Header Ads

សាហាវណាស់!! ស្រលាញ់គ្នា ៩ឆ្នាំ ទៅហើយ ពេលដឹងថាសង្សារបស់ខ្លួនលួចស្រលាញ់ភេទទី៣ ក៏បាញ់សម្លាប់ចោលតែម្តង

ថៃ៖ មានហេតុការរន្ធត់មួយបានកើតឡើង នៅក្នុងប្រទេសថៃ ដែលបណ្ដាលអោយមនុស្សម្នាក់បានស្លាប់ភ្លាមៗ។ បុរសម្នាក់ឈ្មោះ ក័តសណៈ កែវមន្ថា អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ត្រូវបាននារីជាសង្សារដែលស្រលាញ់គ្នា ៩ឆ្នាំមកហើយ បាញ់សំលាប់នៅមុខផ្ទះរបស់ជនរងគ្រោះតែម្ដង ព្រោះនាងចាប់បានថា សង្សាររបស់នាងគឺជាខ្ទើយដែលស្រលាញ់ប្រុសគ្នាឯង។

ប្រភពព័តមានបានអោយដឹងថា ជនរងគ្រោះ និងនារីបង្ករហេតុ ក្រោយពីស្រលាញ់គ្នា ៩ឆ្នាំកំពុងតែមានគំរោងថានឹងរៀបការនៅដើមខែ ៩ នេះ តែស្រាប់តែមានអ្នកផ្ញើរសារមកតាម Line ព្រមជាមួយនឹងរូបភាពប្រុសជាសង្សារដែលកំពុងតែថើបគ្នា ជាមួយនឹងមិត្តស្និតស្នាលរបស់គេនៅក្នុងផ្ទះ ។

ដោយសារតែចង់ដឹងអោយជាក់ច្បាស់ នាងបានមកផ្ទះរបស់សង្សារ ហើយសំរុកចូលក្នុងផ្ទះដោយខឹងយ៉ាងខ្លាំង ពេលដែលនាងបានឃើញសង្សារកំពុងតែមានអីៗជាមួយ នឹងមិត្តប្រុសដែលស្និតស្នាលទ្រាំមិនបាន ក៏ទាញកាំភ្លើងបាញ់សង្សាររបស់ខ្លួនបាញ់សំលាប់នៅនឹងកន្លែងតែម្តង ។ នារីបង្ករមានឈ្មោះថា ប្រៈផាវឌី ម៉ានស៊ីហ្វា ក្រោយពីបង្ករហេតុមិនបានរត់គេចខ្លួនទេ អង្គុយចាំប្រគល់ខ្លួនជូនប៉ូលីស រួមទាំងសុំទោសឪពុកម្ដាយសាច់ញាតិបងប្អូន ដែលនាងបានធ្វើទៅដោយខ្វះការពិចារណា។

**** អានអត្តបទបន្ថែម៖ ករណីរំលោភបូកពីបុរស៤នាក់ ជាមួយក្មេងស្រីស្រស់ស្អាតម្នាក់រហូតដល់ស្លាប់ ដោយប្រើថ្នាំ... ****

ដូចជាសាហាវព្រៃផ្សៃពេកហើយចំពោះករណីរំលោភបូកមួយដែលបានកើតឡើងក្នុងប្រទេសថៃដែលយុវតីម្នាក់ឈ្មោះ ហ្វាយ អាយុ ១៩ ឆ្នាំ បានចាញ់បោកមនុស្សប្រុសម្នាក់ដែលទើបតែបានស្គាល់គ្នាត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ហើយគេក៏បបូលទៅញុាំអី ជាមួយសុរារហូតដល់ស្រវឹងជោគជាំ រួចហើយក៏ត្រូវយុវជន៣ នាក់ទៀត រៀបចំគម្រោងរំលោភបូក។ ដោយក្នុងនោះពួកគេទាំងបួននាក់បានប្រើថ្នាំសម្រើប ឬ ថ្នាំបង្កើនចំណង់សិច និង ថ្នាំ «អាល់ប្រា សូលែម» ដែលថ្នាំប្រភេទនេះធ្វើឲ្យលឹង្គរបស់ពួកគេរឹងបានយូរដែលអាចធ្វើឲ្យការរួមភេទបានរយះពេលវែងផងដែរ ហើយក៏រំលោភនាងខាងលើរហូតដល់ស្លាប់តែម្តង។

សម្រាប់ព័ត៌មានពេលនេះមិនទាន់ជាច្បាស់ការ១០០ភាគរយនៅឡើយទេ គ្រាន់តែក្រុមជនល្មើសខាងលើនិយាយថានាង ហ្វាយ បានគាំងបេះដូងស្លាប់ទេ។ ក៏ប៉ុន្តែខាងសាច់ញាតិនាង ហ្វាយ បានបដិសេធចំពោះចម្លើយរបស់ជនល្មើសដែលបានសារភាពនេះ ដោយសុំអំពាវនាវផ្តន្ទាទោសប្រហារជីវិត។

ចំពោះប្រភេទថ្នាំដែលមានឈ្មោះថា អាល់ប្រា សូលែម នេះគេមិនបញ្ជាក់ជាភាសាឡាតាំងឡើយ តែថ្នាំប្រភេទនេះវាជួយពង្រឹងលិង្គ និងបង្កើនចំណង់រួមភេទ ដែលត្រូវបានប៉ូលិសថៃរកឃើញ ក្នុងពេលយុវជនថៃ ៤ រូបប្រើក្នុងការចាប់រំលោភនិស្សិតកាលពីពេលថ្មីនេះ។ ថ្នាំប្រភេទនេះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់ វាធ្វើឱ្យអ្នកប្រើមិនអាចគ្រប់គ្រងខ្លួនឯងបាន ។

បើយោងតាមគេហទំព័រ thecoverage.my បានសរសេរថា ថ្នាំបង្កើនសិច អាល់ប្រា សូលែម វាស្ថិតក្នុងក្រុមតែមួយជាមួយថ្នាំ Viagra ដែលវាជួយបង្កើនបរិមាណឈាមដើម្បីទៅចិញ្ចឹមអវៈយវៈភេទ ដែលធ្វើឱ្យលិង្គរឹងបានយូរ។ តែបើគេប្រើវាជាប់ជាប្រចាំ នោះនឹងមានជំងឺដូចជា ទឹកនោមផ្អែម ឡើងសម្ពាធឈាម រោគបេះដូង ប៉ះពាល់សរសៃប្រសាទ ផងដែរ។ ថ្នាំនេះវាមានឥទ្ធិពលខ្លាំងណាស់ ដោយលាយជាមួយទឹក រឺស្រា វាគ្មានក្លិនទេ។

មានមនុស្សមួយចំនួន មិនធ្លាប់ដឹងឡើយថាថ្នាំប្រភេទទាំងអស់នេះមានលក់នៅឯណា និងមានរូបរាងយ៉ាងម៉េចទេ ហើយក៏មិនដឹងថានៅស្រុកខ្មែរយើងមានលក់ ឬ អត់ នោះដែរ។

ដូចនេះចង់ណែនាំដល់យុវជនខ្មែរយើង ត្រូវចៀសវាងប្រើថ្នាំប្រភេទនេះជាដាច់ខាតព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើង ហើយមួយវិញទៀតមុននឹងរាប់អានជាមួយនរណាម្នាក់កុំឆាប់ដើរលេងជាមួយគេពេក ព្រោះវាអាចនាំគ្រោះថ្នាក់ដូចប្អូនស្រីខាងលើក៏ថាបានដែរ។ ដូចនេះសូមមេត្តាជួយស៊ែរផង បើសិនជាអ្នកគិតថាវាផ្តល់មេរៀនល្អសម្រាប់ជនជាតិខ្មែរយើងផង៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments