Header Ads

ពិតជាហេងណាស់!! នាំឆ្កែដើរលេងសោះ ប្រទះឃើញ កាក់មាសបុរាណ ស.វទី១៩ តម្លៃ១០លានដុល្លារ

ពិតជាហេងណាស់!! នាំឆ្កែដើរលេងសោះ ប្រទះឃើញ កាក់មាសបុរាណ ស.វទី១៩ តម្លៃ១០លានដុល្លារ

អាមេរិក៖ ប្តីប្រពន្ធមួយគួដែល សុំមិនបញ្ចេញឈ្មោះ រស់នៅភាគខាងជើងរដ្ឋ California បានរកឃើញ កាក់មាសយ៉ាងច្រើន ដែលបានកប់នៅក្នុង ដីក្រោមដើមឈើ ចំណាស់មួយនា ដីមួយកន្លែង ដែលមានតម្លៃប្រមាណ ១០លានដុល្លារ ខណៈពេលដែលពួកគេ កំពុងបណ្តើរឆ្កែ ដើរលេង។

កាក់ទាំងនោះមាន ប្រហែលជា ១,៤២៧កាក់ ជាកាក់ដែលបានផលិត និងប្រើប្រាស់ ក្នុងចន្លោះឆ្នាំ ១៨៤៧ដល់១៨៩៤ និងត្រូវបាន គេចាត់ទុកថា ជាប្រាក់កាក់មាសដ៏កម្រមួយប្រភេទ ដែលមិនងាយនឹងប្រទះឃើញផងដែរ ព្រោះដោយសារតែកាក់ទាំងនោះ វាជាវត្ថុមានតម្លៃ ហើយក៏មិនងាយ មាននរណា យកទៅធ្វើការចាយវាយ ផ្តេសផ្តាស នៅក្នុងសម័យនោះដែរ។

លោក Don Kagin អ្នកជំនាញខាង ផ្នែកប្រាក់កាក់បុរាណ បាននិយាយថា “ខ្ញុំពិតជាមិនធ្លាប់ឃើញ កាក់បុរាណដ៏មាន តម្លៃបែបនេះ ពីមុនមកឡើយ ហើយខ្ញុំពិតជាសំណាងណាស់ ដែលអាចមើលនិង កាន់ផ្ទាល់វត្ថុដ៏កម្របែបនេះ”។

**** អានអត្តបទបន្ថែម៖ កូនស្រីចុះកិច្ចសន្យា ៣ឆ្នាំ !!! ជាមួយឪពុកម្ដាយ ដើម្បីមើលថែ សង្សារពិការ! ****

កាលពីឆ្នាំ ២០១១ នារីវ័យក្មេងម្នាក់ មកពីទីក្រុង Chengdu បានចុះកិច្ចសន្យាជាមួយនឹង ឪពុកម្ដាយ ថានាងនឹងនៅមើល ថែមិត្ដប្រុសដែលពិការរូបនេះ តែ៣ឆ្នាំប៉ុណ្ណោះ ហើយប្រសិនជាមិត្ដប្រុសនាងអាច ដើរឡើងវិញបាន ក្រុមគ្រួសារនាង នឹងយល់ព្រមឲ្យរៀបការ តែបើមិនអាចនោះ នាងត្រូវតែចាកចេញ។

តែមកដល់ពេលនេះ គឺឆ្នាំ ២០១៤ហើយ ដូចនេះ មានន័យថា កាលកំណត់ក៏ខិតជិតមក ដល់ផងដែរ ដែលនៅក្នុងនោះ គ្រូពេទ្យ បាននិយាយថា បុរសនេះមិនមានឳកាស ក្នុងការងើបដើរនោះទេ។ សម្រាប់ពេលនេះដូចគ្នា ម្ដាយឪពុករបស់នារី វ័យក្មេងនេះ ពិតជាចង់ឲ្យកូនស្រីត្រលប់ មកផ្ទះវិញជាខ្លាំង។ តាមការសំភាសន៍ពីនាង បានឲ្យដឹងថា នាងពិតជាមានអារម្មណ៍ថា ហត់នឿយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលនាងបានមើលថែ សង្សារមួយរូបនេះ តែវាពិតជា មានតម្លៃខ្លាំងណាស់។

នាងនិយាយបន្ដថា នាងមិនចង់ចាកចេញនោះទេ តែនាងបានធ្វើកិច្ចសន្យា ជាមួយនឹង ឪពុកម្ដាយរួចរាល់មកហើយ ដូចនេះនាងនឹង ចាកចេញប្រសិនជា ៦ខែទៀត អាការៈមិត្ដប្រុសនាង មិនមានអ្វីល្អប្រសើរនោះ។ តើស្នេហ៍ស្មោះ នឹងត្រូវជួបរឿងបែកគ្នាមែនទេ? ខណៈពេលដែលខាងប្រុស មិនអាចដើររួចបែបនេះ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments