Header Ads

ពិតជាឃោឃៅណាស់!! ជូនសង្សារ និងសុំរៀបការកណ្តាលហ្វូងមនុស្ស គ្រាន់តែនាងបដិសេធភ្លាម ទាញកាំបិតចាក់១៧ដង រហូតដល់ស្លាប់.. (មានវីដេអូ)

ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗនេះ វេបសាយក្នុងស្រុករបស់ រុស្ស៊ីមួយឈ្មោះ UFA.up.ru បានចុះផ្សាយហេតុការណ៍ដ៏រន្ធត់មួយ ដោយមានបុរសម្នាក់ បានប្រើប្រាស់កាំបិត ចាក់ស្ត្រីរងគ្រោះម្នាក់ រហូតដល់ស្លាប់ នៅក្នុងហាងលក់ឥវ៉ាន់មួយ នៅក្នុងក្រុង យូហ្វា ប្រទេសរុស្ស៊ី ។

ហេតុការណ៍នេះ បានកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ហើយប៉ូលិសបានសួរនាំ អ្នកដែលបានឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចូលមកទិញឥវ៉ាន់ នៅក្នុងហាងខាងលើ បន្ទាប់មកស្រាប់តែមាន បុរសម្នាក់ដែលជាសង្សាររបស់នាង បានដើរចូលមក ព្រមទាំងឈរហុចផ្កា១បាច់ ដើម្បីសុំនាងរៀបការ តែត្រូវបាននាងបដិសេធ និងមិនទទួលយកបាច់ផ្កា។

ដោយសារមិនអាច ទទួលយកនូវភាពអាម៉ាសនេះបាន បុរសជាសង្សារ និងជាជនល្មើសបាន ទាញយកកាំបិតនៅក្បែរនោះ មកចាក់នាងចំនួន១៧កាំបិត បន្ទាប់មកបានប្រើកាំបិតនោះ អារកដៃរបស់ខ្លួនឯង ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេច ក៏បានស្រែកប្រាប់មនុស្ស ដែលនៅក្នុងហាងនោះថា “សម្លាប់ខ្ញុំមក” ហើយបន្ទាប់មក ក៏ត្រូវបានគេចូលទៅចាប់ និងទូរស័ព្ទប្តឹងប៉ូលិស និងហៅរថយន្តសង្គ្រោះ មកជួយនារីរងគ្រោះជាបន្ទាន់ផងដែរ ។

បើតាមរបាយការណ៍ បានបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ នៅកន្លែងកើតហេតុតែម្តង ចំណែកបុរសជាសង្សារ និងជាឃាតករ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលដែលប៉ូលិសកំពុងយាមការពារ រង់ចាំឲ្យធូរពីរបួស ដើម្បីនាំខ្លួនទៅផ្តន្ទាទោស តាមផ្លូវច្បាប់ ។

បើតាមការបញ្ជាក់ ពីក្រុមប៉ូលិសបានប្រាប់ថា ស្ត្រីរងគ្រោះដែលត្រូវសង្សារចាក់ស្លាប់នោះ មានអាយុ២៣ឆ្នាំ ចំណែកជនល្មើសជាសង្សារ មានអាយុ២៦ឆ្នាំ សញ្ជាតិអូបេគីស្ថាន ហើយខណៈពេលនេះ ប៉ូលិសស៊ើបអង្កេតរុស្ស៊ីបានប្រកាសថា នេះជាករណីឃាតកម្ម ៕

**** អានអត្តបទបន្ថែម៖ លើកលែងទោសអតីតប្រធានាធិបតីប៉េរូ ពលរដ្ឋនាំគ្នាតវ៉ា ****

រដ្ឋធានីលីម៉ា(Lima)៖ ប្រជាពលរដ្ឋ នៃប្រទេសប៉េរូ រាប់ពាន់នាក់ កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ម្សិល​មិញ​នេះ បានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងការលើកលែងទោសអតីតប្រធានាធិបតី​របស់ខ្លួន​​ដែលបានជាប់គុក ពីបទប្រព្រឹត្តនូវអំពើពុករលួយ។

លោក Pedro Pablo Kuczynski ប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ

ប្រជាពលរដ្ឋប៉េរូបានចេញមកតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងការលើកលែងទោសដល់អតីតប្រធា​នាធិបតី លោក Alberto Fujimori តាមអ្វីដែលមនុស្សជាច្រើនបានហៅការលើកលែងទោសនេះថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងគាំទ្រជាសាធារណៈ ដើម្បីការពារប្រធានាធិបតីបច្ចុប្បន្ន ឲ្យរួចផុតពីការចោទប្រកាន់ ​ពី​អំពើ​ពុករលួយ។

ប្រជាពលរដ្ឋប៉េរូនាំគ្នាតវ៉ា ប្រឆាំងនឹងការដោះលែងអតីតប្រធានាធិបតី

ការលើកលែងទោសដល់អតីតប្រធានាធិបតី នៃប្រទេសប៉េរូនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ បន្ទាប់​ពីមានបាតុកម្មមួយ ដឹកនាំដោយសមាជិកសភាមកពីគណបក្សដែលដឹកនាំ ដោយកូនៗរបស់លោក Fujimori ដែលបរាជ័យក្នុងការបោះឆ្នោត ដើម្បីចោទប្រកាន់ដល់ប្រធានាធិបតីបច្ចុប្បន្ន លោក Pedro Pablo Kuczynski ។

លោក Fujimori អាយុ៧៩ឆ្នាំ ត្រូវបានតុលាការនៃប្រទេសនេះ កាត់ទោសឲ្យជាប់គុករយៈពេល២៥ឆ្នាំ ពី​បទសម្លាប់មនុស្ស២៥នាក់ នៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមភេរវករឆ្វេងនិយម( Shining Path) ។

ប្រជាជនប្រហែល៥ពាន់នាក់បានធ្វើបាតុកម្ម នៅទូទាំងប្រទេសដែលមានកាន់រូបថតរបស់អតីតប្រធានាធិបតី នៃប្រទេសប៉េរូ ដោយហៅគាត់ថា “ជាឃាតករ” និង “ជាចោរ” ។

នៅក្នុងសារមួយផ្ញើទៅកាន់ប្រទេសជាតិ កាលពីល្ងាចថ្ងៃចន្ទ លោក Pedro Pablo Kuczynski ប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្សះផ្សាមួយ ដោយ​ទាមទារឱ្យក្រុមបាតុករ ឈប់គិតពីរឿងអតីតកាល ហើយមិនត្រូវស្អប់គេ ដោយសារការចងគំនុំនិងអារម្មណ៍អវិជ្ជមានដែលបានកើតឡើង ពីអតីតកាលរបស់យើងនោះឡើយ។

លោក Kuczynski ត្រូវបានគេចោទប្រកាន់ពីបទនិយាយកុហក អំពីទំនាក់ទំនងហិរញ្ញវត្ថុរបស់គាត់ទៅនឹងក្រុមហ៊ុនស្ថាបត្យកម្មប្រេស៊ីលដែលបានចំណាយប្រាក់រាប់រយលានដុល្លារដល់មន្ត្រីសាធារណៈនៅអាមេរិកឡាទីន ដើម្បីទទួលបាននូវកិច្ចសន្យាការងារសាធារណៈ ក្នុងការទាញយកកម្រៃ។

លោកស្រី Keiko Fujimori ជាកូនស្រីច្បងរបស់អតីតប្រធានាធិបតី នៃប្រទេសនេះ បានដឹកនាំសមាជិសភាមកពីគណបក្សរបស់ខ្លួន ចោទប្រកាន់លោកប្រធានាធិបតី Kuczynski ពីបទពុករលួយ។

លោកស្រី Kenji Fujimori បានទាមទារឲ្យសភា និងលោកប្រធានាធិបតីបច្ចុប្បន្នជួយអន្តរាគមន៍ដោះលែងឪពុករបស់គាត់ ឲ្យរួចផុតពីពន្ធនាគារ។ ប៉ុន្តែក្រុមអ្នកប្រឆាំងរបស់លោកប្រធានាធិបតី Kuczynski បាននិយាយថា ការលើកលែងទោសនេះ ពិតជាទទួលបានប្រាក់សំណងយ៉ាងច្រើន សម្រាប់​ការបញ្ចប់នូវបទចោទប្រកាន់នេះ។ រីឯលោក Kuczynski ក៏កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ចំពោះទំនាក់ទំនងជាមួយនឹង Odebrecht ។ ដោយឡែក ក្រុមអ្នកសង្កេតការណ៍វិញ ក៏ បាននិយាយ​ថា ជីវិតនយោបាយរបស់លោកប្រធានាធិបតី កំពុងដើរលើផ្លូវដ៏វែងឆ្ងាយ​ ប្រកបដោយគ្រោះ​ថ្នាក់បំផុត។

លោក Alberto Fujimori កាលពីនៅធ្វើជាប្រធានាធិបតីប៉េរូ

លោក Jose Carlos Requena អ្នកវិភាគម្នាក់ នៅក្នុងក្រុមហ៊ុនពិគ្រោះយោបល់នយោបាយ៥០+១ បាននិយាយថា “ការលើកលែងទោសនេះ​ គឺជាការបើកប្រអប់របស់ Pandora យ៉ាងលឿនដែលធ្វើឱ្យ Kuczynski កាន់តែងាយរងគ្រោះ”។ រីឯលោក KUCZYNSKI បានការពារសេចក្តីសម្រេចរបស់គាត់ ចំពោះអតីតប្រធានាធិបតីលោក FUJIMORI

អាជីវកម្មរបស់លោក Kuczynski គឺក្រុមហ៊ុន Westfield Capital ទទួលបាន 782.000 ដុល្លារពី Odebrecht ជាងមួយទសវត្សរ៍មកហើយ។ ប៉ុន្តែ លោក Kuczynski បានបដិសេធថា គ្មានទំនាក់ទំនងជាមួយក្រុមហ៊ុនខាងលើនេះទេ រហូតទាល់តែភស្តុតាង ត្រូវបានបង្ហាញជាសាធារណៈនៅឆ្នាំនេះ។ ក្រោយមកលោកបាននិយាយថា គ្មានកិច្ចសន្យាណាមួយដែលមាននៅក្នុងហត្ថលេខារបស់គាត់ ហើយគាត់មិនដឹងពីការបង់ប្រាក់នោះដែរ។

លោក Alberto Fujimori ពេលអស់អំណាច និងជាប់គុក

លោក Fujimori ធ្លាប់ធ្វើជាប្រធានាធិបតី ចន្លោះពីឆ្នាំ១៩៩០-២០០០ ហើយត្រូវបានគេចងចាំទាំងការរក្សាស្ថិរភាពសេដ្ឋកិច្ច ការកម្ចាត់ក្រុមភេរវករឆ្វេងនិយម( Shining Path) ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។

អតីតប្រធានាធិបតីរូបនេះ ត្រូវគេប្ដូរទៅកាន់គ្លីនិកផ្សេង កាលពីថ្ងៃសៅរ៍ តាមអ្វីដែលគ្រូពេទ្យរបស់គាត់បាននិយាយថា មកពីគាត់មានបញ្ហាចង្វាក់បេះដូង។ ដោយឡែកអ្នកគាំទ្ររបស់គាត់បាននិយាយ​ថា គាត់នឹងនៅទីនោះ រហូតទាល់តែគាត់មានសុខភាពល្អគ្រប់គ្រាន់ ទើបចាកចេញពីទីនោះ៕

ប្រភព៖ news.kbn-live

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments