Header Ads

ពីងពាងចម្លែក!! កសិករម្នាក់បានប្រទះឃើញពីងពាងបុរាណជើង១០ ដោយចៃដន្យនៅក្នុងចំការ ដែលមានតម្លៃយ៉ាងមហិមាចំពោះវិទ្យាសាស្រ្ត (មានវីដេអូ)

តាំងពីឆ្នាំ ២០០០មក គឺមានប្រភេទនៃពីងពាងនេះត្រូវបានគេប្រទះឃើញតែ ៦ប៉ុណ្ណោះ។ បុរសជាកសិករចិនម្នាក់មិនជាខ្លាចសត្វពីងពាងណាស់ណាទេ តែពីងពាងមួយក្បាលនេះពិតជាធ្វើអោយគាត់ព្រឺក្បាលមែនទែន។

ពីងពាងទូទៅមានតែ ៨ជើងតែប៉ុណ្ណោះ តែពីងពាងនេះមានជើងដល់ទៅ ១០ ព្រមទាំងធាត់មានរោមច្រើន។ វាមើលទៅហាក់ដូចជាមានគ្រោងឆ្អឹងរឹងមួយនៅពីលើខ្លួនរបស់វា ហើយអ្វីដេលប្លែកបំផុតនោះគឺខ្នងរបស់វាដែលប្រៀបបានដូចជា ចម្លាក់បែបបុរាណ។

លោក Li Wenhua បានប្រទះឃើញសត្វនេះក្នុងចំការរបស់គាត់នៅភាគនិរតីប្រទេសចិន។ ដោយមានការជួយពីអ៊ិនធឺណេត លោក Li បានរកឃើញថា សត្វពីងពាងប្រភេទនេះគឺមានតម្លៃយ៉ាងមហិមាសម្រាប់អ្នកសិក្សាស្រាវជ្រាវ។

សត្វល្មូនប្រភេទនេះត្រូវបានគេសម្គាល់ថា ជាពីងពាងរាងនាឡិការខ្សាច់របស់ចិន ដែលជាពូជពីងពាងកម្រត្រូវគេរកឃើញក្នុងប្រទេសចិន។ ភស្តុតាងពីមុននៃពីងពាងប្រភេទនេះអាចត្រូវបានរកឃើញនៅក្នុងវចនានុក្រមដ៏ចំណាស់មួយមានឈ្មោះថា the Er Ya ដែលត្រូវបានគេបោះពុម្ភនៅក្នុងពេលមួយរវាងសត្សវត្សទី ២ និងសត្សវត្សទី ៥មុនគ.ស.។

ពីងពាងប្រភេទនេះគឺមានតាំងពីសត្សវត្សទី​៥មុន គ.ស.មកម្ល៉េះ ហើយវាជាប្រភេទមួយនៃពីងពាងរស់នៅក្នុងដី ដែលគេកម្របានឃើញ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments