Header Ads

លេងសើចមិចបាន!! ក្មេងប្រុស ស្រីវ័យ១២ឆ្នាំ មួយគូ បង្ហាញសារផ្តោះផ្តង់ស្នេហ៍កក្រើក…

លេងសើចមិចបាន!! ក្មេងប្រុស ស្រីវ័យ១២ឆ្នាំ មួយគូ បង្ហាញសារផ្តោះផ្តង់ស្នេហ៍កក្រើក…

ភ្នំពេញ៖ ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ និងចែករំលែកតគ្នា នៅរូបភាពគូស្នេហ៍សិស្សសាលា ទាំងវ័យជានៅជាកុមារភាព(១២ឆ្នាំ) ។ ដែលពួកគេហាក់មិនបង្ហាញជំហរ ពង្រឹងឱកាសក្រេបជញ្ជក់ចំណេះដឹងទាន់ខ្លួននៅក្មេងនិងឱកាសកែប្រែរអនាគតនោះទេ ដែលផ្ទុះទៅវិញពួកគេបង្ហាញរូបភាពស្និទស្នាលគ្នាក្នុងរូបភាពជាគូស្នេហ៍ពេញវ័យ និងសារផ្តោះផ្តងលេបខាយស្នេហាផ្អែមល្ហែម រញ្ជួយចិត្តអស់ទស្សនៈស្នេហ៍មនុស្សចាស់។

ដោយយោងតាមគណនីហ្វេសប៊ុករបស់« Oun Leab» បានបង្ហោះរូបភាពគៀកកើយគ្នា និងសារយ៉ាងផ្អែមល្ហែម ធ្វើអោយអ្នកលេងបណ្ដាញសង្គមអានស្ទើតែឡើងជាតិស្ករ ដោយក្នុងសារនោះនិយាយយ៉ាងដូច្នេះថា« បង​ស្រលា​ញ់​អូ​នមិនមែនព្រោះអូនស្អាតទេ តែបងស្រលាញ់អូនព្រោះអូនជាមនុស្សល្អ #ក្មេងតូចរបស់បង មួយថ្ងៃៗរករឿង​ប​ង​​រហូត #បងស្រលាញ់អូននិច្ច Share ផងបានអត់ សុំត្រឹមតែនៅជាមួយអូនតែម្នាក់បានហើយ!»។ គួរ​ប​​​ញ្ជាក់ផ​ង​ដែរថាកាបង្ហាញនៅទង្វើបែបនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហួសចិត្តព្រោះតែក្មេងប្រុស ស្រីទាំងពីរនៅ​ក្មេ​ង​សោះ​មិនគិតការសិក្សារៀនសូត្របែរជាមកគិតរឿងស្នេហាទៅវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments