Header Ads

ពិតជាមិនគួរឲ្យជឿទេ!! ក្មេង​ម្នាក់​អះអាងថា​មកពី​ភព​ព្រះ​អង្គា​រ៍​ ព្រោះមានថាមពលពិសេសដែលមនុស្សធម្មតាមិនអាចធ្វើបាន..

១ មនុស្ស​មាន​ថាមពល​ឡាស៊ែរ​សម្លាប់សត្វ​

មនុស្ស​ម្នាក់នេះ​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃទី​២៣​ខែមករា ឆ្នាំ ២០០៦ នៅក្នុង​ប្រទេស​ទី​បេ គេ​គឺជា​ក្មេង​ម្នាក់​ដែលមាន​ថាមពល និង​វេទមន្ដ​បញ្ចេញ​ពន្លឺ​ពី​ក្នុង​ខ្លួន ហើយ​ជាពិសេស​នោះ គេ​អាច​បញ្ចេញ​ថាមពល​ឡាស៊ែរ​មក​បំផ្លាញ​អ្វីមួយ​បាន​ក្នុង​រយៈពេល​តែមួយ​ប៉ព្រិចភ្នែក ហើយ​កាំរស្មីឡាស៊ែរ​នេះ​នឹង​ចេញមក​នៅពេលណា​ដែល​គេ​ចង់​ប្រើ​វា ហើយ​ជាពិសេស​ពេលដែល​គេ​មាន​កំហឹង​ខឹង​មិនអាច​ទប់​បាន​ថាមពល​ឡាស៊ែរ​នេះ​រិត​តែ​ខ្លាំង ។ ក្មេង​ម្នាក់នេះ​ឈ្មោះ រ៉ូ​ហ្សា​គូលី​សូ​វ៉ា បើតាម​សម្ដី​របស់​សង្ឃ​មួយអង្គ​នៅ​ទី​បេ ដែលជា​អ្នកថែរក្សា​ក្មេង​ម្នាក់នេះ​បាន​និយាយប្រាប់​ឲ្យ​ដឹងថា ក្មេង​ម្នាក់នេះ​ចេះ​វេទមន្ដ​បញ្ចេញ​ឡាស៊ែរ គេ​មិនដែល​ទៅ​រៀន​យក​ពី​ណា​ទេ តែ​ជា​ថាមពល​ដែល​គេ​មាន​តាំងពី​កំណើត​មកម្ល៉េះ គេ​មិន​ចង់​ជឿ​ទេ តែ​លោក​ធ្លាប់​បានឃើញ​ផ្ទាល់​ភ្នែក​ហើយ ។ ចំពោះ​ឪពុកម្ដាយ​របស់​ក្មេង​ម្នាក់នេះ​មិន​ហ៊ាន​ទុក​នៅក្បែរ ព្រោះ​ខ្លាច​ពេល​ធំ​ឡើង​វា​មិន​គន្លង​ធម៌​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​។ លោកសង្ឃ​រូបនោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ការពិត​ក្មេង​នេះ​ស្លូត​ណាស់ មិនចេះ​រករឿង​គេឯង​នោះទេ ហើយ​ចេះ​ជួយ​អ្នកដទៃ​ទៀតផង ។ លោក​ប្រាប់ថា សមត្ថភាព​ដែល​គេ​អាច​ធ្វើបាន​នោះ គឺ​គេ​អាច​សម្លាប់សត្វ​បាន​ដោយ​ថាមពល​ឡាស៊ែរ​ចេញពី​ភ្នែក​របស់គេ ហើយ​គេ​ថែមទាំង​អាច​ដឹង និង​យល់​ពី​គោល​គំនិត របស់​មនុស្ស​នៅ​ជុំវិញខ្លួន ដែល​នៅ​ឃ្លាត​ពី​គេ​ចម្ងាយ​៣​ម៉ែត្រ​យ៉ាងច្បាស់ ហើយ​អាច​មើល​ដឹង និង​យល់​ពីមុន​រាល់​ហេតុការណ៍​អាក្រក់ ល្អ និង​អ្វីដែល​យើង​ចង់​ឲ្យ​គេ​ធ្វើ ឬ​ចង់​ប្រាប់​។ លើសពីនេះទៅទៀត គេ​អាច​មើល​អក្សរ ឬ​សំបុត្រ​ដោយ​បិទ​ភ្នែក​របស់គេ​ជិត ឬក៏​អាច​សូត្រ​ឲ្យ​យើង​ស្ដាប់​ពី​ចម្ងាយ​ថែម​ទៀតផង​។​

ប្រើ​ថាមពល​ផ្លូវចិត្ត​តាម​កែវភ្នែក​សម្លាប់​មនុស្ស​

វា​គឺជា​រឿងរ៉ាវ​ដែល​គេ​ធ្លាប់​ដឹង និង​និយាយ​តៗ​គ្នា​ជា​យូរ​មកហើយ​ថា មនុស្ស​អាច​សម្លាប់​មនុ​ស្សបាន ដោយ​ភ្នែក​ទាំង​គូ​របស់គេ​តែប៉ុណ្ណោះ​។ មាន​អ្នកជំនាញ​និង​អ្នកវិទ្យាសាស្ដ្រ​ជាច្រើន​បាន​ព្យាយាម​ចំណាយ​ពេលវេលា​ស្ទើរ​មួយជីវិត ដើម្បី​សិក្សា​អំពី​អាថ៌កំបាំង​សម្លាប់​មនុស្ស​ដោយ​គ្រាន់តែ​សម្លឹងមើល​តែប៉ុណ្ណោះ ។ ហើយ​គេ​មាន​ទិន្នន័យ​ជាច្រើន​ដែល​ត្រូវបាន​គេ​សរសេរ​ទុក​នៅក្នុង​សៀវភៅ​សម្រាប់​ធ្វើជា​កំណត់ហេតុ ហើយ​ក៏បាន​ចងក្រង​ទុកជា​ឯកសារ​ស្ដីពី​រឿងរ៉ាវ​របស់​មនុស្ស​អស្ចារ្យ​នេះ ។​

លោក “Igor Vinoku-rov” គឺជា​អ្នកស្រាវជ្រាវ​ពី​បាតុភូត​នេះ​បាន​និយាយ​ប្រាប់ថា លោក និង​លោក​វរសេនីយ៍ឯក​ប៉ូលីស​ម្នាក់ ដែលជា​មិត្ត​របស់លោក​បាន​សហកា​រ​គ្នា​សិក្សា​ពី​រឿងនេះ​។ ពួគគាត់​ធ្លាប់​ឆ្លងកាត់​ការត្រួតពិនិត្យ​លើ​ករណី​ស្លាប់​របស់​មនុស្ស​ជាច្រើន​មកហើយ តែមាន​ករណី​ស្លាប់​ខ្លះ​ធ្វើ​ឲ្យ​ពួកលោក​មិន​ចង់​ជឿ​ឡើយ​ដូចជា​ករណី​ស្លាប់​ភ្លាមៗ​របស់​បុរស​ម្នាក់​ជា​ថៅកែ​ផ្ទះសំណាក់​មួយ​នៅ​ទីក្រុង​ម៉ូស្គូ​។ លោក​ត្រូវស្លាប់​ភ្លាម​មួយ​រំពេច បន្ទាប់ពី​ថៅកែ​នោះបាន​ស្ដី​ឲ្យ​ក្មេង​បម្រើ​ម្នាក់ ដែលជា​កូន​ឈ្មួ​ល​របស់គាត់​ដែល​ក្មេង​បម្រើ​នេះ គេ​មាន​មុខងារ​ជា​អ្នក​កាន់​សោរ​បន្ទប់​ផ្ទះសំណាក់​។ បុរស​កាន់​សោរ​នេះ​ត្រូវបាន​គេ​ដឹងថា​គឺជា​ប្រភេទ​មនុស្ស​ស្ងប់ស្ងាត់ ហើយ​ចូលចិត្ត​ធ្វើ​អ្វី​ប្លែកៗ​ខុសពី​ធម្មជាតិ ដែល​បុគ្គលិក​នៅទីនេះ​មិនសូវ​ជា​ចូលចិត្ត​ឡើយ​។ ហើយ​រឿង​វា​កើតឡើង​នៅក្នុង​ថ្ងៃកើតហេតុ​នោះ ដោយសារតែ​កូនឈ្នួល​នោះ​កាន់​សោរ​មិន​ប្រយ័ត្ន​ក៏​ធ្លាក់ ធ្វើ​ឲ្យ​ឮសូរ​ភ្ញាក់​ដល់​ថៅកែ ពេលនោះ​គាត់​ក៏​ស្ដី​ឲ្យ​ពីរ​បី​មា់ត់ ក្នុង​គោលបំណង​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​ជាង​មុន នៅក្នុង​ពេលនោះ​អ្នក​កាន់​សោរ​រូបនោះ​មិនបាន​តមាត់​អ្វីមួយ​ម៉ាត់​ឡើយ គ្រាន់តែ​គេ​ចោល​កន្ទុយភ្នែក​តែ​បន្ដិច​ទៅលើ​ថៅកែ​រូបនោះ ស្រាប់តែ​ថៅកែ​នោះ​ដាច់ខ្យល់​ស្លាប់​តែម្ដង​។ ក្រោយពី​ក្រុម​វេជ្ជបណ្ឌិត​មកដល់ គឺ​ពិនិត្យ​ហើយ​មិនឃើញ​មាន​ស្នាក​ស្នាម ឬ​ជម្ងឺ​អ្វីដែល​ធ្វើ​ឲ្យ​គាត់​ស្លាប់​នោះទេ ក្រុម​វេជ្ជបណ្ឌិត​ក៏​គ្មាន​ពាក្យ​អ្វី​បញ្ជាក់​បានឡើយ​ពី​បញ្ហា​ស្លាប់​ភ្លាម​របស់​បុរស​នោះដែរ​។ ហើយក៏​មិនអាច​ចាប់កំហុស​កូនឈ្នួល​ម្នាក់​នោះបាន​ដែរ ព្រោះ​គេ​គ្មាន​ភស្ដុតាង​ឡើយ ទោះបី​មាន​សាក្សី​ក៏ដោយ នេះ​គឺជា​អំពើ​ឃាតកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ូលីស​ព្រឺរោម​ខ្លាំងណាស់ ស្គាល់មុខ​ឃាតករ​តែ​ធ្វើ​អ្វី​គេ​មិនកើត​។​

មិនតែប៉ុណ្ណោះ​ការសម្លាប់​មនុស្ស​ដោយ​ក្រសែភ្នែក​នេះ​ក៏មាន​ផងដែរ កាលពី​អំឡុង​ឆ្នាំ​១៩៥០ នៅ​ទីក្រុង​ប៉ារីស ។ មាន​អ្នកចម្រៀង​ម្នាក់​ឈ្មោះ “Massol” លោក​ត្រូវបាន​គេ​ដឹងថា ជា​មនុស្ស​មាន​ចរិត​ចង​ចិញ្ចើម​គ្រប់ពេល ហើយ​មិនដែល​ឃើញថា​សប្បាយ​រួសរាយ​ឡើយ ប៉ុន្ដែ​មិនគួរ​ឲ្យ​ជឿ​ឡើយ ចរិត​ធម្មជាតិ​បែបនេះ​បែរជា​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​នៅ​អ៊ីតាលី​គ្រប់ពេលវេលា​។

មាន​ម្ដងនោះ​នៅពេលដែល​លោក​កំពុងតែ​ច្រៀង​បទ​”Damnation” ដែល​បទ​នេះ​បង្ហាញ​ពី​អារម្មណ៍​ផ្ដន្ទា ពេលនោះ​ស្រាប់តែ​កែវភ្នែក​របស់លោក​សម្លឹង​ទៅ​ចំ​”Halevy” ដែលជា​អ្ន​កាន់​សូ​ឡូ ស្រាប់តែ​ខណៈពេល​នោះ បុរស​នោះ​ដួល​ហើយ​ស្លាប់​មួយ​រំពេច ។ បន្ទាប់មក​គាត់​ក៏​ឈប់​ច្រៀង តែ​អារម្មណ៍​របស់គាត់​មិនល្អ ដែល​ច្រៀងៗ​ស្រាប់តែ​មក​ឈប់​កណ្ដាល​ទី គាត់​ក៏​ចោល​កន្ទុយភ្នែក​ទៅ​អ្នកចាត់ការ ស្រាប់តែ​បុរស​នោះ​ស្លាប់​ម្នាក់ទៀត​។ នៅក្នុង​ថ្ងៃនោះ​ខ្សែ​ភ្នែក​របស់លោក​ធ្វើ​ឲ្យ​បុរស​ពីរ​នាក់​ត្រូវស្លាប់​ភ្លាមៗ ដោយ​គ្មាន​មូលហេតុ ហើយក៏​គ្មាន​អ្នកណា​ដឹង​ដែរ​។ ពេល​ក្រោយៗ​មកទៀត លោក​ក៏​បានដឹង​ខ្លួនឯង​ច្បាស់​ថា លោក​ខ្លួនឯង​ជា​មនុស្ស​សម្លាប់​មនុស្ស​ទាំង​នោះ ព្រោះតែ​ពេលណា​លោក​មាន​អារម្មណ៍​មួម៉ៅ​មិន​សប្បាយចិត្ត ឲ្យ​តែ​សម្លឹង​ចំ​អ្នកណា អ្នកនោះ​ប្រាកដជា​ស្លាប់ លោក​សម្លាប់​មនុស្ស​មិនតិច​ទេ ដោយសារ​កែវភ្នែក​ទាំង​គូ​របស់លោក​ដែលមាន​វេទមន្ដ​ថាមពល​ពិសេស​នោះ សូម្បីតែ​ឪពុកម្ដាយ​ក៏ដោយ​ក៏​ស្លាប់​ដោយសារ​គាត់​ដែរ ។ ក្រោយពី​គេ​បានដឹង​ហើយ លោក​ក៏​ត្រូវគេ​បណ្ដេញ​វង់ភ្លេង​ហើយ​ប៉ូលីស​ក៏​ចាប់ខ្លួន​មិន​ឲ្យ​ចេញ​ទៅណា​ទាំងអស់​រហូតដល់​ថ្ងៃ​ស្លាប់​។​

២ ប៉ូ​រី​ស្កា ក្មេង​អច្ឆរិយៈ​មកពី​ភព​អង្គា​រ៍​

កាលពី​ថ្ងៃទី​២៩​ខែតុលា ឆ្នាំ ២០០៥ ក្រុម​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​ទៅ​ជួបនឹង​ក្មេង​អស្ចារ្យ​ម្នាក់ទៀត ដែល​គេ​អះអាងថា រូបគេ​បានមកពី​ភព​ព្រះ​អង្គា​រ៍ ក្មេងប្រុស​ម្នាក់​នោះ​ឈ្មោះ ប៉ូ​រី​ស្កា មាន​អាយុ​៧​ឆ្នាំ​ហើយ​។ គេ​បាន​ចាប់​ដើមកំណើត នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង “Volzhsky” ។ ប៉ូ​រី​ស្កា បាន​ចំណាយពេល​ប្រហែល​ជាមួយ​ម៉ោង​កន្លះ​ដើម្បី​និយាយប្រាប់​ដល់​មិត្ត​ភ័ក្តិ​ក្មេងៗ និង​ក្រុង​អ្នកស្រាវជ្រាវ​មួយចំនួន​ថា រូបគេ​គឺមាន​សមត្ថភាព​អាចទាក់ទង​ជាមួយនឹង​មនុស្ស​ភព​ព្រះ​អង្គា​រ៍​ភព​នានា និង​ភពផែនដី​បាន​។ ជាពិសេស​នោះ​គឺ​សេចក្ដីលំអិត​អំពី​ភព​ព្រះ​អង្គា​រ៍​តែម្ដង និង​ជាងនេះទៅទៀត​នោះ ក្មេងប្រុស​ប៉ូ​រី​ស្កា អាច​សណ្ដំ​ផ្លូវចិត្ត​មនុស្ស​បាន គ្រាន់តែ​គេ​សម្លឹងមើល​អ្នកណាម្នាក់​ដែល​គេច​ង់​សណ្ដំ ហើយក៏​អាច​សម្លាប់​មនុស្ស​សត្វ​ឲ្យ​ឆេះ​ស្លាប់​បាន​ដោយសារ តែ​កែវភ្នែក​របស់គេ​សម្លឹង​ចំ​តែប៉ុណ្ណោះ ។ មាន​មនុស្ស​ជាច្រើន​មក​ស្ដាប់​រឿងរ៉ាវ​របស់គេ ព្រោះ​នោះ​ក៏​ជា​មូលហេតុ​មួយ​ដែល​គេ​សណ្ដំ​អ្នក​ទាំងអស់​ដែល​នៅ​ជុំវិញ​នោះ​ឲ្យ​មក​ចាប់អារម្មណ៍​ចំពោះ​អ្វីដែល​គេ​និយាយប្រាប់​។ គេ​ថែមទាំង​ប្រាប់ទៀតថា ចំពោះ​ផ្ទៃមុខ​របស់គេ​នោះ​គឺ​ផុសចេញ​សុទ្ធ​រូបភាព​ផ្សេងៗ ដែល​ការ​ទាំងនោះ​គឺ​តំណាង​ឲ្យ​ភព​ទាំងឡាយ​នៅក្នុង​ចក្រ​វា​ឡ​នេះ ហើយ​ទាំងនោះ​ក៏​ជា​និមិត្តសញ្ញា​បង្ហាញ​ពី​អំណាច​របស់គេ​ផងដែរ ទៅលើ​ភព​ទាំងនោះ​។ ជា​ញយ​ដង​គេ​តែង​ធ្វើដំណើរ​ចាកចេញ​ពី​ភពផែនដី​ទៅកាន់​ភព​អង្គា​រ៍​រាល់​ពេលដែល​គេ​ទទួលបាន​ព័ត៌មាន​ពី​ទីនេះ ឬក៏​ទទួលបញ្ជា​ពី​ទីនោះ​វិញ​។​

នៅក្នុង​ស្រុកភូមិ​នោះ​អ្នកណា​ក៏បាន​ដឹង​ពី​រឿង​ក្មេង​ដ៍​អស្ចារ្យ​ម្នាក់នេះ​ផងដែរ​។ ព្រោះ​ជា​ញឹកញាប់​គេ​តែងតែ​និយាយ​ពី​ជីវិត​របស់គេ​នៅលើ​ព្រះ​អង្គា​រ៍ថា កាលពី​មុនគេ​គឺជា​មនុស្ស​ដែល​រស់​នៅលើ​ភព​ព្រះ​អង្គា​រ៍ ដែលមាន​សមត្ថភាព​អាច​ហោះហើរ​ដោយ​សេរី​ទៅកាន់​ភព​ផ្សេងទៀត ព្រោះ​នៅលើ​ភព​អង្គា​រ៍​នោះ គេ​គឺជា​មេទ័ព​ម្នាក់​ផងដែរ​។ កាល​មក​ទីនេះ ព្រោះតែ​គេច​ង់​សិក្សា​ពី​បច្ចេកទេស​របស់​មនុស្ស​លោក ហើយក៏​ចង់​ផ្សព្វផ្សាយ​ពី​មនុស្ស​នៅក្នុង​ភព​របស់គេ​ដែរ​។ មាន​អ្នក​អះអាងថា គេ​ធ្លាប់​ឃើញ​ក្មេងប្រុស​ម្នាក់នេះ​អាច​ហោះហើរ​បាន​ប្រៀបដូចជា​សត្វ​ស្លាប តែមាន​សភាព​រហ័ស​មើ​ល​មិនទាន់​ឡើយ​។

ជាងនេះទៅទៀត​ម្ដាយ​របស់​ក្មេងប្រុស​ម្នាក់នេះ​ឈ្មោះ​”Ernst Muldashev” ក៏បាន​និយាយ​ពី​ភាព​អស្ចារ្យ​របស់​ក្មេងប្រុស​ម្នាក់នេះ​ផងដែរ​ថា បន្ទាប់ពី ប៉ូ​រី​ស្កា ចាប់កំណើត​ភ្លាម​នោះគេ​ឃើញថា នៅ​ក្បាល​របស់គេ​មាន​រន្ធ​ប្រហោង ហើយ​ដល់ពេល​គេ​មាន​អាយុ​គម្រប់​២​ឆ្នាំ​រន្ធ​នោះ​ក៏​លេចចេញ​ជា​រូបរាង​ផ្សេងៗ​ដូចជា​ផ្កាយ​ព្រះ​ច័ន្ទ ព្រះអាទិត្យ​ជាដើម​។ ហើយ​ដល់ពេល​កើត​បាន​១៥​ថ្ងៃ​ស្រាប់តែ​គេ​អាចនិយាយបាន ដោយ​ពាក្យ​មុនដំបូង​របស់គេ​គឺ​” Baba” ហើយ​ដល់ពេល​អាយុ​បាន​៤​ខែ គេ​អាច​ដើរ​បាន​១៥​ជំហាន​តែប៉ុណ្ណោះ​ក្រោយពី​គេ​ឈប់​ដើរ​នោះ ស្រាប់តែ​គេ​ចេះ​និយាយ​យ៉ាង​ស្ទាត់​នៅពេល​នោះដែរ ។ ម្ដាយ​របស់​ក្មេងប្រុស​នោះ​ថែមទាំង​ប្រាប់ទៀតថា នៅពេលដែល​គេ​មាន​អាយុ​១​ឆ្នាំនេះ គេ​អាច​សរសេរ​សំបុត្រ​ឲ្យ​ខ្ញុំ ហើយ​ពេល​បាន​មួយ​ឆ្នាំកន្លះ​នោះ គេ​ក៏​អាច​អាន​អក្សរ​នោះ​លើ​កាសែត​ដូចជា​មនុស្ស​ចាស់​ដូច្នេះ​ដែរ​។ ដល់ពេល​ដែល​គេ​ចូលរៀន គឺ​គេ​រៀន​បានល្អ​ណាស់ ជាពិសេស​គឺ​ការចងចាំ និង​ការបកស្រាយ​របស់គេ​មិន​ខុសពី​អ្នកប្រាជ្ញ​ទេ ជា​ញយ​ដង​ដែរ​គ្រូ​ទាំងឡាយ​ត្រូវ​ទាល់​តម្រិះ​ដោយសារ​គេ​ទៀតផង ។ អ្នកស្រី​បន្ដថា គាត់​ធ្លាប់​សួរ​ទៅ​កូន​របស់គាត់​ថា តើ​អ្នក​មកពីណា​? កូន​គាត់​និយាយថា គេ​មកពី​ភព​ព្រះ​អង្គា​រ៍ ហើយ​ការរស់នៅ​លើ​ភពផែនដី​នេះ គឺ​ពេលវេលា​ដើរ​ក្រោយ​ភព​អង្គា​រ៍ ដល់​ទៅ​៨​សែន​ឆ្នាំ​ឯណោះ​៕

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments