Header Ads

រំភើបចិត្តណាស់!! បុរសម្នាក់ចាប់លីេកកូនដំរីធ្លាក់ប្រឡាយ ទៅជួបជុំមេវាវិញ..

មន្រ្តីសត្វព្រៃមួយរូបបានសែងកូនដំរីទើបនឹងកើតមួយក្បាល បន្ទាប់ពីវាត្រូវបានជួយសង្រ្គោះពីប្រឡាយទឹកមួយ។វីដេអូមួយបានបង្ហាញពីទិដ្ឋភាពដ៏កក់ក្តៅ ពេលដែលកូនដំរីទទួលបានសុវត្ថិភាព ដោយមន្រ្តីការពារព្រៃឈើ។កូនដំរីមួយក្បាលនេះបានស្ថិតនៅក្នុងហ្វូងដំរីកំពុងធ្វើដំណើរមួយហ្វូង និងបានឆ្លងកាត់ព្រៃ Nellimala ក្នុងទីក្រុង Ooty ស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា ពេលដែលវាបានធ្លាក់ចូលទៅក្នុងប្រឡាយមួយ និងផុងខ្លួននៅក្នុងភក់។

មេរបស់វាមិនមានលទ្ធភាពគ្រប់គ្រាន់នោះឡើយដើម្បីជួយវា ហើយបានវាយប្រហារទៅលើយានជំនិះរបស់អ្នកស្រុក និងដេញមនុស្សក្នុងស្ថានភាពដ៏អស់សង្ឃឹម។អ្នកស្រុកក្នុងតំបន់បានហៅមន្រ្តីព្រៃឈើសម្រាប់សុំជំនួយ ហើយពួកគេអាចទប់ស្កាត់ឥទ្ធិពលដ៏ក្លៀវក្លារបស់មេដំរី ខណៈដែលពួកគេបានជួយកូនដំរីចេញពីភក់។

ទោះជាយ៉ាងណាក្តី កូនដំរីទើបនឹងកើត ដែលគេប៉ាន់ប្រមាណថាមានអាយុមិនលើសពីពីរបីថ្ងៃមួយក្បាលនេះ ពិតជាមានភាពស្ទាក់ស្ទើរក្នុងសម្របខ្លួនជាមួយមនុស្សជុំវិញវា។បុរសម្នាក់ដែលស្ថិតនៅក្នុងសម្លៀកបំពាក់ឈុតប៉ារ៉ា អាចត្រូវបានគេឃើញព្យាយាមលួងលោមកូនដំរី ហើយដំរីពិតជាមានភាពភ័យខ្លាច ខណៈដែលវាព្យាយាមរត់គេចចេញពីពួកគេ។

នៅក្នុងគោលបំណងដើម្បីបញ្ឈប់សត្វព្រៃមួយក្បាលនេះពីការរត់ចូលទៅកាន់ផ្លូវថ្នល់ អ្នកស្ម័គ្រចិត្តមួយរូបបានចាប់វាដាក់លើស្មារបស់គាត់ និងយកវាត្រឡប់ទៅកាន់ព្រៃវិញ។អ្នកសង្រ្គោះរូបនេះបានផ្តល់វានូវគ្រាប់ធញ្ញជាតិមួយចំនួន និងទឹកដូង មុនពេលបញ្ជូនវាត្រឡប់ទៅព្រៃដើម្បីជួបជុំជាមួយមេវាវិញ។កូនដំរីនេះហាក់មើលទៅទើបនឹងកើតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលវាមានភាពញាក់ញ័រ ខណៈដែលកំពុងបោះជើងដើរទៅមុខ៕

**** អានអត្តបទបន្ថែម៖ សឹងតែមិនជឿ !!! នាវាមុជទឹកដំបូងបំផុតរបស់អូស្ត្រាលីត្រូវបានរកឃើញវិញ បន្ទាប់ពីបាត់ដំណឹងអស់រយៈពេល១០៣ឆ្នាំ ****

(បរទេស)៖ យោងតាមសេចក្តីប្រកាស ដែលបានចុះផ្សាយថ្ងៃទីព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧នេះបានអោយដឹងថា នាវាមុជទឹកដំបូងបំផុតរបស់អូស្ត្រាលីត្រូវបានរកឃើញវិញ បន្ទាប់ពីបាត់ដំណឹងអស់រយៈពេល១០៣ឆ្នាំ។បំនែកនាវាមុជទឹកឈ្មោះ HMAS AE1 នេះត្រូវបានត្រូវបានរកឃើញនៅក្បែរ កោះ York ក្នុងប្រទេស ប៉ាពូញ៉ូវគីនេ។ នាវាមុជទឹកនេះ ត្រូវបានបាត់ដំណឹងជាមួយនឹងនាវិក អូស្រ្តាលី និងអង់គ្លេសចំនួន ៣៥នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩១៤ ក្បែរប្រទេស ប៉ាពូញ៉ូវគីនេ ដោយគ្មានការផ្តល់សញ្ញាសុំជំនួយឡើយ។

នេះជាការបាត់ដំណឹងនាវាអូស្ត្រាលីជាលើកដំបូង ក្នុងសម័យសង្គ្រាមលោកលើកទីមួយ។ ការបាត់ដំណឹងនាវាមុជទឹកទម្ងន់៨០០តោននេះ ក្លាយជារឿងរ៉ាវដ៏អាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រយោធាអូស្ត្រាលី ដោយកាលនោះបេសកកម្មស្វែងរកនាវាចំនួន១២ផ្សេងគ្នា ត្រូវបានចេញប្រតិបត្តិការស្វែងរក ប៉ុន្តែបែរជាមិនទទួលបានផលអ្វីទំាងអស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments