Header Ads

វិធីងាយៗ!! ត្រឹម​ពេល ១យប់​ប៉ុណ្ណោះ​ផ្ទៃមុខ​អ្នក​នឹង​ប្រែជា​ស​ម៉ត់​រលោង​គួរឱ្យ​ចង់​ស្ទាប​អង្អែល

ចេក​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជា​ផ្លែឈើ​ជួយ​សម្រក​ទម្ងន់​បាន​លឿន។ មិន​តែប៉ុណ្ណោះ វា​ក៏​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ឱសថ​ធ្វើឱ្យ​ស្បែក​ស​យ៉ាងពូកែ។

ប្រសិនបើ​បាន​តស៊ូ​ប្រើ​ចេក​ឱ្យ​បាន​ត្រឹមត្រូវ វា​នឹង​ជួយ​ឱ្យ​ស្បែក​អ្នក​ទន់ ការពារ​ឱ្យ​កើត​មុន កម្ចាត់​រាល់​កោសិកា​ស្បែក​ខូច ហើយ​អ្វី​ដែល​ពិសេសបំផុត​ធ្វើឱ្យ​ស្បែក​ស បំបាត់​ជ្រីវជ្រួញ តែងតែ​រក្សា​សម្រស់​ឱ្យ​នៅ​ក្មេង​វ័យ ស្រស់​ស្អាត​រហូត។
*គ្រឿងផ្សំ
ចេក​ខ្មៅ ១ផ្លែ
ស៊ុត ១គ្រាប់
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
ទឹកដោះគោជូរ ឬ​យ៉ាអួ ១ស្លាបព្រាបាយ

*ការណែនាំ បក​សម្បក​ចេក​ចេញ ហើយ​ហាន់​ចេក​ជា​ដុំតូចៗ​ដាក់​ចូល​ចាន ប្រើ​ស្លាបព្រា​ជ្រុំ​វាឱ្យ​បែក​ម៉ត់ ដាក់​ស៊ុតស​ចូល​ទៅក្នុង​ចាន​ចេក​ដែល​ម៉ត់​រួច ច្របល់​ចូលគ្នា​ឱ្យ​សព្វ រួច​ដាក់​ទឹកឃ្មុំ ទឹកក្រូចឆ្មា និង​យ៉ាអួ​ចូល​ក្នុង​ពេល​ជាមួយគ្នា យក​ដៃ​កូរ​ឱ្យ​សព្វ​ស្មើ​សាច់​ចូលគ្នា​ជាការស្រេច។

*វិធី​ប្រើ
ដំបូង លាង​សម្អាត​ផ្ទៃមុខ​នឹង​ទឹកក្តៅអ៊ុនៗ​ជាមួយ​នឹង​ហ្វូម​ធម្មតា ដើម្បី​ឱ្យ​បើក​រន្ធស្បែក​ជួយ​សារធាតុចិញ្ចឹម​ជ្រៀត​ចូល​ជ្រៅ​ទៅក្នុង​ស្បែក
បន្ទាប់មក យក​ល្បាយ​ខាងលើ​មក​លាប​ពេញ​ស្បែកមុខ​របស់​អ្នក
រង់ចាំ​រយៈពេល ១៥-២០នាទី
នៅពេល​វា​ស្ងួត​ហើយ បក​វា​ចេញ និង​លាង​សម្អាត​ចេញ​នឹង​ទឹកក្តៅអ៊ុនៗ
ទីបញ្ចប់ លាង​មុខ​នឹង​ទឹកត្រជាក់ ដើម្បី​បិទ​រន្ធស្បែក​វិញ៕

ប្រភព៖ khmerpost24

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments