Header Ads

ដឹងបាត់!! វាយសាហាវៗយ៉ាងណាក៏គ្មានគ្រោះថ្នាក់ដល់ជីវិត ពេលនេះដឹងអា​ថ៌​កំបាំង​ហើយ...

កីឡា​មួយ​ប្រភេទ​ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ​ទូទាំង​ពិភពលោក និង​ធ្វើឱ្យមាន​ការរំជើបរំជួល​ដល់​អ្នកទស្សនា ថ្មីៗ នេះ​តាម​កញ្ចក់​ទូរទស្សន៍ ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡា គឺ​កីឡាកាស​។ លោកអ្នក​មិនតិច​ទេ​ដែលមាន​ចម្ងល់​លើ​ការប្រកួត​កីឡា ប្រភេទ​នេះ ។​កីឡាកាស ជា​អ្វី​? កីឡាកាស​ជាការ​ប្រកួត​មួយ​ដែល​មើលទៅ​គួរឱ្យខ្លាច​រន្ធត់​ញាប់​ញ័រ ពីព្រោះ​កីឡាករ​ប្រកួត​សុទ្ធ​តែមាន​ទម្ងន់​ធ្ងន់ សាច់ដុំ​ធំៗ ពិសេស​ពេលខ្លះ​មាន​វាយ​ដោយ​អាវុធ​គ្រប់​ប្រភេទ ដូចជា​កៅអី ដំបង ខ្សែលួស​ជាដើម​។ នេះ​ជាការ​បំភាន់​ភ្នែក​ឱ្យ​ភាន់ច្រឡំ​តែ ប៉ុណ្ណោះ​។​

តាម​ការពិត​កីឡាកាស​ជា​សិល្បៈ​មួយ​ប្រភេទ​ដែល​គេ​រៀបចំ​សម្ដែង ដូចជា​ការសម្ដែង​ភាពយន្ដ​ដូច្នោះ​ដែរ​។ ការប្រកួត​មាន ការរៀបចំ​ជាមុន ទាំង​កីឡាករ​អាជ្ញាកណ្ដាល កា​ម៉េ​រ៉ា និង​អ្នក​កាន់​ភ្លើង និយាយ​រួម​សមាជិក​ទាំងអស់​សុទ្ធតែ​បានដឹង​មុន​នូវ​ការប្រកួត និង​ការរៀបចំ​រួចជាស្រេច​។ កីឡាកាស​ជានា​ទី​កម្សាន្ដ​មួយ​ដែល​បង្កើតឡើង​ដោយមាន​អ្នកដឹកនាំ​រៀបចំ​ការសម្ដែង​។ កីឡាកាស​កំពុង ជាទី​ពេញនិយម​សម្រាប់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​អាមេរិក និង​នៅ​អាស៊ី​។​

ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​ក៏​ពុំមាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ដែល​បង្ហាញ​ឱ្យដឹងថា​កីឡាកាស​នេះ​បង្កើតឡើង​ក្នុង​ឆ្នាំ​ណា ហើយ​អ្នកណា​ជា​អ្នកបង្កើត​នោះឡើយ​។ យើង​គ្រាន់តែ​អាច​ដឹងបាន​ថា​កីឡា​នេះ​ភាគច្រើន​មាននៅ​អឺរ៉ុប អាមេរិក និង​ប្រទេស​ជប៉ុន​។​ ​លក្ខ​ខ័​ណ្ឌ​នៃ​ការប្រកួត ថ្វីត្បិតតែ​កីឡាកាស​ជាការ​ប្រកួត​បែប​សិល្បៈ ប៉ុន្ដែ​ក៏មាន​លក្ខ​ខ័​ណ្ឌ​នៃ​ការប្រកួត​ត្រឹមត្រូវ​ដែរ​។ គ្រាន់តែ​រាល់​លក្ខ​ខ័​ណ្ឌ ទាំងនេះ​ពុំ​សូវ​ឃើញ​មាន​កីឡាករ​ណាមួយ​គោរព និង​អនុវត្ដ​តាម​ឡើយ​។ នេះ​ជាហេតុ​ធ្វើឱ្យ​យើង​មើលទៅ​ឃើញ​មាន​ភាពមិនប្រក្រតី រញ៉េរញ៉ៃ​ក្នុងការ​ប្រកួត​ម្ដងៗ​។

​ជាការ​ពិត ការប្រកួត​គេ​ហាម​មិន​ឱ្យមាន​អ្នក​ជួយ និង​មិន​ឱ្យប្រើ​អាវុធ ដូចជា​តុ កៅអី ដំបង និង ឧបករណ៍​ផ្សេងៗ​នោះឡើយ​។ ការប្រកួត​ហាម​មិនឱ្យ​ក្ដាប់ដៃ​វ៉ៃ មិន​ប្រើ​ជង្គង់ កែងដៃ មិនឱ្យ​លេង​ខាំ​ជាដើម ប៉ុន្ដែ​លក្ខ​ខ័​ណ្ឌ​ទាំងនេះ ត្រូវ​កីឡាករ​មើលរំលង​។ កីឡា​សិល្បៈ​មួយ​នេះ​តម្រូវឱ្យ​កីឡាករ​ប្រកួត​ដោយ​ប្រើ​បាតដៃ កំភួនដៃ ដើមដៃ និង​ប្រើ​ស្មា​។

ផ្នែក​ជើង​វិញ​កីឡាករ​អាច ប្រើ​ភ្លៅ និង​ទាត់​ដោយ​ប្រអប់ជើង​។ ទោះបី​កីឡាកាស​ជា​សិល្បៈ​សម្ដែង​ក៏​មែនពិត ប៉ុន្ដែ​ក៏​តម្រូវឱ្យ​កីឡាករ​មាន​ជំនាញ​ច្បាស់លាស់ ទាំង​ការប្រកួត ការធ្វើ​ទឹកមុខ និង​ចេះ​ពី​បច្ចេកទេស​ក្នុងការ​ប្រកួត ឬ​ការសម្ដែង​នោះដែរ​។ ប្រសិនបើ​កីឡាករ​មិនមាន​ចំណេះដឹង​ផ្នែក នេះ​ក៏​មិនអាច​ធ្វើការ​សម្ដែង​ក្នុងការ​ប្រកួត​បានដែរ​។​

លក្ខណៈ​នៃ​ការប្រកួត ការប្រកួត​កីឡាកាស​មាន​លក្ខណៈ​ច្រើនបែប​ដូចតទៅ ៖​ប្រកួត​ទោល​៖ គឺជា​ការប្រកួត​មួយ​ទល់នឹង​មួយ​។ ពេលខ្លះ​ឃើញ​មាន​ប្រកួត​ដាក់​ក្នុង​ទ្រុង​ដែក​ហើយ​ចាក់សោរ​មិនអាច ឱ្យចេញ​បាន​រហូតដល់​មានការ​ឈ្នះ​ចាញ់​។ ប្រកួត​ជា​ក្រុម ៖ គឺជា​ការប្រកួត​ពីរ​នាក់​ទល់នឹង​ពីរ​នាក់ បីនាក់​ទល់នឹង​បីនាក់ ឬ​បួន​នាក់​ទល់នឹង​បួន​នាក់​ជាដើម​។

ថ្វី​ត្បិត តែ​ការប្រកួត​ជា​ក្រុម​ក៏ពិតមែន តែ​ក្នុង​សង្វៀន​ប្រកួត គឺ​មួយ​ទល់នឹង​មួយ ដោយ​គ្រាន់តែ​ប្ដូរ​គ្នា​បាន​នៅពេលដែល​ដៃគូ​មក​ប៉ះ​ដៃ អ្នក នៅក្រៅ​សង្វៀន​។ ប៉ុន្ដែ​អ្នក​នៅ​ខាងក្រៅ​សង្វៀន​មិនមាន​សិទ្ធិ​ចូលទៅ​ប៉ះ​ដៃ​អ្នក​ក្នុង​សង្វៀន​បានទេ​។ ទាល់តែ​អ្នក​កំពុង​ប្រកួត​មក​ប៉ះ ដៃ ទើប​មាន​សិទ្ធិ​ប្ដូរ​ចូល​ប្រកួត​បាន​។ ការប្រកួត​ជម្រុះ​៖ គឺជា​ការប្រកួត​លក្ខណៈ​ចម្រុះ​មិនមែនជា​ក្រុម ដោយ​ប្រកួត​រហូត​ទាល់តែ​នៅសល់តែ​ម្នាក់​ចុងក្រោយ ជា​អ្នកឈ្នះ​តែម្ដង​។​

ការទទួល​ជ័យជំនះ​ការប្រកួត​រមែង​មានការ​ចាញ់ឈ្នះ​។ ប៉ុន្ដែ​ពេលខ្លះ​មិនមាន​ការ​ឈ្នះ​ចាញ់​នោះទេ ដោយសារ​អាជ្ញាកណ្ដាល​លុបចោល​ការ ប្រកួត​ក្នុងករណី​មិន​ប្រក្រតី​ណាមួយ​កើតឡើង ដូចជា​មិន​គោរព​លក្ខន្ដិកៈ​នៃ​ការប្រកួត​ជាដើម​។ កីឡាករ​មួយរូប​ដែល​អាច​លើកដៃ ទទួល​ជ័យ​ជំនះបាន​លុះត្រាតែ ៖

•​ ​យកឈ្នះ​លើ​គូប្រកួត​ដោយ​ការ​សង្កត់​លើ​ដៃគូ​មិនឱ្យ​កម្រើក​បាន គឺ​ស្មា និង​ខ្នង​រាប​លើ​កម្រាល​សង្វៀន ហើយ​អាជ្ញា កណ្ដាល​រាប់​ដល់​បី​។​
•​ ​ឈ្នះ​មួយបែប​ទៀត ដោយសារ​ដៃគូ​ប្រកួត​សុំ​ចុះចាញ់​។​
•​ ​ក្នុងករណី​គូប្រកួត​មិនអាច​ងើបឡើង​វិញ​បាន​ទាំងពីរ​នាក់ អាជ្ញាកណ្ដាល​រាប់​ដល់​ដប់ បើ​មាន​ម្នាក់​អាច​ងើបឈរ​បាន​អ្នកនោះ​ជា​អ្នកឈ្នះ​។​

•​ ​ប្រសិនបើ​កីឡាករ​ណា​ម្នាក់​ចុះ​ពីលើ​សង្វៀន​ប្រកួត ហើយ​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​មិន​ព្រម​ងើបឡើង​មកវិញ អាជ្ញាកណ្ដាល​នឹង​ប្រកាស​ឱ្យ​អ្នក​ លើស​ង្វៀន​ជា​អ្នក​ក្នុង​ការប្រកួត​ចម្រុះ កីឡាករ​ណា​ម្នាក់​ដែល​អាច​ឈរលើ​សង្វៀន​ចុងក្រោយ​គេ អ្នកនោះ​ជា​អ្នកឈ្នះ​។

ប៉ុន្ដែ​មានការ ប្រកួត​ចម្រុះ​មួយបែប​ទៀត ទោះបី​ជាមាន​កីឡាករ​នៅលើ​សង្វៀន​ច្រើន​ក៏ដោយ ប្រសិនបើ​មាន​កីឡាករ​ណា​ម្នាក់​សង្កត់​លើ​កីឡាករ ម្នាក់ទៀត ហើយ​អាជ្ញាកណ្ដាល​រាប់​ដល់​បី កីឡាករ​នោះ​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​តែម្ដង​។​

សូមបញ្ជាក់ថា​៖​កីឡាកាស​ជា​ប្រភេទ​កីឡា​សិល្បៈ​ដែល​សម្ដែងឡើង​ដើម្បី​ជាការ​កម្សាន្ដ​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណាក៏ដោយ សូម​លោកអ្នក មេ​ត្ដា​កុំ​ព្យាយាម​ធ្វើតាម​ឱ្យសោះ ព្រោះ​ជា​ល្បែង​មួយ​អាច​គ្រោះថ្នាក់​រហូតដល់​បាត់បង់​ជីវិត​ផងដែរ​។ ប្រភព ៖ ចែកចាយ​

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments