Header Ads

ពិតជាសាហាវណាស់!! បុរសម្នាក់ចាប់បោកឆ្កែផ្ទប់នឹងដីយ៉ាងសាហាវឃោរឃៅជាច្រើនដងរហូតដល់ងាប់ ដោយសារតែ..

​ចិន៖ វាពិតជាគ្រាមួយដ៏គួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈដែលបុរសម្នាក់បានចាប់បោកឆ្កែរបស់គាត់នឹងដីយ៉ាងព្រៃផ្សៃរហូតដល់ងាប់ ព្រោះតែសត្វចិញ្ចឹមមួយក្បាលមិនទទួលបានជ័យជំនះក្នុងការប្រកួតរត់ប្រណាំងផ្នាល់ដាក់លុយមួយ។ រូបភាពជាច្រើនសន្លឹក ក៏ដូចជាវីដេអូបានបង្ហាញឲ្យឃើញពី បុរសម្នាក់ស្រែកដោយកំហឹង ខណៈពេលកំពុងចាប់លើកឆ្កែមួយក្បាលបោកនឹងផ្ទប់នឹងដីជាច្រើនដង។ បុរសជាម្ចាស់ឆ្កែដែលមិនត្រូវបានគេស្គាល់ឈ្មោះ បានអះអាងថារូបគេនឹងយកសត្វឆ្កែមួយក្បាលនេះទៅចម្អិនធ្វើជាម្ហូប ហើយសុីសាច់របស់វាក្រោយពីវាបានងាប់។

ហេតុការណ៍ដែលធ្វើឲ្យមនុស្សជាច្រើនមានការតក់ស្លុតនេះកើតឡើងក្នុងស្រុក Xiong ខេត្ត Hebei ប្រទេសចិន។ មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់បាននិយាយនៅក្នុងវីដេអូឲ្យដឹងថា បុរសជាម្ចាស់ឆ្កែបានចំណាយលុយអស់ជាច្រើនដើម្បីទិញឆ្កែប្រភេទ greyhound មួយក្បាលនេះមកដាក់ឲ្យចូលប្រកួតរត់ប្រណាំង។ ម្ចាស់ឆ្កែបាននិយាយថា ” ម្ចាស់ឆ្កែទាំងអស់ ចូរស្ដាប់ឲ្យច្បាស់។ ប្រសិនបើឆ្កែរបស់អ្នកមិនល្អគ្រប់គ្រាន់ទេនោះ ទទួលទានវាទៅ”។ “វាចាញ់ក្នុងការប្រកួតហើយ ដូច្នេះពេលនេះខ្ញុំនឹងទទួលទានសាច់របស់វា”។

គួរបញ្ជាក់ផងដែរថា វីដេអូនៃសកម្មភាពព្រៃផ្សៃនេះទទួលបានការចុចចូលមើលកើនឡើងរហូតដល់ជិត ៥លានដងឯណោះ ចាប់តាំងពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គមអនឡាញ។ អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិនជាច្រើនបានបញ្ចេញមតិពោរពេញដោយកំហឹងចំពោះម្ចាស់ឆ្កែ ដោយភាគច្រើនបញ្ចេញមតិថាបុរសជាម្ចាស់ឆ្កែ គឺជាមនុស្សឃោរឃៅ និងលោភលន់៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments