Header Ads

អុញនោះ !! បុរសម្នាក់ជាប់គុកដោយសារតែបន្ទោបង់លាមកភ្លេចចាក់ទឹក

តើ​អ្នក​ទាំង​អស់​គ្នា​ជឿទេ​ថា គ្រាន់តែ​ជុះអាចម៏​ភ្លេច​ចាក់​ទឹកសោះ អាច​ធ្វើ​អោយ​ជាប់​គុក​បាន​នោះ?

រឿង​ដ៏​ចំលែក​នេះ​បាន​កើត​ឡើង​នៅរដ្ឋកាលីហ្វ័រញ៉ាដែល​បុរសម្នាក់ត្រូវបានគេចាប់​ខ្លួនបន្ទាប់ពី​បុរស​ម្នាក់​នោះ​បាន​លួច​ចូល​ក្នុង​ផ្ទះ​របស់​គេ​ដើម្បី​លួច​របស់​មាន​តម្លៃ ហើយ​​មូល​ហេតុដែល​ឈាន​ទៅដល់ការចាប់ខ្លួនបុរស​ម្នាក់​នោះ​​បាន​ គឺ​ដោយ​សារ​តែ​បុរស​ម្នាក់​នោះ​បាន​បត់​ជើង​ធំ​នៅ​ផ្ទះ​របស់​ជន​រង​គ្រោះ និង​មិន​បាន​ចាក់​ទឹក​នោះ​ទេ ហើយ​លាមក​របស់​ជនល្មើស​បាន​ក្លាយ​​ជា​ភ័ស្តុតាង តាម​រយៈការ​ពិនិត្យ DNA នៃ​លាមក​នោះ។

អ្នកស៊ើបអង្កេតបាន​ប្រមូលភស្តុតាងតាម​ទម្រង់ DNA ហើយ​វាត្រូវគ្នានឹងទម្រង់មួយផ្សេងទៀតនៅក្នុងមូលដ្ឋានទិន្នន័យជាតិ បន្ទាប់​មក​ប៉ូលិសបានតាម​រក​ជនសង្ស័យដល់​ផ្ទះរបស់គាត់នៅជិតទីក្រុង Ventura ។

លោក Andrew David Jensen ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែកក្កដាពីបទលួចទ្រព្យសម្បត្តិនៅ​ក្នុង​​លំនៅឋានរបស់​ជន​រង​គ្រោះ​។ ជនសង្ស័យ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ 180.000 ដុល្លារ។

លោក Tim Lohman ដែល​ជា​មន្រ្តី​ប៉ូលីសនៅ​តំបន់នោះ​ បាននិយាយថាវាគឺជាករណីដំបូងបង្អស់ដែលគាត់អាច​ចាប់​ខ្លួន​ជន​ល្មើស​បាន​តាម​រយៈភស្តុ​តាង​ដែលប្រមូលពីបង្គន់។

Lohman បាននិយាយថានៅពេលដែលមនុស្សគិតអំពីភស្តុតាងឌីអិនអេពួកគេតែងតែគិតពីគំរូសក់ឬទឹកមាត់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments