Header Ads

​ផ្អើលពេញ​​ផ្ទះ​សំណាក់​!! បុរសម្នាក់បានត្រឹមសោកា ព្រោះរកបានសង្សារដ៏ស្រស់ស្អាត លទ្ធផលនាង​បែរ​ជា​ធ្វើ​ដាក់​ខ្លួនបែបហ្នឹង

​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បានធ្វើ​ឲ្យ​មិត្តភក្តិ​ជាច្រើន លួច​ច្រណែន​យ៉ាងខ្លាំង ព្រោះថា រូបគាត់​ទើបតែ​មក​រស់នៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ មិនបាន​ប៉ុន្មាន​ផង មិនគួរណាគាត់​មានសំណាង​បាន​ជួប​សង្សារ​ដ៏​ស្រស់ស្អាត​ម្នាក់​យ៉ាងឆាប់បែបនេះសោះ ។ ប៉ុន្តែ ក្រោយមក គាត់​បានធ្វើ​ឲ្យ​មិត្តភក្តិ​ទាំងអស់​របស់គាត់ នាំគ្នា​សើចចំអក​ដាក់​ទៅវិញ បន្ទាប់ពី​រឿងរ៉ាវ​ប្រចាំជីវិតដ៏សែនស៊យ​រប​ស់គា​ត់ ជាមួយ​នារី​ម្នាក់​នោះ ត្រូវបាន​គាត់​ទម្លាយ​ឲ្យ​គេឯង​បានដឹង​ការពិត​… ។​

បើតាម​ប្រភពពី​គេហទំព័រ​មួយ​របស់​ថៃ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា បុរស​ជនជាតិ​កូរ៉េ​វ័យក្មេង​ម្នាក់ ដែល​ទើប​មក​រស់នៅក្នុង​ប្រទេស​ថៃ​បាន​មួយរយៈ​ប៉ុណ្ណោះ ស្រាប់តែ​គាត់​ចាប់ចិត្ត​លួច​ស្រលាញ់​ទៅលើ​នារី​ថៃ​ម្នាក់​ដែលមាន​ឈ្មោះថា Thaanya Prasophap ដែលមាន​រូប​សម្រស់​ស្អាត​មិន​ចេញ​តារាៗ​ថៃ​នោះទេ ។ ដោយសារតែ​រូប​សម្រស់​ដ៏​ល្អ​ឯក​របស់​នាងដក់ជាប់ក្នុងកែវភ្នែករបស់គាត់ ជាហេតុ​ធ្វើ​ឲ្យ​បុរស​ម្នាក់នេះ ពុំ​អាច​ហាម​ចិត្ត​ខ្លួនឯងបាន និង​ក៏​ចាប់ផ្តើម​​ទំនាក់ទំនង​សុំ​សេចក្តីស្នេហា​ពី​នាង ។​

បុរស​នេះ ពិតជា​ជា​ត្រេកអរ​យ៉ាងខ្លាំង សឹងតែ​គេង​ពុំ​លក់ ក្រោយ​នារី​ម្នាក់​នោះ​ទទួលយក​សំណើសុំ​ស្នេហ៍របស់គាត់ ។ បន្ទាប់មក ពួកគេ​ក៏​ចាប់ផ្តើម​ណាត់ជួប និង​បណ្តើរគ្នា​ដើរលេង​កំសាន្ត​យ៉ាង​ល្អូកល្អើន​នៅក្នុង​ទីក្រុង ។ ហើយ​ស្នេហា​របស់​ពួកគេ ក៏​កាន់​តែមាន​ភាពស្និទ្ធស្នាលខ្លាំងឡើង ដែល​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​ទំនុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​តែម្តង ។

ពិតណាស់ ដោយសារ​កាន់តែ​យល់​ពី​ជម្រៅ​ចិត្ត​គ្នា​មែនទែន​ទៅហើយនោះ នៅ​ថ្ងៃមួយ ពួកគេ​យល់ព្រម​រួមដំណេក​ជាមួយគ្នា ។ ប៉ុន្តែ អ្វីៗ​ដែល​ធ្វើ​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​នេះ​ចងចាំ​មិន​ភ្លេច​អស់​មួយជីវិត និង​លោះ​ព្រលឹង​សឹង​រត់​បុក​ទម្លុះ​ទ្វារផ្ទះ​សំណាក់​ទាំង​ខ្លួនប្រាណ​ននលគក​តែ​ម្តងនោះ គឺថា​សង្សារ​របស់គាត់​នាង Thananya Prasophap ជា​មនុស្ស​ភេទ​ទី​៣​បែបនេះ ៕​

**** អត្តបទបន្ត៖ រកឃើញ​កំពូល​ប្រាសាទ ​ធ្វើ​ពី​មាស ៧គីឡូក្រាម កប់​ក្នុង​ដី ****

បន្ទាយមានជ័យ ៖ ក្រុមរុករករបស់អង្គការ UNESCO បានរកឃេីញ កំពូលមាសរបស់ប្រាសាទបន្ទាយឆ្មា ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ កំពូលមាសនេះមានទំងន់ ៧ គីឡូក្រាម បន្ទាប់ពីការរកឃេីញ ក្រុមការងារអង្គការ UNESCO បានប្រគល់អោយអាជ្ញាធរជំនាញពាក់ព័ន្ធដេីម្បីធ្វេីការថែរក្សានៅរតនភ័ណ្ឌដ៏មានតម្លៃនេះ។

គូសបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។

ប្រសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments