Header Ads

ភ្ញាក់ផ្អើលណាស់!! កាយផ្នូរបុរាណ ប្រទះឃើញ លិង្គសិប្បនិមិត្ត ធ្វើពីសំរិទ្ធ អាយុកាល ២០០០ឆ្នាំ

ភ្ញាក់ផ្អើលណាស់!! កាយផ្នូរបុរាណ ប្រទះឃើញ លិង្គសិប្បនិមិត្ត ធ្វើពីសំរិទ្ធ អាយុកាល ២០០០ឆ្នាំ

សារព័ត៌មានសៀងហៃ បានចុះផ្សាយកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកបុរាណវិទូចិន បានប្រទះឃើញលិង្គសិប្បនិមិត្ត ធ្វើពីសំរិទ្ធ ដែលមានអាយុកាល ២ ០០០ឆ្នាំ បន្ទាប់ពីពួកគេបានធ្វើកំណាយនៅតំបន់ផ្នូររបស់រាជវង្សហាន។

ក្នុងការជីកកកាយផ្នូរបុរាណដែលមានអាយុកាល ២ ០០០ ឆ្នាំ ស្ថិតក្នុងខេត្ត ជាំងស៊ូ ប្រទេសចិននេះ ក្រុមអ្នកបុរាណវិទូ បានប្រទះឃើញវត្ថុមានតម្លៃជាច្រើនដូចជា គ្រឿងសេរ៉ាមិច បំណែកនាវា ស្បៃ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រកឃើញលិង្គសប្បនិមិត្តចំនួន ២ប្រភេទ ដែលមួយធ្វើពីសំរិទ្ធ និងមួយទៀតថ្លើមថ្ម។

តាមរយៈការការរកឃើញថ្មីនេះ បានបង្កើតឲ្យមានទស្សនៈមួយថា អភិជននៃរាជវង្សហាន នៅសម័យបុរាណដឹងច្បាស់ពីរបៀបរកសេចក្តីសុខដោយខ្លួនឯង។ តែទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា លិង្គសំរិទ្ធទាំងនោះ ត្រូវបានគេប្រើប្រាស់ច្រើនក្នុងគោលបំណងធ្វើពិធីឧទ្ទិសដល់វិញ្ញាណ ឬអទិទេព ជាសជាងការប្រើប្រាស់វាក្នុងគោលបំណងផ្លូវភេទណាមួយ។

ប្រភពព័ត៌មានបានបន្តថា នៅក្នុងជំនាន់នោះ ថ្លើមថ្ម ជាវត្ថុមួយប្រភេទដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយត្រូវបានគេជឿថា វាមានសមត្ថភាពអាចរារាំង និងបំផ្លាញវិញ្ញាណអាក្រក់ រួមទាំងការពារសាកសពមិនឲ្យរលួយបាន។ ដូច្នេះលិង្គដែលធ្វើពីថ្លើមថ្មនោះ ទំនងជាត្រូវគេប្រើដើម្បីការពារសាកសព នៅក្នុងករណីដែលមានលិចធ្លាយណាមួយ កើតឡើងលើផ្នូរ និងមឈូស។

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ខណៈក្រុមអ្នកបុរាណវិទូ កំពុងបន្តការស្រាវជ្រាវបន្ថៃមទៀត ដើម្បីស្វែងរកចម្លើយពិត ពីការប្រើប្រាស់លិង្គសិម្បនិមិត្ត ធ្វើពីសំរិទ្ធ និងថ្លើមថ្ម អាយុកាល ២ ០០០ឆ្នាំទាំងនេះ ៕

**** អត្តបទបន្ត៖ ផ្អើលអាកាស​ចរវៀតណាម !!! លេង​សុទ្ធស្រីស្អាត​ស្លៀកប៊ីគីនី ទាក់ភ្ញៀវថ្ងៃសម្ពោធជើងហោះហើរ ****

ក្រុមហ៊ុន​អាកាសចរ Thai-Viet Jet Air កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ដោយ​សារ​យក​សុទ្ធ​តែ​ស្រីស្អាត​ស្លៀក​ប៊ីគីនី ដើរ​បង្ហាញ​រាង​​ទាក់ទាញ​ភ្ញៀវ​លើ​យន្តហោះ នៅ​ថ្ងៃ​សម្ពោធ​បើក​ជើង​ហោះ​ហើរ​ សវណ្ណភូមិ-ដាឡាត់ រវាង​ប្រទេស​ថៃ​និង​វៀតណាម។

គ្រាន់​តែ​វីដេអូ​ខ្លីប​នេះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ភ្លាម មាន​អ្នក​ចុច Like, Share និង​ចូលខមមិនជា​ច្រើនពិសេស​បុរសៗ ដោយ​មាន​អ្នក​ខ្លះ​សរសេរ​ថាចង់​តែ​ហោះ​ទៅ​វៀតណាមតាម​ជើង​ហោះហើរនេះ ព្រោះ​ចង់​ដឹង​រស់ជាតិ​យ៉ាងម៉េច ហើយ​ខ្លះ​ទៀត​ប្រុង​នឹង​កក់​សំបុត្រ​តាម​ជើង​ហោះហើររបស់​ក្រុមហ៊ុន​ខាង​លើ​នេះ​ឆាប់ៗថែមទៀត​ផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments