Header Ads

ចម្លែកណាស់!! សារិកាខ្មៅ ហោះឡើងងងឹតមេឃ សង្ស័យជាប្រថ្នូលមិនល្អ​ (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ វីដេអូមួយត្រូវបានបង្ហោះទៅក្នុងអ៊ីនធើណិត ដែលបានធ្វើឲ្យអ្នកគ្រប់គ្នាមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនៅក្នុងវីដេអូនោះ ឃើញសត្វសារិការាប់ពាន់ក្បាលហោះឆ្លងកាត់ផ្លូវមួយ នៅក្នុងទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ប្រៀបដូចជាហេតុការណ៍នៅក្នុងរឿងខ្មោចយ៉ាងអ៉ីចឹង។

មិនមែនមានតែបក្សីរោមខ្មៅទាំងនោះទេ សូម្បីតែមេឃ ក៏ប្រែជាខ្មៅងងឹតប្រៀបដូចជា ព្យុះកំណាចនឹងមកដល់ក្នុងពេលឆាប់ៗថែមទៀតផង។

ហេតុការណ៍នោះដែរ ត្រូវបានមនុស្សមួយចំនួនគិតថា វាជាប្រថ្នូលមិនល្អ និងជាការព្រមានសម្រាប់សហរដ្ឋអាមេរិក។

ឥឡូវនេះ អ្នកនិយមលេងអ៉ីនធើណិតមួយចំនួន មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារហេតុការណ៍មួយនេះ វាពិតជាស្រដៀងគ្នា ជាមួយនឹងហេតុការណ៍ដែលកើតមានឡើងនៅក្នុងរឿងដ៏រន្ធត់មួយ ដែលមានចំណងជើងថា The Birds ដែលមានពពួកសត្វសារិកា ចូលមកក្នុងទីក្រុង និងបានវាយប្រហារសម្លាប់មនុស្សជាច្រើន៕

**** អត្តបទបន្ត៖ អភ័ព្វណាស់! កុមារីស្បែកដូចពស់ ត្រូវបានបណ្តេញចេញពីសាលា ព្រោះតែមិត្តរួមថ្នាក់ខ្លាចពេក ****

កុមារីមួយរូបដែលមានស្បែកដូចពស់ និងសកស្រការរៀងរាល់ ៦សប្តាហ៍ម្តង ត្រូវបានបណ្តេញចេញពីសាលា ព្រោះតែមិត្តរួមថ្នាក់ខ្លាចពេក។

កុមារីឈ្មោះហ្សាលីនី យ៉ាដាវ (Shalini Yadav) អាយុ ១៦ឆ្នាំ បានកើតជំងឺស្បែកម្យ៉ាងដែលគេហៅថាErythroderma ដែលជាប្រភេទជំងឺរលាកស្បែកដែលមិនទាន់មានគ្រូពេទ្យណាអាចព្យាបាលបានទេ។

ជាធម្មតា នាងចាំបាច់ត្រូវត្រាំទឹករៀងរាល់មួយម៉ោងម្តង និងត្រូវលាបក្រែមសំណើមរៀងរាល់បីម៉ោងម្តង ដើម្បីកុំឲ្យស្បែកប្រែជារឹង និងឆាប់របក។

គ្រួសាររបស់នាងដែលមានសមាជិកដល់ទៅប្រាំបីនាក់ មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញក្រែមឲ្យនាងលាបនោះទេ ដូច្នេះស្បែករបស់នាងត្រូវសករៀងរាល់៤៥ថ្ងៃម្តង ប្រៀបដូចជាពស់សកស្រកាដូច្នោះដែរ។

ស្ត្រីជាម្តាយឈ្មោះ ដេវគុនវ៉ា (Devkunwar) បាននិយាយថា “Shalini បានកើតជំងឺនេះ តាំងពីនាងនៅតូចម្ល៉េះ។ ពួកយើងបាននាំនាងទៅជួបគ្រូពេទ្យ២-៣ នាក់ដែរ ប៉ុន្តែគ្មាននរណាម្នាក់អាចជួយព្យាបាលនាងបានទេ ដូច្នេះហើយទើបបានជាស្ថានភាពជំងឺនេះ កាន់តែធ្ងន់ធ្ងរ។ ខ្ញុំមានអារម្មណ៍ថា គ្មាននរណាម្នាក់អាចជួយកូនខ្ញុំបានសោះ។ នៅពេលដែលស្បែករបស់កូនខ្ញុំត្រូវរបក វាធ្វើឲ្យនាងឈឺចាប់ណាស់។ ជំងឺមួយនេះ មិនមែនកំពុងសម្លាប់នាងទេ តែវាកំពុងតែយកជីវិតរបស់នាងបន្តិចម្តងៗហើយ។ ពួកយើងមិនដឹងថា គួរទៅណា ឬទៅពិភាក្សាជាមួយអ្នកណាបន្តទៀតទេ ”។

នាង Devkunwar ដែលជាអ្នកថែទាំម្នាក់នៅក្នុងមជ្ឈមណ្ឌលសហគមន៍មួយដែលឧបត្ថម្ភដោយរដ្ឋ បាននិយាយថា កុមារី Shalini នឹងប្រឈមមុខការស្លាប់ដោយសារជំងឺមួយនេះ។

នាងបានបន្ថែមទៀតថា “Shalini គួរតែស្លាប់ប្រសើរជាងរស់នៅជាមួយជីវិតដ៏វេទនាមួយនេះ”។

ឪពុករបស់ Shalini មានឈ្មោះថា Rajbahadur ជាអ្នកធ្វើការស៊ីប្រាក់ប្រចាំថ្ងៃមួយរូប បាននិយាយថា “ខ្ញុំពិតជាពិបាកចិត្តណាស់ នៅពេលដែលកូនរបស់ខ្ញុំកើតមកមានស្បែកខុសប្រក្រតី និងរបកស្រកាពេញរាងកាយ ប្រៀបដូចជានាងត្រូវបានគេដុតពីចុងជើងដល់ក្បាលបែបនេះ”។

សម្រាប់ Shalini ផ្ទាល់វិញ នាងបាននិយាយថា “ ខ្ញុំចង់រៀនណាស់ ប៉ុន្តែខ្ញុំត្រូវបានគេបណ្តេញចេញពីសាលាដោយសារតែក្មេងៗដទៃទៀតខ្លាចមិនហ៊ានមើលមុខខ្ញុំ។ អ្នកទាំងអស់គ្នានៅក្នុងគ្រួសារ បានរងទុក្ខដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំបានធ្វើអ្វីខុស? តើខ្ញុំមានបាបកម្មអ្វីបានជាត្រូវទទួលរងការស្អប់បែបនេះ។ ខ្ញុំក៏ចង់រស់នៅដែរ។ បើសិនជាអាចសូមជួយខ្ញុំផង ” ៕

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments