Header Ads

ហួសចិត្តណាស់!! បុរសម្នាក់សម្រេចចិត្តលោតចុះពីលើអាគារដ៏ខ្ពស់ ដោយសារតែខូចចិត្តពេក ប៉ុន្តែសំណាងល្អមិន..

ចិន ៖ បុរសវ័យ ២២ ឆ្នាំមួយរូប ព្យាយាមលោតចុះពីលើអាគារដ៏ខ្ពស់ ក្រោយពីខូចចិត្តរឿងចែកផ្លូវជាមួយនឹងមិត្តស្រីដែលធ្លាប់ទាក់ទងស្រឡាញ់គ្នាបានដល់ទៅ ៥ឆ្នាំ។ ខណៈកំពុងអង្គុយនៅគែមដំបូលអាគារ បុរសរូបនោះបានប្រាប់ទៅកាន់ក្រុមជួយសង្គ្រោះថា រូបគេលែងចង់រស់នៅបន្តទៀតហើយ។ ក្រុមអ្នកជួយសង្គ្រោះបានទូរស័ព្ទផ្ដល់ដំណឹងទៅកាន់មិត្តស្រីបុរសនោះ និងសុំឲ្យនាងមកកន្លែងកើតហេតុ។ នារីជាមិត្តស្រីយល់ព្រមមកក្នុងបំណងជួយនិយាយលួងលោមបញ្ចុះបញ្ចូលឲ្យបុរសដែលធ្លាប់ជាមិត្តប្រុសឈប់គិតខ្លី។

ស្ថិតក្នុងស្ថានភាពតានតឹង បុរសនោះក៏ទម្លាក់ខ្លួនចុះពីគែមអាគារ ប៉ុន្តែជាសំណាងល្អក្រុមអ្នកជួយសង្គ្រោះដៃរហ័សបានចាប់សម្លៀកបំពាក់របស់បុរសនោះជាប់។ ថ្វីបើបុរសនោះស្រែក និងរើរខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅទីបំផុតក្រុមអ្នកជួយសង្គ្រោះនៅតែអាចទាញគាត់ត្រឡប់មកកាន់កន្លែងមានសុវត្ថិភាពវិញបាន។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍បានកើតឡើងនៅលើដំបូលអាគារកំពស់ ៦ជាន់ នៅក្នុងទីក្រុង Wenzhou ប្រទេស ចិន។ វានៅមិនទាន់ច្បាស់ទេថាតើបុរសដែលព្យាយាមលោតសម្លាប់ខ្លួនកំពុងទទួលបានការព្យាបាលផ្លូវចិត្ត ឬនឹងប្រឈមមុខជាមួយបទចោទប្រកាន់ណាមួយ៕ ចុចចូលមើលវីដេអូខាងក្រោម ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments