Header Ads

អីក៏អស្ចារ្យម្ល៉េះ!! គ្រាន់តែថយឡាន ប៉ះបន្តិចសោះ បញ្ជាឲ្យអង្គរក្ស វាយស្ទើរស្លាប់ (មានវីដេអូ)

ហេតុការណ៍មួយត្រូវគេថតបាន តែមិនដឹងនៅទីកន្លែងណាឲ្យប្រាកដ តែពិតជាបានធ្វើឲ្យអ្នកបានឃើញហើយហួសចិត្ត ដោយសារបុរសអ្នកបើកឡានដឹកទំនិញមួយរូប បានថយឡានដឹកទំនិញរបស់ខ្លួនបម្រុងចេញពីចំណតរថយន្ត តែចៃដន្យទៅប៉ះនឹងឡានអ្នកមានស្ដុកស្ដម្ភម្នាក់។

ជាសំណាងអាក្រក់ ដោយគ្រាន់តែឡានដឹកទំនិញរបស់ខ្លួនបានថយប៉ះ នឹងរថយន្ត Mercedes- Benz របស់អ្នកមានទ្រព្យម្នាក់នោះ ធ្វើឲ្យកំពិតស្លាកលេខរថយន្តបន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែបុរសអ្នកមាននោះ បានស្រែកបញ្ជាឲ្យអង្គរក្សរបស់ខ្លួនទៅវាយបុរសអ្នកបើកឡានដឹកទំនិញនោះទក់សាច់។

តាមការឲ្យដឹង អង្គរក្សរបស់អ្នកមានទ្រព្យនោះ ដែលមានគ្នាប្រហែល ២ ទៅ៣នាក់បាន ព្រួតគ្នាវាយបុរសអ្នកបើកឡានទំនិញ រហូតដួលទៅលើដី មិនតែប៉ុណ្ណោះ ខណៈដែលវាយគ្នាទ្រោមខ្លួនប៉ុណ្ណឹងហើយ នៅទាត់ក្បាលគ្នាបន្ថែមទៀត។

យ៉ាងណាមិញ ហេតុការណ៍នេះ បានបង្កឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះថាម្ចាស់ឡានមានទ្រព្យសម្បត្តិស្ដុកស្តម្ភទៅហើយ តែចិត្តព្រៃផ្សៃ ចាប់វាយគ្នា ដូចជាចោរប្លន់៕

**** អត្តបទបន្ត៖ ស្រណោះណាស់! ឃើញរូបភាព ទាំងអស់នេះ ទើបដឹងថា បុរសៗនៅជប៉ុន ពិបាកប៉ុណ្ណា ****

រូបភាពមិនដឹងខ្លួនជាច្រើនសន្លឹក ត្រូវបានចែកចាយពាសពេញអ៊ិនធើណេត ដែលបង្ហាញពីបុរសៗជាអ្នកធ្វើការ នៅក្នុងប្រទេសជប៉ុន ធ្វើស្ទីលប្លែកៗនៅតាមផ្លូវសាធារណៈ ក្រោយពីពិធីជប់លៀងរួច។

សម្រាប់រូបភាពទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពី បុគ្គលិកធ្វើការដែលស្លៀកឯកសណ្ឋានយ៉ាងស្អាត ដេកនៅលើកៅអី អង្គុយតាមផ្លូវ អោបកាបូបធ្វើការជាដើម ក្រោយពីបំពេញកិច្ចការងារយ៉ាងហត់នឿយ។ ហើយដែលរូបភាពទាំងនេះ បានឆ្លុះបញ្ចាំងពីវប្បធម៌ដ៏អាក្រក់បន្ទាប់ពីធ្វើការ នៅក្នុងប្រទេសនេះដូចគ្នា ដែលបុគ្គលិកមួយចំនួន បានទទួលប្រាក់បន្ថែម ដើម្បីធានាបានថា ពួកគេអាចចូលរួមក្នុងកម្មវិធីជប់លៀង ផឹកស៊ី ដើម្បីការងារនេះ។

យ៉ាងណាមិញ នេះមិនមែនជារឿងដ៏ប្លែកនោះទេ នេះបើតាមអ្នកទីប្រឹក្សាយោបល់លោក Shinsuke Suzuki ធ្លាប់បានប្រាប់ Japan Today កាលពីឆ្នាំ ២០១៤ ដែលបាននិយាយថា «ប្រសិនជាអ្នក ធ្វើការដោយមិនមានជំនាញច្បាស់លាស់ណាមួយ នោះនឹងគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីអ្នកនោះទេ ដូចនេះប្រសិនជាអ្នកចង់ងើបមុខងើបមាត់ និងចង់ឲ្យមេកើយឡើងតំណែង អ្នកត្រូវចូលរួមកម្មវិធីជប់លៀងស៊ីផឹកផ្សេងៗ ដើម្បីកសាងទំនាក់ទំនង ជាជាងព្យាយាមធ្វើការធម្មតាៗ នៅក្នុងការិយាល័យនោះ»។

ជាមួយគ្នានេះ ក៏មានទស្សនៈមួយលើកឡើង ដែលសរសេរពីក្រោមរូបភាពទាំងនេះថា «នៅជប៉ុន នេះជាវប្បធម៌»៖

« ប្រសិនជាអ្នករៀបការ និងទៅផ្ទះលឿនពេក ប្រពន្ធអ្នកនឹងបារម្ភ។»

«ប្រពន្ធអ្នកនឹងស្ដីបន្ទោសឲ្យអ្នកថា ហេតុអ្វីក៏មិនទៅសប្បាយរីករាយជាមួយនឹងមេ?»

«ប្រសិនជាអ្នកមកផ្ទះយឺត ឬកាន់តែយប់ជ្រៅ ប្រពន្ធអ្នកនឹងដឹងច្បាស់ថា អ្នកប្រាកដជាចំណាយពេលដើម្បីការងារ។»

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments