Header Ads

រន្ធត់ណាស់!! អ្នកទេសចរដើរលេងក្នុងសួនសត្វ មិនប្រយ័ត្នរអិលជើង ដួលចូលបឹងក្រពើ...(អានបន្ត)

ស្រ្តីជនជាតិបារាំងម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងត្រូវបានក្រពើខាំ ខណៈពេលដែលនាងព្យាយាមថតរូបសេហ្វី ជាមួយក្រពើដ៏ធំមួយក្បាលដែលកំពុងដេកនៅក្នុងបឹង។

ជនរងគ្រោះមានឈ្មោះថា Benetulier Lesuffleur អាយុ ៤៦ឆ្នាំ ត្រូវបានក្រពើខាំជើង បន្ទាប់ពីនាងបានរអិលជើងដួល ពេលដែលនាងកំពុងព្យាយាមចូលទៅថតរូប។ នៅពេលនោះ នាងកំពុងស្ថិតនៅក្នុងសួនឧទ្យានជាតិ Khos Yai ប្រទេសថៃ ជាមួយប្តីរបស់នាង។

យោងតាមសម្តីលោក Kanchit Srinoppawan ដែលជាអ្នកគ្រប់គ្រងនៅក្នុងសួនឧទ្យានជាតិនេះបានឲ្យដឹងថា កំឡុងពេលដំណើរកម្សាន្ត ពួកគេ (ស្ត្រីរងគ្រោះ និងប្តី) បានប្រទះឃើញក្រពើធំមួយក្បាលនៅក្នុងបឹង ប៉ុន្តែពួកគេមិនបានអើពើជាមួយស្លាកសញ្ញាហាមឃាត់ទេ ផ្ទុយទៅវិញពួកគេបែរជាហ៊ានដើរចូលដើម្បីថតរូបទៅវិញ។

ក្រោយកើតហេតុ រូបភាពត្រូវបានថតឡើង ពេលដែលនាងកំពុងត្រូវបានគេជួយសង្គ្រោះ អូសចេញពីម៉ាត់បឹង និងមានរបួសនៅត្រង់ជើងរបស់នាង។ ប៉ុន្តែនៅខណៈនេះ នាងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួស៕

**** អត្តបទបន្ត​៖ លុតជង្គង់សុំមិត្តស្រីរៀបការ មុខទស្សនិកជន រាប់មឺុននាក់ ខាងស្រីអរពេក ធ្លាក់ពីលើឆាក (មានវីដេអូ)****

ករណីមិត្តប្រុសលុតជង្គង់សុំរៀបការ ហើយខាងស្រីត្រេកអរ ធើ្វឲ្យមានរឿងកើតឡើងប្លែកៗ គឺមានច្រើនណាស់នៅតាមបណ្តាប្រទេសនីមួយៗ។ ដោយឡែកករណីមួយនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ ខណៈដែលខាងស្រី រំភើបត្រេកអរពេក ធ្លាក់ពីលើឆាក ក្រោយពីត្រូវបានមិត្តប្រុសរបស់ខ្លួនសុំរៀបការ នៅនឹងមុខទស្សនិកជន ២មឺុននាក់ក្នុងការប្រគុំន្រ្តីមួយ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

លោក Jeff Jackson និងមិត្តស្រីរបស់លោក នាង Endyuji ក្នុងសម្លៀកបំពាក់សិុចស៊ី បានចូលរួមក្នុងការប្រគំតន្រ្តីមួយ ដែលមានមនុស្សច្រើនកុះករចូលរួម។

ស្របពេលនៅលើឆាកប្រគំតន្រ្តី Jeff ដែលត្រូវជាមិត្តប្រុស បានខ្ចីក្បាលមេក្រូពី Dj Crizzly ដែលជាអ្នករៀបចំភ្លេងតន្រ្តីនៅទីនោះ ដើម្បីចាប់ផ្តើមសុំមិត្តស្រីរៀបការ។ ទន្ទឹមនឹងការលុតជង្គង់សុំមិត្តស្រីរៀបការ Jeff បានបញ្ចេញពាក្យពេជន៍ ផ្អែមល្ហែមអូនបង ដើម្បីស្នើឲ្យនាង យល់ព្រមរៀបការជាមួយលោក។ ជាមួយនឹងការភ្ញាក់ផ្អើល លាយឡំនឹងភាពត្រេកអរ ទៅនឹងពាក្យពេជន៍ផ្អែមល្ហែមទាំងអស់នោះ ក៏បានធ្វើឲ្យនាង រំជួលចិត្ត រហូតដល់ថ្នាក់ បោះជំហានថយក្រោយ ជាហេតុបណ្តាលឲ្យធ្លាក់ពីលើឆាកតែម្តង។

ទោះយ៉ាងណា ក្រោយធ្លាក់ពីលើឆាកហើយនោះ ចុងក្រោយនាងក៏បានយល់ព្រមរៀបការជាមួយមិត្តប្រុសនាងផងដែរ។ ចំនែកឯ Jeff ដែលជាមិត្តប្រុសវិញ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួនឲ្យដឹងផងដែរថា «អរគុណទៅ Dj ដែលបានអនុញ្ញាត្តិផ្តល់វេលានេះឲ្យខ្ញុំ ដើម្បីសុំមិត្តស្រីរៀបការ។ វាពិតជាយប់មួយដ៏អស្ចារ្យខ្លាំងណាស់» ខណៈដែលខាងស្រីវិញបាននិយាយថា «ខ្ញុំមិនអីទេ គ្រាន់តែខ្មាសគេបន្តិច ប៉ុន្តែមិត្តប្រុសរបស់ខ្ញុំពិតជាធ្វើបានល្អណាស់» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments