Header Ads

កំរបានឃើញណាស់!! អ្នកវិទ្យាសាស្ដ្រ រង់ចាំយ៉ាងអន្ទះសា ដើម្បីស្វាគមន៍កូននាគដ៏កម្រ [មានវីដេអូ]

នៅក្នុងល្អាងភ្នំនៃប្រទេសស្លូវេនី ដែលអាចចូលបានតែ រថភ្លើងក្រោមដី នាពេលនេះ អ្នកវិទ្យាសាស្ដ្របាន រង់ចាំមើល យ៉ាងអន្ទះសានឹងស៊ុតជាង ៥៧ គ្រាប់ របស់កូននាគ “baby dragon”។

“Baby dragon” នេះមិនមែនជានាគពិតប្រាកដអ្វីនោះទេ តែជា olms បុរាណ មានពណ៌សស្លេក ស្ថិតក្នុងពពួកសត្វ ថ្លែនបង្គួយ មិនមានភ្នែក ដែលស្រដៀងនឹងសត្វ ក្នុងរឿងព្រេងបុរាណ នេះបើតាមអ្នកជីវសាស្ដ្រលោក Sašo Weldt ដែលជាអ្នកសិក្សា ផ្នែកថលជលិក ក្នុងល្អាងភ្នំ Postojna នៃប្រទេសនេះ បានលើកឡើង។ នៅក្នុងនេះ បានឲ្យដឹងពីលោក Sašo Weldt ទៀតថា olms មានវត្ដមាន នៅលើពិភពលោកនេះយ៉ាងតិច ១៥លានឆ្នាំមកហើយ និងប្រជាជនស្លូវេនី គឺជាអ្នករកឃើញ និងចងក្រងជាឯកសារទុកមុនគេ តាំងពីពាក់កណ្ដាល សតវត្សទី១៧ នៅពេលដែលពពួកសត្វនេះ បានបណ្ដែតខ្លួនចេញពី បាតទន្លេបន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង។ ដំបូងឡើងប្រជាជនមិនបានស្គាល់ថា វាជាអ្វីនោះទេ ទើបពួកគេបាន នឹកឃើញដល់រឿង នាគព្រួសភ្លើងពីក្នុងល្អាងភ្នំ និងពួកគេយល់ថា olms ទាំងនេះ ជាកូនរបស់នាគ។ ជាក់ស្ដែង olms នេះមិនចេះព្រួសភ្លើងអ្វីនោះទេ ទោះជាពួកវា រីកលូតលាស់ធំប៉ុណ្ណាក៏ដោយ តែពួកវា មានបុគ្គលិកលក្ខណៈពិសេស ខុសពីសត្វដទៃទៀត។

យ៉ាងណាមិញ គេជឿជាក់ថា ពួកវា អាចរស់នៅរហូតដល់ ១០០ឆ្នាំ ឬច្រើនជាងនេះ និងពួកវាអាចរស់នៅ ដោយគ្មានចំណី រហូតដល់ ១០ឆ្នាំ។ សត្វនេះអាចរីកលូតលាស់ ជាមធ្យមគឺ ២៥សង់ទីម៉ែត្រ ហើយឈ្មោល តូចជាងញី និងមានម្រាមជើងតូចៗ ចំនួន៣។ មួយវិញទៀត ពួកវាមានស្បែកសស្លេក និងស្បែកនេះគ្របពី លើភ្នែកពួកវាផងដែរ ប៉ុន្ដែពួកវាមិនត្រូវ ការប្រើភ្នែកនេះនោះទេ ដោយពួកវាមានវិញ្ញាណពិសេស ដូចជា ក្លិន និងការស្ដាប់ ហើយពួកវាអាចចាប់បាន ពន្លឺ, អគ្គិសនី ឬម៉ាញេទិចជាដើម។ លោក Sašo Weldt បានពន្យល់ទៀតថា olms ញី អាចផលិតបានសារឡើងវិញ មួយដងជារៀងរាល់ ៦ទៅ៧ឆ្នាំ ដែលការបង្កបង្កើតដ៏កម្រនេះ បានឃើញតែនៅក្នុងមន្ទីរពិសោធន៍ និងនេះជាលើកទីមួយ ដែលដាក់បង្ហាញដល់ សាធារណៈជនក្នុងទស្សនានៅក្នុងល្អាងភ្នំ ដែលជាកន្លែងរបស់គាត់ធ្វើការ ស្ថិតនៅចំងាយ ២៤គីឡូម៉ែត្រពីតំបន់ Postojna នៃភាគនិរតី ស្លូវេនី ។

គួរបញ្ជាក់ថា ស៊ុតដំបូង ត្រូវបានរកឃើញនៅក្នុងល្អាងភ្នំកាលពីឆ្នាំ ២០១៣ តែជាសំណាងអាក្រក់ ពួកវាត្រូវបាន olms ផ្សេងទៀតស៊ី មុននឹងកើតចេញមក ហើយកាលពីចុងខែ មករាឆ្នាំនេះ ក្រុមអ្នកទេសចរ បានកត់សំគាល់ឃើញ ស៊ុតរបស់ olms នេះជាថ្មីម្ដងទៀត និងនាពេលនេះ ពួកវាបានកើនឡើងលើសពី ៥៧ស៊ុត។ សម្រាប់លើកនេះ លោក Sašo Weldt បានយក olms ផ្សេងទៀតចេញពី កន្លែងស៊ុតពងនេះ ដើម្បីការពារកុំឲ្យពួកវា ស៊ីម្ដងទៀត និងក្រុមការងារពួកគាត់ ជឿជាក់ថា ពួកវានឹងអាចបង្កកំណើត បានដោយជោគជ័យ នៅ ៣ទៅ៤ខែខាងមុខនេះ៕

**** អត្តបទបន្ត៖ ឆ្កែចិត្តស្មោះ២ក្បាល គ្រាន់តែឃើញម្ចាស់របួស រត់ឆ្លេឆ្លាពេញពេទ្យ (មានវីដេអូ) ****

សុនខ២ក្បាលពិតជាមិត្តដ៏ល្អរបស់បុរសរងគ្រោះម្នាក់នេះមែន។ គួរឲ្យដឹងថា តៃកុងឡានម្នាក់ បានផឹកស្រវឹងជិះរថយន្តបុកម្ចាស់ឆ្កែម្នាក់ បណ្តាលឲ្យរបួសក្បាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ។

នៅតាមផ្លូវទៅមន្ទីរពេទ្យ ឆ្កែចិត្តស្មោះទាំង២ក្បាលរបស់បុរសរងគ្រោះ បានឡើងរថយន្តសង្គ្រោះបន្ទាន់ទៅជាមួយដែរ។ តាមរយៈវីដេអូ បានឲ្យឃើញថា បុរសរងគ្រោះកំពុងស្ថិតនៅក្នុងស្ថានភាពដឹងខ្លួនបន្តិច និងមិនដឹងខ្លួនបន្តិច ខណៈពេលរថយន្តកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យអមដោយឆ្កែទាំង២ក្បាលរបស់គាត់ ដែលមួយមានពណ៌ទឹកដោះគោះ និងមួយទៀតពណ៌ត្នោត។

លើសពីនេះទៅទៀត វីដេអូនោះបានបង្ហាញឲ្យយើងឃើញដែរថា ឆ្កែទាំង២ក្បាលនោះព្រួយបារម្ភជាមួយម្ចាស់វាណាស់ វាបានរត់ឆ្លេឆ្លា និងលោតតោងម្ចាស់វា ទាំងនៅក្នុងរថយន្តសង្គ្រោះបន្ទាប់ និងនៅក្នុងមន្ទីរពេទ្យ។

បន្ទាប់ពីថ្ងៃនោះរួចមក បុរសម្នាក់នេះត្រូវបានគេប្រទះឃើញ ថាបាននាំ ឆ្កែទាំង២ក្បាលនេះមកមន្ទីរពេទ្យ ខណៈពេលដែលគាត់ត្រូវមកជួបគ្រូពេទ្យតាមការណាត់ម្តងទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments