Header Ads

ពិតជាមិនធម្មតាទេ!! បុរសម្នាក់រៀបការជាមួយប្រពន្ធដល់ទៅបីនាក់ក្នុងពេលតែមួយ...

ប្រទេសអ៊ុយហ្គាន់ដា ៖ មនុស្សជាច្រើនតែងតែទាមទារអោយមនុស្សដែលខ្លួនស្រលាញ់មានតែខ្លួនម្នាក់ ក៏មិនមានមនុស្សច្រើននោះដែរដែលសុខចិត្តអោយដៃគូរបស់ខ្លួនរៀបការជាមួយមនុស្សច្រើននាក់នោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយនូវព័ត៌មានមួយ ដែលក្លាយជាប្រវត្តិសាស្រ្តសំរាប់ប្រទេសអ៊ុយហ្គាន់ដា បុរសម្នាក់បានរៀបការជាមួយស្រ្តីបីនាក់ក្នុងពេលតែមួយ។ Muhammad Seedman អាយុ ៥០ឆ្នាំជាបុរសជនជាតិអ៊ុយហ្គាន់ដាបានរៀបចំពិធីអាពាហ៍ពិពាហ៍ជាមួយភរិយាម្តងបីនាក់ក្នុងពេលតែមួយរួមជាមួយនឹងបរិយាកាសដ៏ផ្អែមល្ហែមនិងពិធីមង្គលការដ៏អស្ចារ្យ។

ក្នុងចំណោមភ្ញៀវដែលបានអញ្ជើញមកដើម្បីអបអរពេលវេលាដ៏ល្អសឹងតែមិនជឿនឹងភ្នែកដែលរឿងបែបនេះអាចកើតឡើង តែយ៉ាងណាវានៅតែជាការពិត។ បុរសសំណាងដែលអាចរៀបការភរិយាបីនាក់ក្នុងពេលដែលមួយបានប្រាប់អោយដឹងថា គាត់ជ្រើសរើសរៀបការជាមួយគ្នានៅពេលដំណាលគ្នាដោយសារតែមិនចង់ចំនាយប្រាក់ក្នុងការរៀបការច្រើនដងនោះទេ។ គាត់បានបន្តថាភរិយារបស់គាត់ទាំងបីអាចរស់នៅជាមួយគ្នាយ៉ាងចុះសម្រុងបំផុត ហើយគាត់សន្យាថានឹងផ្តល់នូវផ្ទះអោយពួកនាងម្នាក់មួយ។ ភរិយាទីមួយរបស់លោក Muhammad គូស្នេហ៍ទាំងពីររស់នៅជាមួយគ្នាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ពួកគេថែមទាំងមានកូនជាមួយគ្នាពីរនាក់រួចមកហើយ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments