Header Ads

នេះជាលទ្ធផលដែលចតរថយន្តឈ្លើយពេក មើលហើយឱ្យរាងសម្រាប់អ្នកដែលចូលចិត្តចតរថយន្តមិនចេះគិត

តាមការពិតអ្នកដែលមានរថយន្តជិះក៏មិនប្រាកដថាមានចរិកល្អគ្រប់គ្នាដែរ បើមើលតាមជាក់ស្ដែងយើងក៏ធ្លាប់បានឃើញដែរ ថាអ្នកខ្លះដែលចតរថយន្តរបស់ឯងត្រឹមត្រូវនោះទេ។ ប៉ុន្តែបើអ្នកជាអ្នកបើករថយន្ត អ្នកក៏ធ្លាប់ជួបនូវបញ្ហាពិបាករកកន្លែងចតឡានផងដែរ ហើយអ្នកខ្លះក៏មានទំលាប់ចតឡានតែផ្ដេសផ្ដាសដោយមិនបានគិតដិតថាប៉ះពាល់ដល់អ្នកជុំវិញខ្លួនយ៉ាងណានោះទេ។ ឥឡូវយើងងាកមកឱ្យហើយទៅអ្នកដែលចតឡានខ្លួនឯងមិនចេះគិត ថាតើត្រូវជួបរឿងអ្វីខ្លះ អ្នកដទៃនឹងធ្វើរឿងអ្វីដាក់អ្នក ប្រាកដណាស់រូបទាំងនេះ គឺឡានទាំងនោះត្រូវពិន័យពីការចតមិនដឹងខ្យល់នឹងឯង ដែលធ្វើឱ្យគេឯទៀតមិនអាចទ្រាំបាន។

១. រថយន្តពណ៌សនេះបានចតនៅកន្លែងដែលគេដាក់រទេះរុញរបស់ផ្សារទំនើប ដូច្នេះវាត្រូវភ្ញៀវឯទៀត ទើសចិត្ត ក៏ដូចជាម្ចាស់ហាងយករទេះទាំងនោះមកដាក់ជុំវិញឡាននោះ ព្រោះវាជាកន្លែងដាក់រទេះមិនមែនកន្លែងចតឡាននោះទេ។
២. កន្លែងចតឡានភាគច្រើនមានហើយ ខ្សែបន្ទាត់ប្រាប់ពីទីតាំងចំណត បែងចែកច្បាស់លាស់រវាងឡានមួយៗ បើសិនជាអ្នកចតមិនត្រូវខ្សែទាំងនោះ គឺត្រូវគេធ្វើបាបដូចឡានខាងក្រោមនេះឯង ត្រូវគេសរសេរតិះឌៀលថា នេះហើយជាកន្លែងចតឡានរបស់អាចង្រៃ មនុស្សមិនចេះមើលបន្ទាត់ មនុស្សមិនចេះអក្សរ។
៣. អ្នកចតកណ្តាលវាល មិនគិតពីអ្នកដទៃ មិនគិតពីការទើសផ្លូវអ្នកដទៃដូចគំនរសំរាម អ្នកនឹងត្រូវគេអូសសំរាមដាក់ជុំវិញឡានអ្នកហើយ។
៤. រូបខាងក្រោមគឺនៅពេលដែលអ្នកចតឡាននៅកន្លែងចំណតជនពិការ ដោយអ្នកមិនមែនជាជនពិការ មិនមានអ្វីជាភស្តុតាងថាអ្នកជាជនពិការ។
៥. នេះក៏ជារូបអ្នកដែលចតឡានមិនត្រូវខ្សែបន្ទាត់ត្រឹមត្រូវ ក៏ត្រូវគេធ្វើបាប។
៦. នេះជាលទ្ធផលចតឡានចោលកណ្តាលវាល មិនគិតពីកន្លែងសាធារណៈ អ្នកនឹងត្រូវគេស្ទូចចេញ នឹងអូសឡានអ្នកដាក់បុស្តិ៏ជាមិនខាន។
៧. នេះជាពិន័យដែលអ្នកចតឡានបាំងផ្លូវឡានអ្នកដទៃ មិនឱ្យគេចេញចូលរួច។
៨. វិចិត្រករម្នាក់បានប្រទះឃើញឡានដែលចតដោយខុសច្បាប់ហើយក៏បានបញ្ចេញស្នាដៃគំនូររបស់គាត់លើឡាននោះតែម្តង។
៩. បើសិនជាអ្នកចតឡានមិនត្រឹមត្រូវ ចេះតែជិះឡានមិនចេះគោរពអ្នកដទៃ អ្នកនឹងត្រូវបានទទួលការថែរក្សារថយន្តរបស់អ្នកយ៉ាងដូច្នេះហើយ។

ឃើញរូបទាំងនេះហើយសូមអ្នកមានឡានជិះទាំងអស់មេត្តាមានសុជីវធម៌ក្នុងការចត និងការជិះ ត្រូវចេះគោរពគេឯង បើមិនអញ្ចឹងទេប្រយ័ត្នតែជួបរឿងដូចខាងលើអន់ចង់៕

ប្រភព៖ anarchak

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments