Header Ads

ហេងណាស់!! ប្រទះឃើញ​គម្រប​លូ​ចម្លែក​កណ្តាល​ទីលាន​ក្រៅផ្ទះ ពេល​បើក​មើល​ទើប​ដឹងថា ជារណ្ដៅអាថ៌កំបាំង​មួយ​បង្កប់​ទុក​ជាង​កន្លះ​សតវត្សរ៍

ស្ត្រី​សញ្ជាតិ​អង់គ្លេស​ម្នាក់ ពិតជា​ស្រឡាំងកាំង នៅ​ខណៈ​ពេល​សម្លឹង​ឃើញ​លេណដ្ឋាន​ការពារ​ក្រាប់បែក​ទម្លាក់ ដែល​កា​សន្និដ្ឋាន​បឋម ក៏​ត្រូវបាន​សាងសង់​ពី​អំឡុង​សង្គ្រាមលោកលើកទី ២ មកម្ល៉េះ (​ឆ្នាំ​១៨៤០-១៩៤៥)​។​

Lisa Camps ទើបតែ​ប្តូរ​មក​នៅ​ផ្ទះ​នេះ ប៉ុន្មាន​សប្តាហ៍​មុន​ហើយ​ក៏​ឃើញ​គម្រប​លូ​ចម្លែក​នៅ​កណ្តាល​ទីលាន​ក្រៅ​ផ្ទះ​។​

គាត់​បាន​ទៅ​សាកសួរ​ពី​អ្នក​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នោះ ទើប​សម្រេចចិត្ត​បើក​គម្រប​លូ រួច​ចុះ​ទៅ​មើល តើ​វា​ជា​អ្វី​?

នាង​បាន​ប្រទះ​ឃើញ​កន្លែង​លាក់ខ្លួន​ដ៏​ទូលាយ ហើយ​ផ្ទុក​ពេញ​ទៅដោយ​ឧបករណ៍​ផ្សេងៗ​។ តាម The Sun អ្នកជំនាញការ​បាន​សន្និដ្ឋានថា លេណដ្ឋាន​នេះ​អាច​មាន​ប្រវែង វែង​ជាង​បច្ចុប្បន្ន តែ​គេ​ពុំ​ដឹង​ថា តើ​លេណដ្ឋាន​បែប​នេះ​ទុក​ប្រើ​សម្រាប់​អ្វី​ទៀត​?

Lisa និយាយថា “​ខ្ញុំ​ចង់ទុក​លេណដ្ឋាន​នេះ ដើម្បី​ឲ្យ​សហគមន៍​ផ្សព្វផ្សាយ​ពន្យល់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ពី​អ្វីៗ​នៃ​សម័យ​សង្គ្រាមលោក​”​។

“​ខ្ញុំ​ក៏​ចូលចិត្ត​ប្រវិត្តិសាស្ត្រ​សង្គ្រាមលោកលើកទី ២ ហើយ​ពិត​ជា​រីករាយ​ដែល​បាន​រកឃើញ​ប្រការ​មួយ​នេះ នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​។ ឥឡូវ​ពិតជា​ដល់ពេល​ត្រូវ​ស្រាវជ្រាវ​ថា ហេតុអ្វី​នៅ​ទីនេះ គេ​ធ្វើ​លេណដ្ឋាន​?”​។​

​តាម​ការស្រាវជ្រាវ​ជំហាន​ដំបូង ទី​នេះ​កាលពីមុន​ជា​ស្នាក់​ការ​របស់​ក្រុមហ៊ុន British Acoustic Films (BAF) -​ជា​កន្លែង​ផលិត​បរិក្ខារ​សម្រាប់​យន្តហោះ​ជំនាន់​សង្គ្រាមលោកលើកទី​២​។ ហេតុនេះ BAF ជា​គោលដៅ​នៃ​ការទម្លាក់​គ្រាប់បែក​នៃ​យន្តហោះ​របស់​ហ្វា​ស៊ីស អាល្លឺម៉ង់​៕

ប្រភព៖ បរទេស

ភ្លើងប្រចណ្ឌ ដ៏ឃោរឃៅ!!! បុរសកើតជំងឺមហារីក ឃើញប្រពន្ធទាក់ទងប្រុស ហាមមិនស្តាប់… ទាញដំបងវាយ ហើយរឹត.កសម្លាប់ រួចទូរស័ព្ទប្រាប់ម្តាយក្មេកថា… (វីដេអូ)

ថៃ៖ កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៧ វេលាម៉ោង៩ព្រឹក ប៉ូលិសខេត្តឈៀងម៉ៃ បានរាយការណ៍មកថា មានករណីឃាតកម្ម នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងឃុំទុនប៉ោ ស្រុកសាន់កំផែង ខេត្តឈៀងម៉ៃ ហើយក្រុមប៉ូលិស បាននាំកម្លាំងសមត្ថកិច្ច ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានប្រទះឃើញសពស្ត្រីម្នាក់ ឈ្មោះ យិម មៈនី អាយុ២៦ឆ្នាំ ធ្វើការនៅហាងបាយមួយកន្លែង ។

បើតាមការពិនិត្យរបស់ក្រុមប៉ូលិស នៅលើខ្លួនសពស្ត្រីរងគ្រោះនោះ ឃើញមានស្នាមរបួស ជាច្រើនកន្លែងនៅលើដងខ្លួន ព្រមទាំងមានស្នាមរបួស មួយកន្លែងនៅដើម.កសព មិនតែប៉ុណ្ណោះមានស្នាម ខ្សែរឹត.ក រហូតដល់ស្លាប់នៅលើពូកតែម្តង ។

ក្រោយពីសួរនាំ ម្តាយរបស់ស្ត្រីរងគ្រោះ ដែលបានស្លាប់នោះ បានរៀបរាប់ប្រាប់ប៉ូលិសថា កូនស្រីរបស់គាត់ បានរៀបការជាមួយប្តីនាង ឈ្មោះ ប្រាឆា មុនី អាយុ៤៦ឆ្នាំ ធ្វើការជាកម្មករសំណង់ តែពេលនេះប្តីរបស់នាង បានធ្លាក់ខ្លួនឈឺ កើតជំងែមហារីក ដំណាក់កាលចុងក្រោយ ដេកនៅតែក្នុងផ្ទះ ដោយកូនស្រីរបស់គាត់ ជាអ្នកធ្វើការយប់ ដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

នៅព្រឹកថ្ងៃកើតហេតុ កូនប្រសាគាត់ (ជនល្មើស) បានទូរស័ព្ទមកប្រាប់គាត់ថា ឲ្យមកទទួលសពកូនស្រី និងឲ្យគាត់យកទៅធ្វើបុណ្យផង ហើយរូបគេនឹងដើរ ទៅឲ្យប៉ូលិសចាប់ខ្លួន មុនពេលបុរសជាជនល្មើស ផ្តាច់ទូរស័ព្ទ។ គ្រាន់តែបានឮកូនប្រសាប្រុស ប្រាប់ដូច្នេះភ្លាម គាត់បានទៅប្តឹងប៉ូលិស ដើម្បីឲ្យចុះទៅមើលផ្ទះកើតហេតុ ហើយពេលទៅដល់ ក៏បានឃើញកូនស្រីរបស់គាត់ ស្លាប់យ៉ាងវេទនាជាទីបំផុត ។

ប៉ូលិសបានសន្និដ្ឋាន ក្នុងករណីឃាតកម្មនេះថា ប្តីសាកសព ទំនងជាប្រចណ្ឌជាមួយប្រពន្ធ នៅពេលដែលយក ទូរស័ព្ទរបស់ប្រពន្ធបើកមើល ឃើញប្រពន្ធឆ្លើយឆ្លងស្នេហា ជាមួយបុរសផ្សេង ទើបកើតមានអារម្មណ៍ប្រចណ្ឌ រហូតដាច់ចិត្តសម្លាប់ប្រពន្ធតែម្តង ។

ក្រោយមកប្រហែលជាម៉ោង២រសៀល ប៉ូលិសបានចូល ទៅចាប់ជនល្មើស ដែលកំពុងតែត្រៀមខ្លួន ឡើងឡានក្រុងដើម្បីជិះគេចខ្លួន ពីការតាមចាប់របស់ប៉ូលិស ។ បន្ទាប់ពីចាប់បានជនល្មើសហើយ ប៉ូលិសបាននាំខ្លួនគេ ទៅធ្វើត្រាប់ឡើងវិញ នៅក្នុងបន្ទប់កើតហេតុ ។

បន្ទាប់ពីប៉ូលិសបញ្ជាឲ្យធ្វើត្រាប់ឡើងវិញ នៅក្នុងបន្ទប់កើតហេតុហើយនោះ បុរសជាប្តី បានសារភាពប្រាប់ថា រូបគេបានប្រទះឃើញ ស្រោមអនាម័យ និងថ្នាំពន្យារកំណើត នៅក្នុងកែបម៉ូតូរបស់ប្រពន្ធខ្លួន ទោះបីជារូបគាត់ ធ្លាប់បានប្រាប់ប្រពន្ធហើយថា ឲ្យឈប់ធ្វើអំពើបែបនេះទៀត តែប្រពន្ធរបស់គាត់ នៅតែមិនព្រមឈប់ ។

បុរសជាជនល្មើស បានរៀបរាប់បន្តថា មុនពេលធ្វើរឿងនេះ គាត់បានឃើញប្រពន្ធគាត់ កំពុងតែលេងទូរស័ព្ទដៃ ជាមួយមនុស្សប្រុស រហូតធ្វើឲ្យគាត់ មានអារម្មណ៍ខឹងយ៉ាងខ្លាំង ក៏បានដើរចេញពីបន្ទប់ភ្លាមៗ រួចដើរទៅយកដំបង មកវាយលើប្រពន្ធខ្លួន រហូតដល់នាងសន្លប់ ហើយក៏យកខ្សែមករឹត.កនាង រហូតដល់ដាច់ដង្ហើមស្លាប់តែម្តង ។

ខណៈពេលនោះដែរ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមមើលសកម្មភាព ធ្វើត្រាប់ឡើងវិញរបស់ជនល្មើសជាប្តី ហើយប៉ូលិសក៏បាននាំជនល្មើស ទៅកាន់ប៉ុស្តិ៍ដើម្បីរង់ចាំ ដោះស្រាយទៅតាមនិតិវិធីច្បាប់បន្ត ៕

ប្រភព៖ khmerpress

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments