Header Ads

ផ្អើលប្រជាជនខេត្តកណ្តាល!! លោកតា​អំអាច​និយាយ​ទូរស័ព្ទ​ជាមួយ​ខ្មោច មិនថាខ្មោចខ្មែរឬខ្មោចបរទេសដោយសារតែ.....

គ្រូ​ស្នង​រូប​ដែល​ប្រើ​វិធី​ទាក់ទង​និយាយ​សាសង​ជាមួយ​ព្រលឹង​ខ្មោច​តាមរយៈ​ទូរស័ព្ទដៃ​នោះ​ឈ្មោះ កែវ សេង ហៅ​តា​អំ រស់នៅ​ក្នុងភូមិ​ព្រែក​រទាំង ឃុំ​ព្រែកកំពឹស ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​។ គាត់​ជា​គ្រូ​ស្នង​រូប​ខ្មោច​អស់​រយៈពេល​ច្រើន​ឆ្នាំ​ណាស់​មកហើយ​។ ដំបូង​គាត់​ប្រើ​កំប៉ុង​ទឹកដោះគោ​ដែល​គេ​បោះចោល​ចំនួន​ពី​រម​កត​ខ្សែ​អំបោះ​ទាំងសងខាង​ធ្វើជា​ទូរស័ព្ទ​ដើម្បី​និយាយ​ប្រា​ស័​យ​ទាក់ទង​ជាមួយ​ព្រលឹង​ខ្មោច ហើយ​ក្រោយមក​គាត់​ប្ដូរ​មក​ប្រើ​ក្បាល​មីក្រូហ្វូន​វិញ និង​បន្ទាប់ពី​ទូរស័ព្ទដៃ​បាន​ចរាចរ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជាតា​អំ ក៏​ផ្លាស់​មក​ប្រើ​ទូរស័ព្ទដៃ​ជំនួស​វិញ​។​

*​តើ​លោកតា​ចេះ​ហៅ​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ខ្មោច​នេះ តាំងពី​ឆ្នាំ​ណា​ដែល​មក​? ដើមហេតុ​យ៉ាងម៉េច​បានជា​លោកតា​អាច​ទំនាក់ទំនង​ទូរស័ព្ទ​ជាមួយ​ខ្មោច​បាន​។​

​ដើមហេតុ​ដែល​ខ្ញុំ​អាច​និយាយ​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ព្រលឹង​ខ្មោច​បាន គឺមាន​ថ្ងៃមួយ​ក្នុង​ឆ្នាំ​១៩៨០​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​រហូត​ភ្លឹក​ម្ដងៗ​ទៀតផង​។ ពេលនោះ​ព្រលឹង​របស់ខ្ញុំ​ត្រូវ​ពួក​យមបាល​បណ្ដើរ​ទៅ​ឋាននរក​ហើយ​នៅ​ទីនោះ ខ្ញុំ​បានឃើញ​អ្វីៗ​ជាច្រើន​ណាស់​នៅ​ឋាន​ក្រោម ដូចជា​ពួក​ប្រេត​កំពុង​ទទួល​ទារុណកម្ម​តាម​អំពើ​បាប​របស់គេ​ម្នាក់ៗ​។ ហើយ​នៅពេលដែល​យមរាជ​កំពុង​កាត់ក្ដី​ខ្ញុំ គឺ​ស្រាប់តែ​លេចមុខ​លោកគ្រូ​ចៅអធិការ​វត្ត​មួយអង្គ​លោក​បាន​បិណ្ឌ​បាត្រ​ខ្ញុំ​ពី​យមរាជ ហើយ​យមរាជ​ក៏​យល់ព្រម​តែ​បាន​បញ្ជា​ឲ្យ​ខ្ញុំ​ទទួល​ការងារ​ជាអ្នក​នាំ​ព័ត៌មាន​ពី​ឋាន​លើ​មក​ឋាន​ក្រោម និង​ឆ្លងឆ្លើយ​គ្នា​ទៅវិញទៅមក​។​

* តើ​ទូរស័ព្ទ​ដែល​លោកតា​ប្រើ​ក្នុង​ការទាក់ទង​នេះ វា​ជា​ប្រភេទ​ទូរស័ព្ទ​ដូចម្ដេច​? មាន​សេវា​ត្រឹមត្រូវ​ដែល​ឬទេ​? ហើយ​លោកតា​និយាយ​ទៅកាន់​ខ្មោច​ដោយ​ប្រើ​ភាសាបាលី​មន្ដអាគម​ឬ​ដោយ​ភាសា​អ្វី​?

– ទូរស័ព្ទ​ដែល​ខ្ញុំ​ប្រើ​សម្រាប់​ទាក់ទង​ជាមួយ​មេបញ្ជាការ​ឋាន​ក្រោម គឺ​ទូរស័ព្ទ​ជ័រ​ទេ គឺ​គ្រាន់តែ​ជាការ​ឧប្បកិច្ច​តែប៉ុណ្ណោះ វា​គ្មាន​សេ​វាត​ភ្ជាប់​អ្វី​ទេ ហើយ​ខ្ញុំ​និយាយ​ជាមួយ​ព្រលឹង​ខ្មោច​ដែល​សាច់ញាតិ​របស់គេ​បាន​ពឹងពាក់​នោះ គឺជា​ភាសា​មនុស្ស​ធម្មតា គ្មាន​ប្រើ​ភាសាបាលី ឬ​មន្ដអាគម​អ្វី​ទេ​។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​គ្មាន​ចេះ​អូ​ម​អា​មា​អ្វី​ទេ សូម្បីតែ​បន្ដិច​ក៏​គ្មាន​ផង​។

* ដូចម្ដេច​បានជា​លោកតា​ដឹងថា នៅ​ឋាន​ក្រោម ឬ​ឋាន​ខ្មោច​មានប្រើ​ទូរស័ព្ទ​? ហើយ​ធ្វើ​ដូចម្ដេច ទើប​ទាក់ទង​លេខ​ខ្មោច​នេះ​បាន​?

– ខ្ញុំ​ដឹងថា ឋានខ្មោច​មាន​ទូរស័ព្ទ​ដោយសារ​ខ្ញុំ​ធ្លាប់​ភ្លឹក​ទៅ​ឃើញ ហើយ​ការដែល​ខ្ញុំ​ទូរស័ព្ទ​ទៅរក​ព្រលឹង​ខ្មោច​នោះ​ឃើញ​បានមក​ទាក់ទង​គ្នា គឺ​ខ្ញុំ​បាន​បញ្ជូន​សំណុំរឿង​លោក​យមរាជ​។ ហើយ​លោក​បាន​បញ្ជូន​បន្ដទៅ​ថ្នាក់ឃុំ សង្កាត់ ដើម្បី​ស្វែងរក​ព្រលឹង​ខ្មោច​នោះ​ឲ្យ​មក​និយាយ​ជាមួយ​បងប្អូន​សាច់ញាតិ​។​

* គេ​ឃើញតែ​តា​និយាយ​ម្នាក់ឯង​ពុំ​ឃើញ​ស្ដាប់​សោះ តើ​មូល​ហេតុអ្វី​? ហេតុអ្វី​បានជា​តា​មិន​ឲ្យ​សាច់ញាតិ​ព្រលឹង​ខ្មោច​និយាយ​ជាមួយ​បងប្អូន​គេ​តែម្ដងទៅ​?

– បាទ​! ការពិត​ខ្ញុំ​កំពុងនិយាយ​នោះ​គឺ​ខ្ញុំ​ស្ដាប់ឮ​ហើយ ដូច​យើង​និយាយ​ទល់មុខ​គ្នា​អញ្ចឹង​។ ហើយ​អ្វីដែល​ខ្ញុំ​មិន​ឲ្យ​បងប្អូន​សាច់ញាតិ​របស់​ព្រលឹង​ខ្មោច​និយាយ​ដោយផ្ទាល់​ជាមួយគ្នា​នោះ គឺ​ពួកគេ​ស្ដាប់​មិនឮ​ទេ​។ ម្យ៉ាងវិញទៀត​វា​ជា​ភារកិច្ច​របស់ខ្ញុំ​តែម្នាក់ឯង​ប៉ុណ្ណោះ ដែល​អាច​និយាយ​ឆ្លើយឆ្លង​ជាមួយ​ព្រលឹង​ខ្មោច​បាន​។​

* ឮថា​លោកតា​អាច​ទូរស័ព្ទ​ទៅទាក់ទង​ព្រលឹង​ខ្មោច​នៅក្រៅ​ប្រទេស​ទៀត​ឬ​? តើ​លោកតា​និយាយ​ភាសា​អ្វី​ជាមួយ​ព្រលឹង​ខ្មោច​បរទេស​?

– បាទ​! ការពិត​ខ្ញុំ​អាច​ហៅ​បរទេស​បាន​មែន ឲ្យ​តែ​បងប្អូន​ញ្ញាតិ​របស់​ព្រលឹង​ខ្មោច​នោះមក​ពឹងពាក់​មាន​អាស័យដ្ឋាន​ច្បាស់លាស់ គឺ​ទាក់ទង​គ្នា​បាន​ហើយ​។ ខ្ញុំ​និយាយ​ជាមួយ​ខ្មោច​បរទេស​ជនជាតិ​អ្វី​ក៏ដោយ គឺ​និយាយ​ជា​ភាសា​ខ្មែរ​ទាំងអស់​ព្រោះ​លោក​យមរាជ​ចាត់តាំង​ឲ្យ​មាន​អ្នកបកប្រែ​ជា​ភាសា​ខ្មែរ​។​

* តើ​លោកតា​ធ្វើ​យ៉ាងដូច​ម៉េច​ទើប​ដឹងថា នៅ​ឋាន​ក្រោម​មាន​រដ្ឋអំណាច​ភូមិ​ឃុំ​សង្កាត់​ក្នុងការ​គ្រប់គ្រង​ដូច​ឋានមនុស្ស​ដែរ​?

– បាទ​! គឺ​ខ្ញុំ​ភ្លឹក​ទៅ​ឃើញ​ហើយ​លោក​យមរាជ​ក៏បាន​ប្រាប់​ខ្ញុំ​ដែរ​ថា នៅពេល​ចង់​ទំនាក់ទំនង​ត្រូវ​ឆ្លងកាត់​ពី​ថ្នាក់លើ​ទើប​បញ្ជូនទៅ​ថ្នាក់ក្រោម​។ មិនតែប៉ុណ្ណោះ​មានការ​បោះឆ្នោត​ជ្រើសរើស​ដូចគ្នា​។​

* លោកតា​ថា ពេលខ្លះ​ទាក់ទង​ជាមួយ​ព្រលឹង​ខ្មោច​មិនបាន គឺ​ពួកគាត់​ទៅ​ចាប់ជាតិ ហើយ​តើ​ខ្មោច​របៀប​ណា​បាន​ទៅ​ចាប់ជាតិ ? ហើយ​ខ្មោច​របៀប​ណា​ដែល​មិនទាន់​ទៅ​ចាប់ជាតិ​?

– រឿងនេះ​ត្រូវ​បញ្ជាក់​ចេញពី​លោក​មេបញ្ជាការ​ដែល​កាន់​សំណុំរឿង​បុណ្យ​នឹង​បាប​របស់​ព្រលឹង​ខ្មោច​នីមួយៗ​។ បើ​ព្រលឹង​ខ្មោច​ណា​អស់កម្ម​ពៀរ​នៅ​ទីនោះ​ហើយ គឺ​ត្រូវបាន​គេ​ដោះលែង​ឲ្យ​ទៅ​ចាប់ជាតិ រីឯ​ព្រលឹង​ណា​នៅមាន​កម្ម​ពៀរ​ត្រូវ​នៅ​ជំ​រះ​កម្ម​ពៀរ​ឲ្យ​អស់​ទើបបាន​គេ​ដោះលែង​។​

* មានព្រលឹង​អ្នកស្លាប់​ជំនាន់​មុនៗ​បាន​ធ្លាប់​ចូល​សណ្ឋិត​ក្នុង​រាងកាយ​កូនចៅ​ជំនាន់​ក្រោយ ដោយ​ទារ​រក​ស្រា​ផឹក​នៅពេល​គេ​សែន​ឲ្យ គឺ​ព្រលឹង​ខ្មោច​មិន​ស្គាល់​ស្រា​បៀរ​របស់​មនុស្ស​ជំនាន់​នេះ​ទេ មានន័យថា​នៅ​ឋាន​ខ្មោច​គ្មាន​របស់ទំនើបៗ​ទេ ចុះ​ហេតុអ្វី​បាន​មាន​ទូរស័ព្ទ​ប្រើ​?

– បាទ​! ខ្ញុំ​សូមជម្រាបថា ការពិត​នៅ​ឋាននរក​នោះគេ​ទំនើប​ណាស់ គឺ​ទំនើប​ជាង​យើង​ទៅទៀត គឺមាន​ភ្លើងអគ្គិសនី មាន​ទូរស័ព្ទ​ដូចគ្នា គឺ​អ្វី​ក៏មានដែរ​។ និយាយ​រួម​សូម្បីតែ​កន្លែង​គេ​រាំលេង​ក៏មានដែរ តែ​ភាពទំនើប​សប្បាយ​ទាំងអស់នោះ​សំរាប់តែ​មន្ដ្រី​យមរាជ នឹង​ព្រលឹង​ខ្មោច​ណា​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ដែល​កូនចៅ​គេ​ឧទ្ទិស​ឲ្យ​ប៉ុណ្ណោះ​។ បើ​ចំពោះ​ខ្មោច​ណា​ក្រីក្រ​គ្មាន​កូនចៅ​ណា​ឧទ្ទិស​ប្រាក់កាស​មក​ឲ្យ​ទេនោះ គឺ​ពុំបាន​ស្គាល់​នូវ​កន្លែង​សប្បាយ​ទាំងអស់​នោះទេ គឺ​មិន​ខុសពី​ឋានមនុស្ស​យើង​សព្វថ្ងៃ​អញ្ចឹង​ដែរ អ្នកមាន​លុយកាក់​គេ​ចូល​បារ ឯ​អ្នកស្រែ​មាន​លុយ​ណា​ចូល​បារ​នោះ​។

* តើ​ដើម្បី​ទូរស័ព្ទ​ទៅកាន់​ព្រលឹង​ខ្មោច​សាច់ញាតិ​ខ្មោច​ត្រូវធ្វើ​ដូចម្ដេចខ្លះ​?

– គ្មានអ្វី​ធំដុំ​ទេ គឺ​គ្រាន់តែ​ឲ្យ​ពួកគេ​ប្រាប់​ពី​ឈ្មោះ និង​អាស័យដ្ឋាន​របស់​ខ្មោច​នៅពេល​រស់​ខ្ញុំ​នឹង​បញ្ជូនទៅ​ឲ្យ​ថ្នាក់លើ​នៅ​ឋាន​ខ្មោច​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ដើម្បី​នាំខ្លួន​មក​។​

* ចុះ​ដូចជា​ខ្មោច​ស្លាប់​យូរហើយ (​ក្នុង​ជំនាន់​ប៉ុលពត​)​តើ​អាចទាក់ទង​បានទេ​?

– មាន​អ្នកខ្លះ​គេ​ជំ​រះ​កម្ម​អស់គេ​ទៅ​ចាប់ជាតិ​ទៅ​។ រីឯ​អ្នកខ្លះ​មិនទាន់​ទៅ​ចាប់ជាតិ​ក៏​ពិបាក​រក​ដែរ ព្រោះ​វា​ជា​សំណុំរឿង​ចាស់ៗ​រាប់សិប​ឆ្នាំ​ហើយ គឺ​ពិបាក​អង្វរ​មេបញ្ជាការ​ឲ្យ​ស្រាវជ្រាវ​ណាស់​។​

* តើ​ការទាក់ទង​គ្នា​ចាំបាច់​ព្រលឹង​ខ្មោច​នោះ​ត្រូវមាន​ទូរស័ព្ទ​ឬ​អត់​?

– បាទ​! រឿងនេះ​មិនចាំបាច់​ដល់​ថ្នាក់​ព្រលឹង​ខ្មោច​មាន​ទូរស័ព្ទ​ទេ គឺ​នៅពេល​ឆ្លើយឆ្លង​គ្នា​ជាមួយ​ខ្ញុំ​គឺ​គេ​នាំ​ព្រលឹង​ខ្មោច​នាំមក​និយាយ​កន្លែង​មេបញ្ជាការ​ធំ​តែម្ដង គឺ​ដូច​គេ​និយាយបាន​វិទ្យុទាក់ទង​(​អាយកូម​)​អញ្ចឹង​។​

* តើ​ពេល​លោកតា​ជួយ​ទាក់ទង​ព្រលឹង​ខ្មោច​ឲ្យ​សួរសុខទុក្ខ​ជាមួយ​សាច់ញាតិ​លោកតា​បាន​សូកប៉ាន់​លោក​មេបញ្ជាការ​ធំ​អ្វី​ទេ​?

– បាទ​! ការពិត​គ្មានទេ ព្រោះ​វា​ជា​តួនាទី​របស់ខ្ញុំ​ដែល​លោក​មេបញ្ជាការ​ធំ​ក៏​អត់​ហ៊ាន​ទារ​សំណូក​អ្វី​ដែរ ពួកគេ​នៅ​ទីនោះ​អត់​ហ៊ាន​ស៊ីសំណូកសូកប៉ាន់​អ្វី​ទេ គេ​គោរព​ច្បាប់​បានល្អ​ណាស់​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments