Header Ads

មិនគួរឲ្យជឿ!! អ្នកវិទ្យាសាស្ត្រជនជាតិដាណឺម៉ាក រកឃើញត្រីឆ្លាមមួយក្បាល រស់រាន មកដល់ឥឡូវ តាំងពីរជ្ជកាល ព្រះបាទបរមរាជាទី១

ដាណឺម៉ាក៖ អ្នកវិទ្យាសាស្ត្រជនជាតិដាណឺម៉ាកមួយក្រុមបានរកឃើញ ត្រីឆ្លាមមួយក្បាលមានប្រវែងរហូតដល់ទៅ ១៨ហ្វុីត ឬប្រមាណ៥.៥ ម៉ែត្រ ត្រូវគេជឿជាក់ថា មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១ ៥០០ មកម្ល៉េះ។

ត្រីឆ្លាមខាងលើជាប្រភេទត្រីឆ្លាម “Greenland” រស់នៅសមុទ្រអាត្លង់ទិកខាងជើង ហើយអាចលូតប្រវែងបានត្រឹម ១ សង់ទីម៉ែត្រក្នុងរយៈពេលមួយឆ្នាំ បើយោងតាមទស្សនាវដ្តី Science របស់សហរដ្ឋអាមេរិក។ ជាមួយនឹងប្រវែង ១៨ ហ្វុីត (ជិត៥ម៉ែត្រកន្លះ) ត្រីឆ្លាមមួយក្បាលនេះ ត្រូវក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់យ៉ាងមុតមាំថា វាមានអាយុកាលមិនតិចឡើយ។

បន្ថែមពីលើនេះ បើផ្អែកតាមមធ្យោបាយបែបវិទ្យាសាស្ត្រមួយ ពួកគេបានប្រើប្រាស់ “radiocarbon dating” ដើម្បីវាស់ស្ទង់អាយុកាលរបស់វា ហើយគេជឿជាក់ថា វាមានអាយុចន្លោះចាប់ពី ២៧២ ឆ្នាំ ទៅ ៥១២ ឆ្នាំ ជាត្រីឆ្លាមមានវ័យចំណាស់បំផុតលើលោក។សម្រាប់មធ្យោបាយខាងលើ ត្រូវបានគេអះអាងថា អាចវាស់ស្ទង់អាយុត្រីឆ្លាមបានប្រាកដ រហូតដលទៅ ៩៥ ភាគរយឯណោះ និងធ្លាប់ត្រូវបានគេយកមកពិសោធន៍ លើត្រីឆ្លាមដទៃទៀតចំនួនរាប់សិបក្បាលមកហើយ។

ដូចនេះ ប្រសិនបើយើង គន់គូរអាយុកាលរបស់វាដូចដែលបានរៀបរាប់ខាងលើ វាប្រហែលជាមានវត្តមានតាំងពីសម័យកាលមួយ ដែលលោក កាលីឡេអូ រកឃើញភពផែនដីវិលជុំវិញគន្លងព្រះអាទិត្យ ឬសម័យកាលអតីតព្រះមហាក្សត្រខ្មែរយើង គឺព្រះបាទបរមរាជា ទី ១ ទ្រង់ឡើងសោយរាជ្យចាប់ពីឆ្នាំ ១៥៦៦ ដល់ ឆ្នាំ១៥៧៦។

គួរឲ្យដឹងថា ត្រីឆ្លាម “Greenland” ជាប្រភេទសត្វមានឆ្អឹងខ្នង ដែលមានអាយុរស់រានយូរជាងគេ ក្នុងចំណោមសត្វមានឆ្ឆឹងខ្នងដទៃទៀត រួមមានអំបូរមនុស្ស ជាដើម។ សាច់របស់វា ត្រូវបានគេនិយមយកមកបរិភោគនៅ ប្រទេស អុីស្លង់ ប៉ុន្តែមានផ្ទុកនូវសារធាតុគីមីម៉្យាង (Toxic) អាចបណ្តាលឲ្យអ្នកទទួលទាន មានអារម្មណ៍មិនស្រួលខ្លួន ប្រៀបបានដូចអ្នកស្រវឹងជោគជាំយ៉ាងអុីចឹងដែរ៕

**** អត្តបទបន្ត៖ គ្រោះថ្នាក់់ដ៍រន្ធត់ !!! អ្នកដំណើរ១១នាក់ដែលបានជិះនៅលើរថយន្តក្រុងត្រូវបានក្រុមប្រដាប់ដោយកាំភ្លើងដេញអោយចុះពីរថយន្ត ហើយដុតរថយន្តនោះចោលតែម្តង ****

ប្រទេសថៃ ៖ វាជារឿងរន្ធត់ខ្លាំងណាស់ប្រសិនកំពុងធ្វើដំណើរសុខៗស្រាប់តែមានមនុស្សមួយក្រុម ចេញមកហើយធ្វើការស្ទាក់ផ្លូវមិនអោយរថយន្តទៅមុខរួចនោះហើយថែមទាំងបង្ខំអ្នកអោយចុះពីរថយន្តទៀតបនោះ។ ប្រភពព័ត៌​មាន​របស់ថៃបានធ្វើការចុះផ្សាយនូវរឿងរ៉ាវតក់ស្លុតមួយ ដែលរថយន្តក្រុងដឹកអ្នកដំណើរ១១នាក់ត្រូវបានក្រុមមិនស្គាល់មុខមួយក្រុមធ្វើការស្ទាក់រថយន្តក្រុងនេះហើយធ្វើការដុតរថយន្តចោលចោលតែម្តង។ រថយន្តក្រុងដែលត្រូវបានក្រុមមិនស្គាល់មុខនេះដុតចោល ជារថយន្តក្រុងរបស់ក្រុមហ៊ុន Siam Transport Co ដែលបានដឹកអ្នកដំណើរចំនួន១១អ្នកក្នុងនោះផងដែរ។

រថយន្តក្រុងនេះបានត្រូវបានគេដឹងថាធ្វើដំណើរពី bound ទៅក្រុុង Bangkok ខណៈពេលកំពុងធ្វើដំណើរក៏លេចនូវក្រុម​មិនស្គាល់មុខមួយក្រុម​ប្រដាប់ដោយអាវុធ​បានចេញមកធ្វើការឃាត់រថយន្តក្រុងនេះមិនអោយធ្វើដំណើរទៅមុខរួច។ ក្រុម​ប្រដាប់អាវុធនោះបានដេញអ្នកដំណើររួមទាំងតៃកុងរថយន្ត អោយចុះអស់ពីរថយន្ត ហើយពួកគេក៏បានយកភ្លើងទៅដុតរថយន្តក្រុងនោះហើយគេចខ្លួនចូលព្រៃវិញបាត់។ ទំរាំតែក្រុមពន្លត់អគ្គីភ័យមកដល់រថយន្តក្រុងមួយនេះត្រូវបានអគ្គីភ័យលេបត្របាក់អស់សល់តែគ្រោងទៅហើយ តែយ៉ាងណាក្រុមនោះមិនបានធ្វើបែបដល់អ្នកដំណើរណាម្នាក់នោះទេ។ ក្រុមជនប្រដាប់អាវុធនោះត្រូវគេដឹងថានិយាយភាសាយ៉ាវី ធ្វើអោយប៉ូលិសសង្ស័យថាជាក្រុមបះបោរមួយក្រុមដែលដឹកនាំដោយលោក Ahama Leubasar ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments