Header Ads

ព្រឺរោមណាស់!!!! ស្លាប់​កប់​ក្នុង​ផ្នូរ ២០​ឆ្នាំ ហើយ​រស់​ឡើងវិញ ផ្ញើ​សំបុត្រ​មក​ផ្ទះ​ឪពុកម្តាយ​មិន​ជឿ​ព្រោះ​ឪពុកម្តាយ​ជា​អ្នក​សែង​កប់​ផ្ទាល់ដៃ​

តាមពិត​អ្នក​ដែលមាន​ប្រវត្តិ​ខ្សែរ​ជីវិត​ចម្លែក​នេះ គឺ​បងស្រី ណាត ណែម ហៅ​”​ហោ​” មាន​អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ពិតប្រាកដ​នៅ​ស្រុក​អន្លង់វែង ហើយ​បាន​មកលេង​ស្រុកកំណើត​ជួបជុំ​ម្ដាយ បងប្អូន​នៅ​ស្រុក​សម្បូណ៌ ខេត្តក្រចេះ ក្នុង​ក្រុមគ្រួសារ​លោក យស់ ណាត ដែល​មានកូន​ចំនួន​១២​នាក់ នៅ​រស់រានមានជីវិត មានគ្រួសារ​-​កូន​សឹងតែ​គ្រប់គ្នា​ហើយ​។ ចំណែកឯ​បងស្រី ណាត ណែម វិញ គាត់​មាន​ប្ដី មានកូន​ប្រុស​ម្នាក់​ដែរ​តែ​មិនបាន​នាំមក​ជាមួយ​ទេ​។​

បងស្រី ណែម បាន​រៀបរាប់​ពី​ខ្សែរ​ជីវិត​នៃ​ការស្លាប់​កាលពី​អតីតកាល​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​១៩៨២ (​មិនដឹង​ថ្ងៃខែ​ប្រាកដ​) ពេលដែល​គាត់​អង្គុយលេង​ជាមួយ​ម្ដាយ​នៅក្នុង​លំនៅដ្ឋាន​ភូមិ​អូរ​ក្រៀ​ង ពេលនោះ​គាត់​បានឮ​សម្លេង​ភ្លេងពិណពាទ្យ​ប្រគុំ​ឯនាយ​មាត់​អូរ​សែន​ពិ​រោះ​។ គាត់​បាន​សួរ​ទៅ​ម្ដាយ តែ​ម្ដាយ​គាត់​ថា គ្មាន​បានឮ​សំឡេង​ភ្លេង​អ្វី​ទេ ប៉ុន្ដែ​គាត់​នៅតែ​និយាយថា បាន​ស្ដាប់ឮ​ច្បាស់​ណាស់ ក៏​សុំ​ម្ដាយ​ទៅ​មើល ទោះបី​មានការ​ឃាត់ឃាំង​យ៉ាងណា ក៏​គាត់​នៅតែ​មើល​ឲ្យ​ខាងតែបាន​។ បងស្រី​បន្ដថា ពេល​គាត់​ទៅដល់​ក៏​បានឃើញ​មានការ​ប្រគុំ​ភ្លេង​មែន​។ ក្រោយពី​ត្រឡប់មកផ្ទះ​វិញ គាត់​មានការ​ងុ​យ​ងោក ហើយក៏​ឡើងទៅ​ដេក​លើ​ប៉ោ​វ​អ៊ី ពេលនោះ​ហើយ​គាត់​បាន​ភ្លេច​នូវ​អ្វី​ទាំងអស់​។

បងស្រី ណាត ណែម បានបញ្ជាក់​ត្រង់ចំណុច​ខាងលើនេះ​ថា ពេលដែល​គាត់​បាន​ភ្លេច​នូវ​អ្វីៗ​ទាំងអស់នោះ គឺ​គាត់​បាន​ស្លាប់​ទៅហើយ ដោយ​គ្មាន​ជម្ងឺ​ឈឺ​ថ្កាត់​អ្វី​ទាំងអស់ ប៉ុន្ដែ​ពេលនោះ​គាត់​បានឃើញ​និង​ដឹង​ហាក់ដូចជា​សុ​បិ​ន្ដ​។ មាន​ក្រុមមនុស្ស​ស្លៀកពាក់​ស្អាតៗ​ដូច​ព្រះមហាក្សត្រ​ក្នុង​រឿងល្ខោន​យីកេ​អីចឹង បានមក​ដង្ហែរ​គាត់​ឲ្យ​ជិះ​រទេះសាឡី​បរ​ឡើង​ទៅលើ​ខ្ពស់ ដល់ទី​ស្ថាន​មួយ​ដ៏​សែន​ល្អ ទាំង​រូបសម្បត្តិ ហើយ​ពួកគេ​មាន​មាឌធំៗ បើ​ប្រៀប​និង​រូបគាត់​មិនបាន​ប៉ុន​មេជើង​គេ​ផង​ទេ​។​

បងស្រី​បានបញ្ជាក់​ទៀតថា នៅពេល​ទៅដល់​ទីនោះ គេ​បាន​សួរ​គាត់​ថា នាង​តូច​មក​ទីនេះ​ធ្វើ​អ្វី​? គាត់​ឆ្លើយថា ខ្ញុំ​ត្រូវ​ក្នុងពេលដែល​បងស្រី ណាត ណែម កំពុងតែ​យល់សប្ដិ​ថា​បាន​ទៅដល់​ឋានសួគ៌​នោះ នៅ​គេហដ្ឋាន​របស់គាត់ ឪពុកម្ដាយ​បងប្អូន អ្នកភូមិផង​របង​ជាមួយ ក៏បាន​រៀបចំ​ពិធី​បុណ្យសព​គាត់​តាម​ប្រពៃណី និង​បាន​យក​សព​គា​ត់ទៅ​បញ្ចុះ​ត្រឹម​ត្រូវតែ​គ្មាន​ក្ដាម​មឈូស​ដាក់​សាកសព​ទេ​។ កាលនោះ​គឺ​បានត្រឹមតែ​គៀស​ឬ​ស្សី​ដើម្បី​ជំនួស​ក្ដារ​(​នេះ​ជា​បញ្ជាក់​របស់​គ្រួសារ​សាច់ញាតិ​បងស្រី ណែម​)​។​

ព័ត៌មាន​ដែល​ទទួលបាន​ពីរ​អ្នកដឹង​ហេតុការណ៍​នេះ​បាន​និយាយថា ក្រោយពី​សាកសព​បងស្រី ណែម បាន​យកទៅ​បញ្ចុះ​ក្នុង​រយៈពេល​២-៣​ថ្ងៃ ឪពុកម្ដាយ​និង​បងប្អូន​បាន​ទៅ​មើល​ផ្នូរ​របស់គាត់ ពេលនោះ​ហើយ​ដែល​គេ​ឃើញ​ផ្នូរខ្មោច​ត្រូវបាន​របើក​ដី​ឡើង​។ ឃើញ​សភាព​ដូច្នេះ​គ្រួសារ​សព​យល់ថា ជាការ​កកាយ​អូសទាញ​សាកសព​ពី​ពពួកសត្វ​សាហាវ រួច​ក៏​នាំគ្នា​ពូន​ផ្នូរ​ឲ្យ​បានល្អ​ដូចដើម​វិញ​។​

បងស្រី ណែម បាន​និយាយ​រឿងនេះ​ដោយ​សំដី​ខ្សាវៗ​ថ្នមៗ​ថា ការ​ត្រឡប់មកវិញ គឺ​គេ​ធ្វើ​ដូច​ការដែល​គេ​បញ្ជូនទៅ​អីចឹង​ដែរ គ្រាន់តែ​ផ្នូរ​ដែល​ត្រូវ​ត្រឡប់មក វិញ​មាន​ចំនួន​បី​ពួកគេ​ឲ្យ​គាត់​ជ្រើស​រើសយក​ផ្លូវ​មួយ រួច​ក៏​ធ្វើដំណើរ​ទៅដល់​មាត់ជ្រោះ​ដ៏​សែន​ជ្រៅ រទេះ​ក៏​ទច់​ង៉ក់ បាត់​ពល​សេនា​ហែហម​អស់រលីង​។ ក្រោយមក​គាត់​ទៅ​ធ្លាក់​ទៅក្នុង​ជ្រោះ​សមុទ្រ​សំរិទ្ធ​។ នៅពេលដែល​ធ្លាក់​ជិត​បាត​ជ្រោះ ស្រាប់​តែមាន​ផ្កាឈូក​មួយ​រីក​ភ្លាម​ទ្រ​ខ្លួន​គាត់​ជាប់ មិន​ឲ្យ​ធ្លាក់​ក្នុង​ទឹក​សំរិទ្ធ ពេលនោះ​គាត់​បាន​បាត់បង់​វិញ្ញាណ មិនដឹងថា​មានរឿង​អ្វី​ទៀតឡើយ​។​

ក្រោយពី​បាត់វិញ្ញាណ​មួយ ខណៈនោះ​គាត់​ក៏​ស្រាប់តែ​ដឹងខ្លួន​ឡើងវិញ តែ​ហាក់ដូចជា​នៅក្នុង​សុ​បិ​ន្ដ​នៅឡើយ​។ គាត់​និយាយថា ពេលនោះ​លេចចេញ​តា​ចាស់​ម្នាក់​ស្លៀក​ស​ពាក់​សបាន​ដឹក​ដៃ​គាត់​ឆ្ពោះទៅ​ទិស​ខាងលិច ដោយ​ខ្លួន​គាត់​មិនដឹង​អ្វី​ទាំងអស់ សូម្បី​ការឆ្លងកាត់​ទន្លេ ឆ្លង​ព្រៃភ្នំ ក៏​មិនដឹង​ដែរ​។ រហូត​ទៅដល់​កន្លែង​មួយ​ជា​ល្អាង​ភ្នំ​ទើប​គាត់​ដឹងថា រូបគាត់​ជា​មនុស្ស​ធម្មតា ឯ​វិញ្ញាណ​របស់គាត់​ក៏​មិន​ស្ថិតនៅក្នុង​សុ​បិ​ន្ដ​អ្វី​ដែរ ព្រោះ​មាន​គេឯង​រស់នៅ​ជាមួយ និង​មានការ​រៀនសូត្រ​ធម៌អាថ៌​បាលី​របៀប​ផ្សេងៗ​ជាច្រើន ពី​គ្រូអាចារ្យ​ដែល​ស្លៀក​ស​ពាក់​ស​។ ក្រោយមកទៀត​ស្រាប់តែ​ខ្លួន​គាត់​បាន​ចេញមក​រស់នៅ​ជាមួយ​ជនភៀសខ្លួន​ក្នុង​ជំរំ​មួយ​ឈ្មោះ សាយ​ធូ ហើយ​យកប្ដី​មានកូន​ប្រុស​ម្នាក់​ធ្វើ​ការរកស៊ី​ចិញ្ចឹមជីវិត​ធម្មតា​ដូច​គេ​ដូច​ឯង រហូតមកដល់​ឆ្នាំ​១៩៩៦ ពេល​ក្រុមខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល គាត់​ក៏​ចូលមក​រស់នៅ​ក្នុងស្រុក​អន្លង់វែង និង​ធ្លាប់​សរសេរ​សំបុត្រ​សួររក​ឪពុកម្ដាយ​បងប្អូន​ជា​ញឹកញាប់​ដែរ ប៉ុន្ដែ​ពុំមាន​ការឆ្លើយតប​សោះ​។​

តាម​ការបញ្ជាក់​ពី​បងប្អូន​សាច់ញាតិ​នៃ​ក្រុមគ្រួសារ​បងស្រី ណាត ណែម នៅក្នុង​ស្រុក​សម្បូណ៌ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្មោះ ណាត ណែម ហៅ​”​ហោ​” នេះ បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ មាន​ទាំង​ផ្នូរ​នៅ រហូតដល់​សព្វថ្ងៃ​ទៀតផង​។ ក្រុមគ្រួសារ​នោះ​និយាយទៀតថា នៅពេលដែល​បានទទួល​សំបុត្រ​របស់ ហោ​គេ​មិន​ជឿថា ហោ ដែល​បាន​ស្លាប់ទៅ​នោះទេ ទោះ​ក្នុង​សំបុត្រ​បាន​រៀបរាប់​អំពី​បងប្អូន​របស់គេ​បាន​សព្វគ្រប់​ក៏ដោយ​ព្រោះ ហោ បាន​ស្លាប់​កាលពី​ជិត​២០​ឆ្នាំ​ទៅហើយ មានឈ្មោះ​ហោ​ឯណា​ទៀត​។ លុះ​មកដល់​ចុងឆ្នាំ​២០០០ ឈ្មោះ ណាត ណែម ហៅ “​ហោ​” នេះ បាន​មកលេង​ស្រុក សួររក​ឪពុកម្ដាយ បងប្អូន ទើប​គេ​ស្គាល់​ច្បាស់​ថា ពិតជា ហោ មែន​មិនមែន​ខ្មោច​ទេ​។

រឿងរ៉ាវ​ដែល​បាន​រៀបរាប់​ខាងលើ​ទាំង​អ​ម្ប៉ា​ល​ម៉ាន​វា​លេចឮ​ឡើង​នៅពេលដែល​បងស្រី ណាត ណែម មកដល់​ស្រុកកំណើត​វិញ​។ ឈ្មោះ ហោ បច្ចុប្បន្ន​និង​ឈ្មោះ ហោ អតីតកាល នោះ​វា​ខុសគ្នា​ត្រង់​ថា ឈ្មោះ ហោ ឥឡូវនេះ​ចេះ​ធ្វើ​គ្រូ​ទស្សន៍ទាយ និង​ចេះ​វិជ្ជា​មន្ដអាគម​ផ្សេងៗ ព្រមទាំង​ចេះ​ផ្សំ​ឳ​សថ​បុរាណ​ព្យាបាល​ជម្ងឺ​ទៀតផង​។ វិជ្ជា​ដែលមាន​មកដល់​សព្វថ្ងៃ​នេះ បងស្រី ហោ ប្រាប់ថា គាត់​បាន​រៀន​ជាមួយ​អាចារ្យ​ជា​ឥសី នៅ​ល្អាង​ភ្នំ​ដងរែក ពេលដែល​គាត់​ត្រូវបាន​គេ​ហៅ​ទៅនោះ​។​

ក្នុងការ​ស្នាក់នៅ​ក្នុង​ទីរួមស្រុក​សម្បូណ៌ ខេត្តក្រចេះ ជាមួយ​ម្ដាយ​និង​បងប្អូនៗ គាត់​បានទទួល​ភ្ញៀវ​យ៉ាង​ច្រើនណាស់ ខ្លះមក​សួរសុខទុក្ខ ខ្លះទៀត​រក​គាត់​ឲ្យ​ផ្សំ​ថ្នាំ​ព្យាបាល​រោគ​ដោយ​ឳ​សថ​បុរាណ​។ ប៉ុន្ដែ​មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់ថា​បងស្រី ណាត ណែម ជា​គ្រូ​ដ៏​ពូកែ​នៅឡើយ​ទេ​។ អ្នកភូមិ​បាន​ភ្ញាក់ផ្អើល​ចំពោះ​វត្តមាន​របស់​បងស្រីដែល​នរណា​ក៏​ដឹងថា បាន​ស្លាប់​តាំងពី​ជិត​២០​ឆ្នាំមុន​។ មាន​មនុស្ស​ខ្លះ​នៅ​ទី​រួម​ខេត្ត​សន្និដ្ឋានថា តាមពិត​បងស្រី​នេះ​មិនទាន់​ស្លាប់​ទេ តែ​ឪពុកម្ដាយ​បងប្អូន​ថា ស្លាប់​ក៏​យកទៅ​កប់​ទៅ​។ នៅពេល​សាកសព​នោះ​ដឹងខ្លួន​វិញ គេ​ក៏​ចេញពី​ផ្នូរ​ហើយ​ដើរទៅ​ផ្សងព្រេង ក៏​ព្រោះតែ​គេ​កាលនោះ​មាន​សរសៃប្រសាទ​មិនធម្មតា អាច​ភ្លេចភ្លាំង និង​បាត់​ការចងចាំ​៕

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments