Header Ads

ពិតជាអាណិតណាស់!! ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ក្លាយទៅជាមានរូបរាងដូចខ្មោច ក្រោយពីជួបនឹងជំងឺដ៏សាហាវមួយនេះ

ប្រទេសម៉ាឡេស៊ី ៖ ជំងឺមហារីកមិនមានជារឿងលេងសើចនោះទេ វាអាចធ្វើអោយជីវិតមនុស្សផ្លាស់ប្តូរទាំងស្រុងវាវិវត្តខ្លួនយ៉ាងលឿននៅក្នុងរាងកាយធ្វើអោយរាងកាយចុះទ្រុឌទ្រោម។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវដ៏សោកសៅមួយ ដែលក្មេងប្រុស​វ័យ៩ឆ្នាំម្នាក់ត្រូវបានរុកគួនដោយជំងឺមហារីក ធ្វើអោយរាងកាយគេសល់តែស្បែកដណ្តប់ឆ្អឹងគួរអោយអាសូរ។ កុមាររងគ្រោះថ្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Arif គេមានទំងន់៤៥គីឡូ ជាក្មេងដែលសកម្មជាមួយកីឡា និងការលេងស្គរ។ រឿងរ៉ាវប្រែក្លាយជាអា​ក្រក់​​​​នៅពេលដែលគេតែងតែព្រិលភ្នែក និងឈឺក្បាលជាញឹកញាប់ ឪពុកម្តាយគេបាននាំគេទៅមន្ទីពេទ្យ។

គ្រូពេទ្យបានប្រាប់ថា មានដុំសាច់ដុះនៅផ្នែកខាងឆ្វេងនៃក្បាលរបស់គេ វាជាកោសិកាមហារីក សាច់ដុំនោះបានរុញភ្នែករបស់គេអោយលៀនចេញមកក្រៅគួរអោយ​ខ្លាច។ ទំងន់របស់គេចេះតែស្រកជាបន្តបន្ទាប់រហូតនៅពេលនេះគេនៅសល់ត្រឹមតែ១៩គីឡូតែប៉ុណ្ណោះ រូបរាងគេបានក្លាយជារូបភាពដ៏គួរអោយអាសូរយ៉ាងខ្លាំង។ រឿងរ៉ាវក៏កំសត់នេះត្រូវបានគេយកមកបង្ហោះក្នុងបណ្តាញសង្គមដោយសារតែ ចង់ស្វែងរកអ្នកដែលមានចិត្តសប្បុរសជួយដល់ក្មេងកំសត់នេះផង។ ដោយសារតែគ្រួសាររបស់គេមិនមានលទ្ធភាពក្នុងការជួយគេបានគ្រប់គ្រាន់នោះទេ ព្រោះឪពុករបស់ក្មេងនេះត្រឹមតែជាអ្នកបើករថយន្តដឹកទំនិញម្នាក់តែប៉ុណ្ណោះ៕

**** អានអត្តបទបន្ថែម៖ ចំជាចម្លែកមែន ! ភោជនីយដ្ឋាន Pasta ដ៏ល្បីឈ្មោះមួយនៅជប៉ុន បែរជាបិតស្លាកមិនទទួលអតិថិជនជាគូស្នេហ៍ក្នុងថ្ងៃបុណ្យណូអែល ****

ប្រទេសជប៉ុន ៖ ម្ចាស់ហាងតែងតែបង្កើតនូវអ្វីដែលប្លែកៗ ដើម្បីទាក់ទាញអតិថិជនអោយចាប់អារម្មណ៍​លើ​ហាង​របស់ខ្លួន។ ប្រភពព័ត៌​មាន​បានចុះផ្សាយរឿងរ៉ាវចម្លែកមួយ ដែលភោជនីយដ្ឋាននៅក្នុងប្រទេសជប៉ុនមួយដាក់ស្លាកមិនទទួលអតិថិជនគូស្នេហ៍នៅក្នុងថ្ងៃបុណ្យណូអែល។ ភោជនីយដ្ឋានដ៏ចម្លែកនេះត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានដែលឈ្មោះ paSpaghetti PiaPia ហើយវាក៏ជាភោជនីយដ្ឋាន pasta ដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសជប៉ុន។

ភោជនីយដ្ឋានមួយនេះបានចេញគោលការណ៍មិនទទួលអតិថិជនគូស្នេហ៍នៅក្នុងថ្ងៃបុណ្យណូអែលនេះរយៈពេល៤ឆ្នាំហើយ។ អ្នកគ្រប់គ្រងនៅទីនោះបានប្រាប់ថាការដែលធ្វើបែបនេះគឺ ព្រោះតែគាត់មិនមានវិធីសាស្រ្តទប់ទល់មិនអាចបុគ្គលិកដែលកំពុងធ្វើការក្នុងនេះច្រណែននឹងគូស្នេហ៍ដែលមកបរិភោគអាហារនៅទីនេះទេ។ មានអ្នកខ្លះបានធ្វើការ​រិះគន់​​ថាហេតុអ្វីត្រូវធ្វើការបែងចែកអតិថិជនយ៉ាងបែបនេះ។ អ្នកគ្រប់គ្រងបានឆ្លើយតបទៅវិញថាការដែលគាត់ព្យូរផ្លាកបែបនេះនៅមុខហាងគឺ បង្កើតស្នាមញញឹមដល់អ្នកដែលដើរកាត់ទីនោះតាមរយៈការគិតថាវាកំប្លែង ហើយវាក៏បង្កើតស្នាមញញឹមដល់បុគ្គលិករបស់គាត់ជាជាងអោយពួកគេឈរសោកសៅដែលមិនបាននៅជាមួយគូស្នេហ៍ក្នុងថ្ងៃនេះដែរ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments