Header Ads

កុំចេះតែហ៊ាន!! កាន់គ្រាប់បែកអួតមិត្តភក្តិ ហើយថតឲ្យមើលទៀត ចុងក្រោយភ្លាត់ស្នៀតស្លាប់ខ្លួនឯង...

រុស្សុី៖ បុរសជនជាតិរុស្សុីម្នាក់បានសម្លាប់ខ្លួនឯងដោយចៃដន្យ ក្រោយពីទាញក្រវិលគ្រាប់បែកចេញពីគ្រាប់បែកដៃមួយ ដើម្បីថតរូបផ្ញើរទៅឲ្យមិត្តភក្តិមើល។ ប៉ូលីសជឿជាក់ថា បុរសរូបនេះប្រហែលជាមិនបានរំពឹង ឬដឹងថាគ្រាប់បែកអាចនឹងផ្ទុះបានឡើយ ប្រសិនបើមិនគប់ ឬបោះវានោះ។ ក្នុងវ័យ ២៦ឆ្នាំ Alexander ‘Sasha’ Chechik បានបាត់បង់ជីវិតភ្លាមៗយ៉ាងគួរឲ្យអណោចអធ័មនៅក្នុងឡានរបស់គេ នៅពេលដែលគ្រាប់បែកបានផ្ទុះរួច។

យោងតាមរបាយការណ៍ Chechik ថែមទាំងបានផ្ញើររូបភាពគ្រាប់បែកដែលដាក់លើភ្លៅរបស់គេទៅកាន់មិត្ត។ មិនយូរប៉ុន្មានមិត្តម្នាក់របស់ Chechik បានផ្ញើរសារសួរថា តើរូបគេ (Chechik) កំពុងនៅទីណា Chechik បានតបសារទៅមិត្ត ប៉ុន្តែមិនព្រមប្រាប់ថាខ្លួនកំពុងនៅទីណានោះទេ។ ក្រោយមក បុរសរូបនេះក៏ផ្ញើររូបភាពមួយបង្ហាញឲ្យឃើញរូបគេកំពុងកាន់គ្រាប់បែកនៅនឹងដៃ អ្វីដែលគួរឲ្យរន្ធត់នោះ គឺក្រវិលគ្រាប់បែកត្រូវបានដកចេញបាត់ទៅហើយ។

មិត្តរបស់ Chechik បានផ្ញើរទៅម្ដងទៀតក្នុងអត្ថន័យព្យាយាមឃាត់កុំឲ្យធ្វើអ្វីឆ្កួតៗទៀត និងបន្តសួរថាតើគេកំពុងនៅឯណា។ ប៉ុន្តែ Chechik លែងមានពេលឆ្លើយតបសារទៀតហើយ ព្រោះគ្រាប់បែកត្រូវបានផ្ទុះ។ ប៉ូលីសក៏បានបញ្ចេញរូបភាពដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏គួរឲ្យខ្លាចនៅក្នុងឡានរបស់ Chechik ផងដែរ។ ប៉ូលិសក៏បាននិយាយថា Chechik បានផ្ញើរូបភាពដែលគេកំពុងកាន់គ្រាប់បែកជាច្រើនទៅឱ្យមិត្តភក្តិ នេះបង្ហាញថាបុរសរូបនេះមិនមានសម្លាប់ខ្លួនឯងនោះទេ ប្រហែលជាគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចក៏នៅតែបន្តធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments