Header Ads

រកបានហើយ ចាំកាលទៀត!! វិធីនេះ នឹងកំចាត់ធ្មេញខ្មៅ ឲ្យសភ្លឺបានយ៉ាងងាយ!!

រកបានហើយ ចាំកាលទៀត!! វិធីនេះ នឹងកំចាត់ធ្មេញខ្មៅ ឲ្យសភ្លឺបានយ៉ាងងាយ។ បញ្ហាធ្មេញខ្មៅ ជាបញ្ហាដែលមនុស្សភាគច្រើនតែងតែជួបប្រទះ ហើយពិបាកក្នុងការព្យាបាលបញ្ហានេះ។

ធ្មេញខ្មៅនេះកើតឡើង ដោយសារការមិនបានសំអាតបានដិតដល់ និងការបរិភោគអាហាររបស់យើង។ ខាងក្រោមនេះជាវិធី ដ៏មានប្រសិទ្ធភាព ដើម្បីកំចាត់ បញ្ហាកំណកធ្មេញខ្មៅនេះ៖

**ធាតុផ្សំ៖

– ម្សៅ Baking soda (អាចរកទិញបាននៅតាមម៉ាត ផ្សារទំនើប)

– ទឹកខ្ពុរមាត់ (Antiseptic mouthwash)

– អំបិល

– ទឹកអ៊ីដ្រូស៊ីសែន (Hydrogen peroxide រកបាននៅឱសថដ្ឋាន)

– ឧបករណ៍ឆ្កិះធ្មេញ

– ច្រាសដុសធ្មេញ។

**របៀបធ្វើ៖

– ដាក់អំបិលកន្លះស្លាបព្រាកាហ្វេ ម្សៅ Baking soda ១ស្លាបព្រាបាយ ដាក់ក្នុងចាន១ លាយចូលគ្នាឲ្យសព្វ

– ដាក់ច្រាសដុសធ្មេញត្រាំក្នុងទឹកក្តៅ រួចផ្តិតយកល្បាយខាងលើយកមកដុសធ្មេញ រយៈពេល៥នាទី ហើយខ្ពុរមាត់ចេញ

– ដាក់ទឹកក្តៅឧណ្ហៗកន្លះកែវ ចាក់ទឹកអ៊ីដ្រូសែន ១ពែងចូល កូរឲ្យសព្វរយៈពេល១នាទី

– យកទឹកខាងលើខ្ពុរមាត់មួយសន្ទុះខ្ជាក់ចេញ រួចខ្ពុរមាត់នឹងទឹកត្រជាក់

– បន្ទាប់មកយកឧបករណ៍ឆ្កិះធ្មេញ មកឆ្កិះកំណកទាំងនោះចេញ ជាការស្រេច។

ប្រភព៖ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments