Header Ads

រន្ធត់ណាស់!! មានមនុស្សស្លាប់ជាច្រើននាក់ ដោយសារតែបទចម្រៀងមួយបទនេះ...

តារាបរទេស៖ ក្នុងថ្ងៃនេះដែររាងផ្លែកខុសពីសព្វដង ដោយសារថ្ងៃនេះ Movie Star Research សូមលើកយកបទចម្រៀងមួយដែលមានចំណងជើងថា Gloomy Sunday ជាបទចម្រៀងភាសា ហុងគ្រី ហើយបទចម្រៀងនេះ វាពិតជាមានការចម្លែកដែលបានល្បីល្បាញជាយូរឆ្នាំណាស់មកហើយថាវាបានក្លាយជា (បទចម្រៀងអត្ថឃាត) របស់ជនជាតិហុងគ្រី។ បទ Gloomy Sunday មានន័យថា អាទិត្យអាប់អួ រឺអាទិត្យសោកសៅ បទនេះគឺជាបទចម្រៀងដ៏ពេញនិយមមួយ ដែលបានតែងឡើងដោយអ្នកលេងព្យ៉ាណូនិងអ្នកនិពន្ធជនជាតិហុងគ្រីនិងបានចេញផ្សាយនៅក្នុងឆ្នាំ ១៩៣៦

បទចម្រៀងនេះបានធ្វើឲ្យប្រជាជន ហុងគ្រី ធ្វើអត្ថឃាតខ្លួនឯងស្លាប់អស់ជាច្រើននាក់បន្ទាប់ពីពួកគេស្តាប់បទនេះ និងខ្លះទៀតលោតពីលើផ្ទះសំលាប់ខ្លួននៅពេលកំពុងចាក់បទនេះ ហើយខ្លះទៀតបន្ទាប់ពីស្លាប់ នៅលើបាតដៃរបស់ពួកគេមានសរសេរចំណងជើងបទចម្រៀងនេះ ដោយសារតែពួកគេដាក់អារម្មណ៍ខ្លាំង និងមានរឿងរ៉ាវដែលប្រហាក់ប្រហែលទៅហ្នឹងជីវិតរបស់ខ្លួន រហូតត្រូវបានប្រទេស ហុងគ្រី ហាមមិនអោយចាក់ផ្សាយបទចម្រៀងនេះទៀតផង បទនេះប្រកាសមិនអោយចាក់ផ្សាយជាផ្លូវការនៅក្នុងឆ្នាំ ២០០២ ព្រោះបទចម្រៀងនេះបានក្លាយជាឃាតកធ្វើឲ្យអ្នកដែលស្តាប់ហើយ ធ្វើអត្ថឃាតសំលាប់ខ្លួនឯង រឿងរ៉ាវទាំងអស់នេះវាបានកើតឡើងនៅក្នុងប្រទេស ហុងគ្រី កាលពីជិត១០០ឆ្នាំមុន។ ចង់ដឹងថាតើបទចម្រៀងនេះមានន័យយ៉ាងណានោះ ខាងក្រោមនេះជាអត្ថន័យទាំងស្រុង ក្នុងបទចម្រៀង Gloomy Sunday ភាសាហុងគ្រី។ បទចម្រៀង Gloomy Sunday ចង់និយាយសំដៅទៅលើការធ្វើអត្ថឃាតដោយគ្មានការស្តាយក្រោយ ថ្ងៃអាទិត្យដ៏សែនអាប់អួ ពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍ គឺខ្ញុំរស់នៅជាមួយស្រមោល មិនមែនជាកន្លែងដែលមានទុក្ខព្រួយ សូមអស់ទេវតាត្រូវដឹងពីការវិលត្រឡប់របស់ខ្ញុំ តើអ្នកខឹងទេប្រសិនបើខ្ញុំគិតពីការចូលរួមជាមួយអ្នក ?

អាទិត្យសោកសៅ ជាមួយស្រមោលខ្ញុំបានចំណាយបេះដូងសំរេចចិត្តបញ្ចប់វាទាំងអស់ មិនយូរប៉ុន្មាននិងមានពន្លឺភ្លើងទៀន ហើយការអធិឋានដែលខ្ញុំចង់និយាយ ចូរកុំយំសោក សូមអោយពួកគេដឹងថា ខ្ញុំរីករាយណាស់ដែលបានទៅ ការស្លាប់គឺមិនមានក្តីសុបិន្ត សំរាប់សេចក្ដីស្លាប់ខ្ញុំកំពុងតែបបួលអ្នក ជាមួយនិងដង្ហើមចុងក្រោយនៃព្រលឹងរបស់ខ្ញុំ ខ្ញុំនិងប្រទានពរដល់អ្នក ពេលខ្ញុំភ្ញាក់ឡើងខ្ញុំបានឃើញអ្នកគេងលង់លក់នៅក្នុងជម្រៅនៃដួងចិត្តរបស់ខ្ញុំ មនុស្សជាទីស្រឡាញ់ ខ្ញុំសង្ឃឹមថាក្តីសុបិន្តរបស់ខ្ញុំនិងមិនលងបន្លាចអ្នកនោះទេ បេះដូងខ្ញុំកំពុងតែប្រាប់ហើយសួរអ្នកថា តើខ្ញុំចង់បានអ្នកប៉ុណ្ណា ? មានរូបភាពរបស់គាត់នៅខាងក្រោមនេះ៖

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments