Header Ads

ចាប់អារម្មណ៍អត់?? មិននឹកស្មានសោះថា ការងារធ្វើតេស្តឧបករណ៍សិច ទទួលបានប្រាក់ខែច្រើនដល់ម្លឹង (កំពុងរើសបុគ្គលិក)

ក្រុមហ៊ុន​លក់​ឧបករណ៍​សិច (Sex Toy) ម៉ាក LoveWoo ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ កំពុងតែ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ស្វែងរក អ្នក​ធ្វើ​ការ​តេស្ត​ឧបករណ៍​សិច​សម្រាប់​ក្រុមហ៊ុន​របស់​ពួកគេ។

ការងារ​មួយ​នេះ អ្នក​ត្រូវ​ទទួល​រ៉ាប់រង លើ​ការ​ធ្វើ​តេស្ត​ឧបករណ៍​សិច​គ្រប់​ប្រភេទ​ទាំងអស់​របស់​ពួកគេ ដើម្បី​ប្រាកដ​ថា​ឧបករណ៍​ទាំង​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ឈាន​ដល់​ចំណុច​កំពូល។ ក្រៅ​ពី​នេះ អ្នក​ត្រូវ​ធ្វើ​ការ​បង្ហាញ (Review) ដើម្បី​បញ្ជាក់​ឲ្យ​គេ​បាន​ដឹង​ថា ហេតុ​អ្វី​វា​ល្អ និង​ផ្ដល់​នូវ​ការ​ណែនាំ​ដល់​អតិថិជន ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​បង្ហោះ​ការ​បង្ហាញ​របស់​អ្នក ទៅ​លើ​គេហទំព័រ និង​ចែករំលែក​វា​នៅ​លើ​បណ្ដាញ​សង្គម រួច​ឆ្លើយតប​ជាមួយ​អតិថិជន និង​សរសេរ​រ៉ាយរ៉ាប់​ពី​លក្ខណៈ​ពិសេស​របស់​ឧបករណ៍​ទាំង​នោះ នៅ​លើ​គេហទំព័រ​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ធ្វើ​ការងារ​មួយ​នេះ​នៅ​ផ្ទះ​បាន ហើយ​ធ្វើ​ការ​តែ ២ ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ ចំណែក​ឯ​ប្រាក់​ខែ​វិញ អ្នក​អាច​ទទួល​បាន​រហូត​ដល់​ទៅ ២៨ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ ២ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments