Header Ads

អាក្រក់ណាស់!! ម្ដាយមីងអប្រិយវាយធ្វើបាបបង្ខំក្មួយស្រីដែលទើបនឹងមានវ័យ ១៥ ឆ្នាំ ឲ្យធ្វើជានារីរកស៊ីផ្លូវភេទ

ថៃ៖ អ្នកម្ដាយមួួយរូបរស់នៅក្នុងទីក្រុង អយុធ្យា ប្រទេស ថៃ មានការរន្ធត់ចិត្តជាខ្លាំង ក្រោយពីបានដឹងថាកូនស្រីវ័យ ១៥ ឆ្នាំរបស់ខ្លួនត្រូវបានសាច់ញាតិក្នុងគ្រួសារបង្ខំឲ្យធ្វើជានារីលក់ខ្លួន ដោយពេលខ្លះត្រូវរួមភេទជាមួយបុរសដល់ទៅ ៣នាក់ក្នុងមួយថ្ងៃ។ បន្ទាប់ពីបានដឹងការពិត ស្ត្រីជាម្ដាយបាននាំកូនស្រីទៅកាន់មូលនិធិ Paveena ដែលជាមូលនិធិមួយជួយសង្គ្រោះដល់នារីៗជនរងគ្រោះនិងកូនក្មេង។

ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ការបង្ខិតបង្ខំរំលោភបំពានបានបន្តកើតឡើងអស់រយៈពេលច្រើនខែ ហើយអ្នកដែលយកនាងមកជួញដូរផ្លូវភេទបែបនេះ គឺត្រូវជាមីងរបស់នាងផ្ទាល់តែម្ដង។ ស្ត្រីជាម្ដាយមីងមានឈ្មោះថា Joy វ័យ ២០ ឆ្នាំ បានធ្វើការគម្រាមកំហែង រួមទាំងវាយធ្វើបាបនិងបង្ខំឲ្យក្មេងស្រីគ្រោះជួយចេញថ្លៃចំណាយក្នុងផ្ទះ ដោយការលក់ខ្លួនទៅឲ្យមនុស្សប្រុសជាច្រើន ដើម្បីទទួលបានប្រាក់។ ក្មេងស្រីរងគ្រោះបានឲ្យដឹងថែមទៀតថា ស្ថិតក្រោមការគំរាមកំហែងឲ្យធ្វើបែបនេះនាងអាចរកប្រាក់បានចាប់ពី ៥០០ បាត ទៅដល់ ៣០០០បាត (ប្រមាណជា ១៥ ទៅ ៩១ ដុល្លារ) ជារៀងរាល់ថ្ងៃ ប៉ុន្តែទោះជាយ៉ាងណានាងមិនទទួលបានចំណែកណាមួយឡើយ ព្រោះម្ដាយមីងរបស់នាងបានប្រមូលយកប្រាក់ដែលនាងរកបានទៅទាំងអស់។

ស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបានប្រាក់អ្នកយកពត៌មានឲ្យដឹងថា នាងបានលែងលះជាមួយឪពុកបង្កើតរបស់កូនស្រីនាង ហើយបានរៀបការជាមួយនឹងស្វាមីថ្មីម្នាក់ ប៉ុន្តែបច្ចុប្បន្នប្ដីថ្មីរបស់នាង គឺកំពុងជាប់ពន្ធនាគារ ដោយសារតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នាងត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ហេតុនេះទើបយកកូនស្រីទៅផ្ញើរឲ្យស្នាក់នៅជាមួយសាច់ញាតិ ព្រោះបារម្ភដល់សុវត្ថិភាពមិនចង់ឲ្យកូននៅផ្ទះតែម្នាក់ឯង។ គួរបញ្ចាក់ផងដែរថា ប៉ូលីសក្រុង អយុធ្យា ធ្វើការចាប់ឃាត់ខ្លួនបានមនុស្ស ២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ ក្រោយពីក្រុមប៉ូលីសបានរៀបចំឆាកល្ខោននៅឯផ្ទះសំណាក់មួយកន្លែងក្នុងតំបន់ ក្នុងគោលបំណងប្រមូលភស្តុតាងនិងចាប់ខ្លួនជនណាដែលបានបង់ប្រាក់ ដើម្បីរួមភេទជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ ហើយក្នុងចំណោមជនសង្ស័យទាំង ២នាក់ មានម្នាក់ជាមន្ត្រីរាជការវ័យ៦១ ឆ្នាំ៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments