Header Ads

អ្នកធ្វើការងារតាមផ្ទះម្នាក់ត្រូវម្ចាស់ផ្ទះវាយធ្វើបាបរបួសសុះសាច់ ចុងក្រោយទទួលបានប្រាក់សំណងជាង១០ម៉ឺនដុល្លារ

អតីតស្រ្តីបម្រើរការងារតាមផ្ទះម្នាក់បានទទួលប្រាក់សំណងជាង១០ម៉ឺនដុល្លារពីម្ចាស់ផ្ទះរបស់នាងម្នាក់ ដែលបានវាយធ្វើបាបនាងយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ខ្លួន។ ស្រ្តីរងគ្រោះជនជាតិឥណ្ឌូនេស៊ីរូបនេះមានឈ្មោះថា Erwiana Sulistyaningsih ហើយនាងបានទៅធ្វើជាស្រ្តីបម្រើរការងារតាមផ្ទះក្នុងទីក្រុងហុងកុងកាលពីអំឡុងឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤ ហើយពេលនោះហើយដែលម្ចាស់ផ្ទះចិត្តអាក្រក់របស់នាងដែលមានឈ្មោះថា Winnie Tsui Wan-wah បានធ្វើទារណ្ឌកម្មលើរូបនាង ដោយការវាយទាត់ធាក់ យករំពាត់វាយ ឬប្រើទុយោរ ទឹកវាយធ្វើបាបនាងអស់រយៈពេលជាច្រើនខែ។

ក្រោយមកនាងត្រូវបានគេជួយសង្រ្គោះដោយបញ្ចូនទៅកាន់មន្ទីរពេទ្យ និងបានបញ្ចូនត្រលប់មកប្រទេសកំណើតវិញ។ តែយ៉ាងណាក្តី រឿងក្តីមួយនេះត្រូវបានគេដាក់ពាក្យបណ្តឹងទៅកាន់តុលារការប្រចាំតំបន់កើតហេតុខាងលើផងដែរ។ រហូតមកទល់នឹងពេលនេះ ខាងតុលាការបានសម្រេចឲ្យម្ចាស់ផ្ទះត្រូវផ្តល់សំណងដល់ស្រ្តីរងគ្រោះចំនួន ១០៣,៤៨០ ដុល្លារអាមេរិក ​ហើយម្ចាស់ផ្ទះរូបនោះ ថែមទាំងត្រូវផ្ដន្ទាទោសឲ្យជាប់គុកចំនួន ៦ ឆ្នាំទៀតផង៕

**** អានអត្តបទបន្ថែម៖ អាសូរណាស់! តារាម៉ូដែលស្រស់ស្អាតម្នាក់នេះគ្រាន់តែច្រៀងសោះក៏ត្រូវអស់ជីវិត ****

សាំងហ្គាពួរ ៖ កាលពី ២សប្តាហ៍មុន តារាម៉ូដែលស្រីជនជាតិសាំងហ្គាពួរ​​​ម្នាក់ស្រាប់តែធ្លាក់ចូលក្នុងស្ថានភាពសន្លប ហើយបាត់បង់ជីវិត ក្រោយពីចូលច្រៀងខារ៉ាអូខេលេងជាមួយនឹងមិត្តភក្តិ។ តារ៉ាមូដែលស្រស់ស្អាតដែលត្រូវបានគេស្គាល់ឈ្មោះ Karen Stella Wong ទើបតែមានវ៏យ ២៨ឆ្នាំ ប៉ុណ្ណោះ នាងជាតារ៉ាមូដែលល្បីមួយរូបដែលតែងមានមុខនៅក្នុងកម្មវិធីបង្ហាញ ក៏ដូចជាការតាំងពិព័រណ៍រថយន្តជាច្រើន។ យោងតាមវេបសាយ China Press Karen បានចូលបារខារ៉ាអូខេមួយកន្លែងមានទីតាំងនៅ Neil Road កាលពីថ្ងៃទី ១២ ខែធ្នូ កន្លងទៅនេះ។ គ្រប់យ៉ាង គឺធម្មតារហូតទាល់តែតារាម៉ូដែលរូបនេះធ្វើការជ្រើសរើសបទចម្រៀងមួយបទដែលទាមទារឲ្យមានការបញ្ចេញសម្លេងស្រែកឡើងខ្ពស់។
ខណៈដែលនាងបានច្រៀងដល់កន្លែងត្រូវស្រែកឡើងខ្ពស់ នាងចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួល ហើយថែមទាំងបានរអ៊ូថាឈឺក្បាលខ្លាំង។ ក្រៅពីនេះនាងក៏មានអារម្មណ៍ថាអារម្មណ៍ស្ពឹកផ្នែកម្ខាងនៃរាងកាយផងដែរ។ ដោយមើលទៅស្ថានភាពហាក់ដូចជាមិនប្រក្រតី មិត្តៗរបស់នាងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ Karen បានសន្លប់បាត់ស្មារតីមិនយូរប៉ុន្មានក្រោយពីនោះ។ ទោះជាយ៉ាងណា នៅថ្ងៃទី ១៥ ខែ ធ្នូ Karen បានស្លាប់បាត់បង់ជីវិត ក្រោយពីសន្លប់បាត់ស្មារតីអស់រយៈពេល ៣ថ្ងៃ។ ម្ដាយរបស់នាងសោកសៅជាខ្លាំង ក៏ព្រោះតែ Karen ជាកូនស្រីតែម្នាក់គត់។ សាកសពនាងត្រូវបានបូជានៅថ្ងៃទី ២០ ខែធ្នូដោយមានមនុស្សជិតមួយរយនាក់បានចូលរួម៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments