Header Ads

រន្ធត់ណាស់!! មុនពេលយន្ដហោះជិតធ្លាក់ អ្នកបើកយន្ដហោះតែងពោលពាក្យប៉ុន្មានម៉ាត់នេះ!

បើទោះបីជាដំណើរតាមផ្លូវអាកាស ជាពិសេសតាមយន្ដហោះពាណិជ្ជកម្មមានសុវត្ថិភាពខ្ពស់ជាងការធ្វើដំណើរតាមមធ្យោបាយផ្សេងទៀតក៏ដោយ ក៏គ្រោះថ្នាក់នៅតែជៀសមិនផុត។រាល់សោកនាដកម្មធ្លាក់យន្ដហោះនីមួយៗតែងបណ្ដាលឱ្យមានការខូចខាត និងបាត់បង់អាយុជីវិតមនុស្សច្រើន។

គួរកត់សម្គាល់ថា ពេលគេពិនិត្យលើករណីធ្លាក់យន្ដហោះកន្លងទៅ គេសង្កេតឃើញថាមុនពេលធ្លាក់យន្ដហោះ អ្នកបើកយន្ដហោះ (Pilot) តែងនិយាយពាក្យប៉ុន្មានម៉ាត់ដូចៗគ្នា មុនពេលឧបទ្ទវហេតុកើតឡើង។

លោក Richard Paul ដែលជាអ្នកបើកយន្ដហោះជនជាតិស្វីសមួយរូបបានឲ្យដឹងថា មុនពេលដែលយន្តហោះត្រូវធ្លាក់ អ្នកបើកយន្ដហោះជនជាតិស្វ៊ីសទាំងឡាយតែងតែនិយាយពាក្យពីរម៉ាត់ ជាភាសាអង់គ្លេសគឺ “Goodbye everybody” ឬ “លាហើយអ្នកទាំងអស់គ្នា” ។

លោកថានេះវាជាទម្លាប់ ឬជាគោលការណ៍មួយ ក្នុងចំណោមអ្នកបើកយន្ដហោះជនជាតិស្វីសទាំងអស់ នៅពេលដឹងថាយន្តហោះកំពុងជួបគ្រោះអាសន្ន កែស្ថានការណ៍លែងឡើង ហើយច្បាស់ថានឹងត្រូវធ្លាក់ចុះមកដី។

ឧទាហរណ៍ជាក់ស្ដែងគឺនៅឆ្នាំ ១៩៧០ ជើងហោះហើរ Swissair SR 330 ធ្វើដំណើរពីទីក្រុង Zürich ឆ្ពោះទៅកាន់ទីក្រុង Tel Aviv ហើយក៏ត្រូវជួបគ្រោះភេរវកម្មបំផ្ទុះគ្រាប់បែក។

១៥ នាទី ក្រោយការបំផ្ទុះគ្រាប់បែកបានកើតឡើង ម៉ាស៊ីនយន្ដហោះមិនអាចគ្រប់គ្រងបាន ហើយផ្សែងខ្មៅខ្មួរខ្មាញ់ពេញយន្ដហោះ។ អ្នកបើកយន្ដហោះជនជាតិស្វីសមួយរូប បានដឹងជាស្រេចថាលោកអស់សមត្ថភាពនឹងស្រោចស្រង់ហើយក៏បាននិយាយពាក្យលា “Goodbye everybody” ឬ “លាហើយអ្នកទាំងអស់គ្នា” ទៅកាន់អ្នកដំណើរនិងភ្នាក់ងារនៅព្រលានយន្តហោះ៕

**** អានអត្តបទបន្ថែម៖​ ធ្លាប់ឆ្ងល់ទេ ហេតុអ្វីយន្ដហោះភាគច្រើនត្រូវគេលាបពណ៌ស? គឺដោយសារតែ… ****

បើប្រិយមិត្តធ្លាប់ធ្វើដំណើរតាមយន្ដហោះ ឬធ្លាប់ឃើញវាលយន្ដហោះតាមអាកាសយានដ្ឋាន នោះប្រាកដជាសង្កេតឃើញថាភាគច្រើនយន្ដហោះមានពណ៌ស មិនសូវមានពណ៌ស្រស់ឆើតឆាយទេ។

ការពិតគួរឱ្យភ្ញាក់ផ្អើលគឺក្រុមហ៊ុនផលិតយន្ដហោះនីមួយៗបានប្រើប្រាស់ថ្នាំពណ៌សរហូតដល់ទៅប្រមាណ 246លីត្រឯណោះសម្រាប់បាញ់លើយន្ដហោះមួយគ្រឿងឱ្យមានពណ៌ស។ តើហេតុអ្វីបានជាគេចង់ឱ្យវាមានពណ៌ស?

មូលហេតុចំបងដែលយន្ដហោះភាគច្រើនសុទ្ធតែលាបថ្នាំពណ៌ស រឺពណ៌ភ្លឺៗ គឺដោយសារតែពណ៌ប្រភេទនេះអាចបង្កើតចំណាំងផ្លាតទៅនឹងពន្លឺព្រះអាទិត្យបានល្អ ដូចនេះវាអាចកាត់បន្ថយទាំងកម្ដៅ និងផលប៉ះពាល់ផ្សេងៗទៀតពីវិទ្យុសកម្មព្រះអាទិត្យឱ្យនៅក្នុងកម្រិតទាបមួយ្។

ដូចដែលយើងដឹងហើយប្រសិនបើយើងដើរក្រោមពន្លឺព្រះអាទិត្យជាមួយនឹងអាវពណ៌ខ្មៅ យើងនឹងមានអារម្មណ៍ថាក្ដៅជាជាងពាក់អាវពណ៌ស។

ការកាត់បន្ថយកម្ដៅនេះវាសំខាន់ខ្លាំងណាស់ព្រោះវាធ្វើឱ្យតម្លៃនៃការហោះហើរទាបទៅតាមនោះដែរ ព្រោះបើយន្ដហោះមិនសូវក្ដៅគេក៏មិនសូវប្រើម៉ាស៊ីនត្រជាក់ច្រើនដែរ។

ម្យ៉ាងការលាបពណ៌ ស ឬមិនសូវឆើតឆាយក៏អាចជួយរក្សាសោភណភាពយន្ដហោះកុំឱ្យមើលទៅចាស់ពេកពេលដែលវាស្លកពណ៌៕

ប្រភព៖ anarchak

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments