Header Ads

ពិតជាអាក្រក់ណាស់!! ក្មេងស្រីវ័យទើបតែ ៩ឆ្នាំ ត្រូវឪពុកចុងចិត្តអប្រិយចាប់រំលោភជាច្រើនដង រហូតទាល់តែមានផ្ទៃពោះ (មានវីដេអូ)

បេរ៉ូ៖ ក្មេងស្រីវ័យទើបតែ ៩ឆ្នាំ ម្នាក់ដែលត្រូវបានឪពុកចុងចាប់រំលោភដល់ទៅជាង ១០ដង ក្នុងមួយថ្ងៃ ឥឡូវនេះកំពុងមានផ្ទៃពោះ ៥ខែ ហើយ។ ម្ដាយរបស់ក្មេងស្រីរងគ្រោះទើបតែចាប់អារម្មណ៍ដឹងពីការមានផ្ទៃពោះ រួមទាំងហេតុការណ៍គួរឲ្យរន្ធត់ដែលកូនស្រីបានជួបប្រទះ នៅពេលដែលស្ត្រីជាម្ដាយសម្គាល់ឃើញថាពោះរបស់កូនស្រីកាន់តែធំឡើងៗខុសប្លែកពីធម្មតា។ ស្ត្រីជាម្ដាយដែលមិនត្រូវបានបញ្ចេញឈ្មោះឲ្យស្គាល់បាននាំកូនស្រីទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ដើម្បីធ្វើការពិនិត្យ។

ក្រោយពីគ្រូពេទ្យធ្វើការឆ្លុះអេកូពិនិត្យរួចការពិតគួរឲ្យតក់ស្លុត និងមិនគួរឲ្យជឿត្រូវបានលាតត្រដាងឡើង ដោយក្មេងស្រីតូចកំពុងតែមានផ្ទៃពោះ។ បន្ទាប់ពីមានការជជីកសួរនាំ ស្ត្រីជាម្ដាយក៏បានដឹងថាកូនស្រីរបស់ខ្លួនត្រូវបានគេចាប់រំលោភ។ អ្វីដែលធ្វើឲ្យស្ត្រីជាម្ដាយកាន់តែស្លុតស្រឡាំងកាំងថែមទៀតនោះ គឺបុរសដែលត្រូវជាប្ដីចុងដែលមានវ័យ ៣០ឆ្នាំរបស់នាងជាអ្នកចាប់រំលោភកូនស្រី។ យោងតាមក្មេងស្រីរងគ្រោះបានឲ្យដឹងថា នាងតែងត្រូវទទួលរងនូវការធ្វើបាបរំលោភបំពាននេះនៅរាល់ពេលណាដែលសមាជិកក្នុងគ្រួសារឯទៀតចេញទៅក្រៅអស់គឺច្រើនជាង ១០ដង ក្នុងមួយថ្ងៃ។

ដោយសារតែវាហួសពេលនឹងត្រូវធ្វើការរំលូត ឬវះកាត់យកកូនចេញហើយនោះ ក្មេងស្រីរងគ្រោះនឹងត្រូវទ្រាំពពោះទាល់តែគ្រប់រយៈពេលកំណត់ដល់សម្រាល។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពេលជនសង្ស័យដែលត្រូវជាឪពុកចុងក្មេងស្រីរងគ្រោះបានរត់គេចចេញពីផ្ទះនៅក្នុងក្រុង Callao ប្រទេស បេរ៉ូ បាត់ស្រមោល មកទល់នឹងពេលបច្ចុប្បន្នមិនទាន់មាននរណាម្នាក់ដឹងថាជនសង្ស័យរូបនេះពួនសម្ងំនៅទីណានៅឡើយទេ។ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានស្នើសុំឲ្យអាជ្ញាធរដែលមានសមត្ថកិច្ចជួយតាមចាប់ខ្លួន ព្រមទាំងធ្វើការផ្តន្ទាទោសប្រឆាំងនឹងបុរសជាឪពុកចុងឲ្យធ្ងន់ធ្ងរតាមដែលមានច្បាប់កំណត់។ ពួកគេក៏បានស្នើសុំជំនួយហិរញ្ញវត្ថុសម្រាប់សេវាផ្នែកច្បាប់ និងការព្យាបាលលើកកម្ពស់ខាងផ្លូវចិត្តដែលជនរងគ្រោះនឹងត្រូវការនៅក្នុងប៉ុន្មានខែខាងមុខនេះផងដែរ៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments