារនេះឲ្យបានជាផ្លែផ្កា ទើបនៅទីបំផុតលោកក៏ទទួលបានជោគជ័យ។

បច្ចុប្បន្ន អាជីវកម្មនេះអាចឲ្យលោករកចំណូលបានប្រមាណជិត១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានបុគ្គលិកបម្រើការងារប្រមាណជាង ៦០នាក់ឯណោះ។ ម្ចាស់អាជីវកម្ម និងជាកសិករវ័យក្មេងរូបនេះ បានប្រសាសន៍ឲ្យដឹងថា លោកគ្រោងនឹងពង្រីកការដាំដុះរបស់ខ្លួនបន្ថែមទៀត ក្នុងគោលបំណងនាំចេញទៅលក់ទូទាំងពិភពលោកនាពេលអនាគត។

Phan Thanh Sang “ខ្ញុំចេញរកស៊ី ព្រោះតែចង់បង្កើតការងារឲ្យប្រជាជនក្រីក្រជនបទរបស់ខ្ញុំ ដើម្បីឲ្យពួកគេមានជីវកម្មធូរស្រាលប៉ុណ្ណោះ”

**** អត្តបទបន្ត៖ ផ្អើលពេញម៉ាឡេស៊ី !!! ទារកដ៏ស្រស់ស្អាត ជាមួយបុរសដ៏សង្ហាម្នាក់នេះ តើពួកគេមានអ្វីពិសេសទៅ? ****

បើយោងតាមគេហទំព័រ ម៉ាឡេស៊ីមួយឈ្មោះថា http://ohbulan.com បានឲ្យដឹងថា កាលពីពេលថ្មីៗនេះមានទារកម្នាក់ដែលទើបនឹងកើតដែលជាជនជាតិឥណ្ឌូនេស៊ី មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន ជាពិសេសស្នាមញញឹមរបស់គាត់ពេលសើចម្តងៗ ពិតជាទាក់ទាញខ្លាំងណាស់ រហូតដល់មានមនុស្សមួយចំនួនធំបានធ្វើការស៊ែរជាបន្តបន្ទាប់រហូតមកដល់ពេលនេះ មិនតែប៉ុណ្ណោះគេក៏សរសើរទារកម្នាក់នេះមើលទៅមុខដូចជាមនុស្សពេញវ័យ ហើយចាស់ទុំថែមទៀតផង។

ហើយក្នុងនោះផងដែរក៏មានមនុស្សមួយចំនួនមានការងើងឆ្ងល់ជាខ្លាំងនៅពេលដែលឃើញបុរសម្នាក់កំពុងតែពរក្មេងនោះ ហើយក៏មានមនុស្សមួយចំនួនបាននិយាយថា ក្មេងនេះស្អាតគួរឲ្យស្រឡាញ់បែបនេះប្រហែលជាកាត់រកឪពុកកំពុងតែពរនេះហើយមើលទៅ ព្រោះឪពុករបស់គាត់ពិតជាសង្ហាណាស់លោកអើយ។

តែការពិតបានលាតត្រដាងហើយគឺបុរសម្នាក់នេះមិនមែនជាឪពុករបស់ក្មេងនេះទេ គាត់ធ្វើការផ្អែកស្ត្រី តែចៃដន្យអីគាត់បានឃើញក្មេងនេះនៅក្នុងមន្ទីរពេទ្យតែមួយកន្លែងដែលគាត់ធ្វើការនេះឯង ទើបគាត់ឃើញក្មេងនេះគួរឲ្យស្រឡាញ់ទើបថតលេងជាមួយទៅ រួចហើយគាត់ក៏យករូបនេះបង្ហោះក្នុង Instagram របស់គាត់ដែលមានឈ្មោះថា Anton Tanjung ទើបធ្វើឲ្យមានមនុស្សមួយចំនួនយល់ច្រឡំថាទារកម្នាក់នេះជាកូនរបស់គាត់។

ហើយរឿងមួយនេះកំពុងតែត្រូវបានគេចែកចាយជាច្រើនស្ទើរតែពេញប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីទៅហើយ នេះក៏ព្រោះតែទារកដ៏ស្រស់ស្អាត ព្រមជាមួយគ្រូពេទ្យដ៏សង្ហាឥតខ្ចោះនេះផងដែរ ទើបមានរឿងនេះកើតឡើងនោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments