ពេលឃើញវិធីព្យាបាលចម្ងឺ ដ៏ចម្លែកទាំង១០នេះហើយ ញាក់សាច់តែម្ដង!!

ដូចដែលយើងធ្លាប់ដឹងមកហើយថាការព្យាបាល គឺមានរបៀបរបស់វាច្រើនណាស់ អ្នកខ្លះជ្រើសយកវេជ្ជសាស្រ្តទំនើប មកព្យាបាល អ្នកខ្លះជ្រើសយកថ្នាំបុរាណខ្មែរ-ចិន មកព្យាបាល ឯអ្នកខ្លះទៀតហ៊ានប្រថុយតាមវិធីចម្លែកៗទាំង ១០ ខាងក្រោមក៏ មានដែរ តើការព្យាបាលចម្លែកៗនោះ មានអ្វីខ្លះទៅ?
១.ការព្យាបាលដោយការប្រើភក់
នៅក្នុង Liaoning ចិនខាងកើត វាត្រូវបានគេជឿថា ការជីកដីឥដ្ឋមកកប់ខ្លួនឯង អាចកាត់បន្ថយការរលាក និងបន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ ការរងរបួសខួរក្បាលពីការរលាក និងជម្ងឺច្រើនមុខទៀត។

២.ការប្រើប្រាស់នៃពិសរបស់សត្វឃ្មុំដើម្បីព្យាបាល
នេះគឺជារូបបុរសជនជាតិចិនម្នាក់ ដែលបានទទួលការព្យាបាលដោយការប្រើពិសចេញពីទ្រនិចឃ្មុំ ។ ហើយវាក៏ អាចព្យាបាលរោគសញ្ញានៃជំងឺរលាកសន្លាក់បាន ។នៅ គ្លីនិក Rhinitis ទីក្រុងស៊ីអាន ប្រទេសចិន។ គ្រូពេទ្យព្យាបាលបានប្រើឃ្មុំទិច ជាការព្យាបាលមួយដ៏សក្តិសិទ្ធិ។ ពិសពីទ្រនិចឃ្មុំពិតជាអាចព្យាបាលជម្ងឺបានច្រើនណាស់!


៣.ការព្យាបាលដោយប្រើត្រីចឹកជើង
នៅរមណីយដ្ឋាន Hakone នៃប្រទេសជប៉ុន គ្រូពេទ្យបានប្រើការព្យាបាលដោយអោយត្រីហែលទឹកនៅជុំវិញ ដើម្បីចឹកសម្អាតភាពកខ្វក់ និង ចាប់សរសៃជើងអោយបានសុខភាពល្អ។ ត្រីនេះ ឈ្មោះថា Garra rufa វាស៊ីតែកោសិកាខូចៗ នៅលើមនុស្សសត្វ តែប៉ុណ្ណោះ!


៤.ការប្រើអណ្តើតបឺត
បុរសចំណាស់ម្នាក់បានប្រើអណ្តើកក្នុងការព្យាបាលមុន និង ជម្ងឺដង្កាត់ផ្សេងនៃលើស្បែក ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាយើង ក៏មានមនុស្សជឿលើការព្យាបាលបែបនេះ ប្រហែលជា ២០% ដែរ ដែលការព្យាបាលដទៃទៀតមានដូចជា ព្យាបាលតែជំនឿអរូបីនៃសត្វដូចជាអណ្តើក, ពស់, សត្វគោ និងអាចប្រើបានយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាយើងនេះ។

៥.ការព្យាបាលដោយប្រើខ្យាដំរី
ធ្លាប់លឺតែក្នុងរឿងព្រេង ប៉ុណ្ណោះតែការព្យាបាលនេះគឺមានពិតប្រាកដ ហើយព្យាបាលដោយលោក Fernandez និង លោក Jang Dong នៅប្រទេសចិន ភាគខាងកើត ។


៦.ការព្យាបាលដោយ ផ្លែ Walnut និង គប់ភ្លើង

៧.ការព្យាបាលដោយប្រើសត្វពស់
ស្ត្រីភាគខាងលិច ដែលត្រូវបានព្យាបាលដោយសត្វពស់នៅជុំវិញរាងកាយ។ ការព្យាបាលដោយសត្វពស់នេះ គឺដើម្បីជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ខាងអារម្មណ៍ និងបំបាត់ភាពតានតឹង។

៨.ការព្យាបាលដោយប្រើភក់ខ្មៅ
ភក់ខ្មៅនេះ គឺជារ៉ែដីឥដ្ឋម្យ៉ាងដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលជម្ងឺច្រើនយ៉ាង ហើយបច្ចុប្បន្នវាគឺមានប្រជាប្រិយភាពណាស់ ពីសំណាកអ្នកទេសចរ និង ប្រជាជន នៅប្រទេសចិន និងបណ្តាប្រទេសដទៃ ។

៩.លាបកង្កែប ដើម្បីព្យាបាលជម្ងឺក្រពះ និង ជម្ងឺក្អក
បុរសជនជាតិចិនដែលមានអាយុ 66 ឆ្នាំដែលរស់នៅក្នុងភូមិមួយនៃក្រុងជាំងស៊ី ភាគខាងកើតនៃប្រទេសចិន គាត់បានបរិភោគកង្កែបដូចដែលបានលើកឡើងខាងលើមែន។ ពេលដែលគាត់មានអាយុ 20 ឆ្នាំដែលគាត់មានការឈឺចាប់ក្នុងពោះ ដូច្នេះហើយទើបគាត់ត្រូវមេភូមិនៅតំបន់នោះ ណែនាំអោយលាប និង បរិភោគកង្កែបឆៅ ដើម្បីព្យាបាលជម្ងឺអោយជាសះស្បើយ ។


១០.ការព្យាបាលដោយសត្វឃ្មុំ
នេះគឺជាវិធីសាស្ត្រក្នុងការព្យាបាលផ្សេងទៀតនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅពេលដែលការព្យាបាលបាននាំឃ្មុំទៅខាំអ្នក ដែលមានជំងឺត្រចៀក ។ អ្នកដែលត្រូវបានគេព្យាបាល គឺជឿថា ទ្រនិចនៃសត្វឃ្មុំនេះ លក្ខណៈពិសេស ជួយក្នុងការព្យាបាលរោគសញ្ញានៅលើរាងកាយជាច្រើនរួមទាំងជំងឺតំរងនោមផងដែរ។ ជំងឺរលាកខ្នែងពោះវៀន ឬ សូម្បីតែជម្ងឺមហារីក ។ អស្ចារ្យណាស់!


ប្រភព៖ khmerluck
Post a Comment