Header Ads

អុញនោះ!! ប្ដីលួចមានស្រី ប្រពន្ធស៊ើបដឹងវាយស្ទើទក់សាច់ អត់ហ៊ានរើខ្លួនសោះ!! (មានវីដេអូ)

ថៃ៖ កាលពីពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយ និយាយអំពីស្ត្រីជាប្រពន្ធម្នាក់ បានប្រើអំពើហិង្សាលើប្ដីរបស់ខ្លួន បន្ទាប់ពីស៊ើបដឹងថាប្ដីរូបនោះ បានទាក់ទងជាមួយ ស្រីផ្សេង ហើយថែមទាំងបានដេកជាមួយគ្នាថែមទៀតផង ដែលករណីនេះ ត្រូវបានគេដឹងថាបានកើតឡើងនៅក្នុងប្រទេសថៃ ។

ក្រោយពេលវីដេអូឃ្លីបមួយនេះ ត្រូវបានចែលចាយយ៉ាងច្រើន លើហ្វេសប៊ុក មានមតិមហាជនមួយចំនួន ណែនាំថា មិនគួរប្រើប្រាស់អំពើហិង្សាដូចនេះឡើយ ខណៈដែលម្ចាស់វីដេអូឃ្លីបបានសរសេរថា «អ្នកដែលចូលចិត្តមានស្រីក្រៅផ្ទះ សូមទស្សនាវីដេអូឃ្លីបនេះ ហើយទុកជារៀនមួយផង…នេះហើយលទ្ធផល ពេលដែលប្រពន្ធចាប់បាន ប្ដីមានស្រី នាងពិតជាដោះស្រាយបានល្អមែន» ។

សូមបញ្ជាក់ថា ទោះជាយ៉ាងណាក្ដី សម្រាប់វីដេអូឃ្លីបនេះគេមិនទាន់បានជឿជាក់ទាំងស្រុងទេថា តើវាគ្រាន់តែជាការសម្ដែង ឬមួយជាការពិត ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments