Header Ads

ពិសេសមែន!! ស៊ុបមាន់ពិសេស ដាក់ក្នុងកំប៉ុងទឹកក្រូច ផ្សំជាមួយថ្នាំបុរាណ ប៉ូវណាស់

(ប្រទេសវៀតណាម)៖ ពិតជាប្លែកទៀតហើយ មុខម្ហូបថ្មីរបស់ជនជាតិវៀតណាមមួយប្រភេទនេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំងណាស់ ដោយហាងមួយនេះមានឈ្មោះថា Gà tần Thuốc Bắc។

មុខម្ហូបស៊ុបមាន់ដ៏ចម្លែកនេះ គឺគេយកកូនមាន់ទៅញាត់ចូលក្នុងកំប៉ុងទឹកក្រូច ដោយលាយផ្សំជាមួយនឹងថ្នាំបុរាណ ស៊ុបមាន់មួយនេះកំពុងតែល្បីខ្លាំងនៅប្រទេសវៀតណាម ដោយមានការគាំទ្រ មិនថាតែភ្ញៀវក្នុងស្រុកទេ សូម្បីតែភ្ញៀវបរទេសក៏ទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងប៉ូវសុខភាពផងដែរ។

ចំពោះស៊ុបមាន់ក្នុងកំប៉ុងទឹកក្រូចនេះគឺគេអាចហូបលាយជាមួយមី រឺក៏មីសួរបាន តាមចិត្តរបស់អតិថិជនដែលចង់បាន។ បើបងមានបងប្អូនណាចង់សាក ពេលទៅប្រទេសវៀតណាមអាចទៅកាន់ហាងមួយនេះបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments