Header Ads

ផ្អើលគ្រប់គ្នា!! តារាស្រីស្លាប់ពេលសម្តែង បង្ហាញព្រលឹងវិលវល់ នៅក្នុងរោងកុន (មានវីដេអូ)

រូបភាព និងឃ្លីបវីដេអូ បានបង្ហាញពីស្រមោលពណ៌ស ដែលមានសណ្ឋានដូចរូបរាងមនុស្ស និងជាពិសេស វាត្រូវបានគេជឿថាគឺដូចគ្នាទៅនឹងតារាស្រី Eva Gray ដែលនាងបានស្លាប់នៅក្នុងមហោស្រពនេះ កំឡុងពេលកំពុងសម្ដែងដោយរោគគាំងបេះដូង។

រូបភាព និងឃ្លីបវីដេអូនេះ ត្រូវបានថតដោយ ក្រុមអ្នកប្រមាញ់រូបភាពខ្មោចមួយក្រុម ដោយពួកគេបានសុំការអនុញ្ញាតដើម្បីចូលទៅក្នុងអគារដែលបានសាងសង់តាំងពី កំឡុងទស្សវត្សន៍ឆ្នាំ១៨០០មួយនេះ។ ពួកគេក៏បានថតជាប់រូបភាព និងវីដេអូជាច្រើន ដែលបង្ហាញពីស្រមោលពណ៌សមានរូបរាងជាមនុស្ស និងឃ្លីបវីដេអូខ្លះថតជាប់ស្រមោលពណ៌សនោះហោះកាត់កាមេរ៉ាតែម្ដង។

លោកស្រី Carolineជាសមាជិកមួយក្នុងចំណោមក្រុមអ្នកប្រមាញ់រូបភាពនោះបាន និយាយថា “ពីដំបូងខ្ញុំមិនជឿនោះទេ តែខ្ញុំពិតជាមិនអាចប្រកែកបានទេបើរូបភាពចេញមកជាក់ស្ដែងបែបនេះ”។

ក្នុងនោះចាប់បានរូបភាព ស្រមោលស ឈរនៅយ៉ខាងលើនៃមហោស្រពសម្លឹងចុះមកឆាក ដែលលោកស្រីជឿថាស្រមោលនោះគឺជាស្រមោលរបស់តារាស្រី Eva Gray មែន។ លោកស្រីក៏បានបន្ថែមទៀតថា ”ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍តែខ្លួនឯងនោះទេ អ្នកដទៃនៅក្នុងក្រុមក៏ដូចគ្នាដែរ តែអ្វីដែលជាក់ស្ដែង នោះគឺរូបភាព និងសម្លេងនោះគឺពិតជាយើងថតបានមែន”។

លោកស្រីបានប្រាប់បន្តទៀតថា នេះជាលើកដំបូងហើយ ក្នុងរយៈពេល៤ឆ្នាំដែលប្រមាញ់រូបថតនេះ ហើយលើកនេះទទួលបានរូបភាពច្បាស់ៗ និងស្រមោលពេញមួយជំហរ ដោយក្នុងរូបខ្លះចាប់បានស្រមោលស ដែលត្រូវបានជឿថាជាតារាស្រី Eva Gray នោះក្នុងឈុតរាត្រីកំពុងឈរនៅលើជណ្ដើរ ហាក់ត្រៀមចេញពីមហោស្រពជាដើម។ យ៉ាងណាមិញ លោកស្រីមិនដែលសង្ឃឹមថា នឹងថតបានរូបភាពបែបនេះទេ ហើយនាងក៏ចង់ប្រាប់ថានេះជាការពិត ប៉ុន្ដែវាស្រេចទៅលើការគិតរបស់អ្នកទាំងអស់គ្នា។

គួររំឮកថា នាង Eva Gray បានស្លាប់ក្នុងវ័យ ៣៣ឆ្នាំ នៅក្នុងមហោស្រព Victorian នេះ ក្នុងទីក្រុងMaine សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩០៤។ មុនពេលនាងទទួលមរណភាព នាងបានសម្ដែងបទចម្រៀងបន្ថែមចំនួន ៣បទ ទៅតាមតម្រូវការរបស់ទស្សនិកជននៅក្នុងយប់មុនថ្ងៃបុណ្យ Halloween៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments