Header Ads

អុញនោះ!! កូនក្រមុំញៀនហ្គេមពេក មិនព្រមទៅរៀបការ គ្រួសារចាប់អូសរនាលដី (មានវីដេអូ)

អុញនោះ!! កូនក្រមុំញៀនហ្គេមពេក មិនព្រមទៅរៀបការ គ្រួសារចាប់អូសរនាលដី (មានវីដេអូ)

កូនក្រមុំមួយរូប ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនព្រមឈប់លេងហ្គេម នៅខណៈពេលដែលនាងជិតដល់ម៉ោង ត្រូវទៅរៀបការទៅហើយនោះ។

បើយោងទៅតាមវីដេអូមួយ បង្ហាញថាគ្រួសារសាច់ថ្លៃ និងអានាគតកូនកម្លោះ បានបញ្ចុះបញ្ចូលនាងឲ្យឈប់លេងហ្គេម League of Legends នេះសិនទៅ ដើម្បីទៅរៀបការ ប៉ុន្តែត្រូវបាននាងបដិសេធ។ កូនក្រមុំរូបនេះបានស្លៀករ៉ូបស ផាត់មុខ និងធ្វើសក់ហើយយ៉ាងស្រស់ស្អាត ប៉ុន្តែបើតាមមើលទៅសម្រាប់នាង ហ្គេមដូចជាសំខាន់ជាងការរៀបការទៅទៀត។

អនាគតប្រពន្ធគេរូបនេះ ហាក់ដូចជាជាប់ស្អិតនឹងអេក្រង់កុំព្យូទ័រតែម្តង ព្រោះតែនាងកំពុងលេងហ្គេមដ៏ពេញនិយមមួយ ហើយនាងកំពុងតែប្រយុទ្ធជាមួយសត្រូវរបស់នាងក្នុងស្ថានភាពតានតឹងបំផុត។

ប្តីរបស់នាង និងគ្រួសារសាច់ថ្លៃរបស់នាងទាំងអស់កំពុងស្ថិតនៅក្នុងហាងកាហ្វេអីនធឺណេតមួយ ដើម្បីអង្វរនាងឲ្យឈប់លេងទៅ ប៉ុន្តែនាងបានប្រាប់ទៅកាន់ពួកគេវិញថា “ចាំបន្តិច”។

ភ្លាមៗនោះ ស្រ្តីម្នាក់ដែលត្រូវជាអនាគតម្តាយក្មេកបានស្រែកថា “ចេញមកកូន ពួកយើងត្រូវទៅឥឡូវនេះហើយ”។

កូនកម្លោះរបស់នាងក៏បានស្រែកទាំងតក់ក្រហល់ដែរថា “កម្មវិធីជិតចាប់ផ្តើមហើយ”។

បន្ទាប់មកកូនកម្លោះក៏ត្រូវបានឪពុកគេទះមួយកំផ្លៀង ហើយគាត់បាននិយាយថា “វាយ៉ាងមិចឯង? ឯងមិនអាចសូម្បីតែគ្រប់គ្រងជីវិតរបស់ខ្លួនឯងអ៉ីចឹងឬ? ឆាប់យកនាងចេញពីទីនេះភ្លាម” ។

បន្ទាប់មកកូនកម្លោះនោះក៏បានអង្វរនាងថា “ប្រពន្ធរបស់បង បងអង្វរ ទៅជាមួយបងទៅណា…”។ បន្ទាប់មក មិត្តភក្តិរបស់គេពីរនាក់ បានអូសនាងចេញពីកៅអ៊ី និងយកនាងចេញឆ្ងាយពីកុំព្យូទ័រ។

ទោះជាយ៉ាងនេះក្តី វីដេអូដែលកំពុងតែពេញនិយមនៅក្នុងបណ្តាញសង្គមរបស់ចិនមួយនេះ ត្រូវបានគេអះអាងថា គ្រាន់តែជាឈុតសម្តែងប៉ុណ្ណោះ។

ចំណែកឯមិត្តអ្នកអានវិញ គិតថានេះគ្រាន់តែជាការសម្តែង ឬពិតជាមានមនុស្សញៀននឹងបច្ចេកវិទ្យាបែបនេះមែន? វីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments