Header Ads

អុញនោះ!! ស្រីបបួលដេកជាមួយ ប្រុសមិនព្រម កើតរឿងធំ...

តាមប្រភពព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា បុរសម្នាក់បានចូលទៅរកសេវាកោសជប់ នៅហាងកោសជប់១កន្លែង រួចក៏ត្រូវនារីកោសជប់ម្នាក់ បានបបួលវ៉ៃសិច តែបុរសនោះមិនយល់ព្រម ក៏ធ្វើឱ្យនារីរូបនោះច្រឡោតខឹង ស្រែកឆោឡោថា ខាងប្រុសចាប់នាងស្រាតខោ និងទារលុយ៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទ តែខាងប្រុសប្រកែក ទើបធ្វើឱ្យកើតជាជម្លោះបែកផ្សែងផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំខ្លួនភាគីទាំងពីរទៅសាកសួរ។

ករណីជម្លោះរឿងចូលកោសជប់បបួលវ៉ៃសិចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះកោសជប់ម៉ាស្សាមួយកន្លែង យីហោកោសជប់ម៉ាស្សា២៤ម៉ោង មានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ភាគីបុរសដែលអះអាងថា ត្រូវនារីម៉ាស្សាបបួលវ៉ៃសិចមិនព្រម ទើបធ្វើឱ្យផ្ទុះជម្លោះឡើងនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យជាង៣០ឆ្នាំ ស្លៀកខោពណ៌ប្រផេះ ពាក់អាវយឺត និងពាក់អាវរងាដៃវែង ពណ៌សលាយក្រហម លាយខៀវ និងជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ។ ចំណែកនារីម៉ាស្សាដែលជាគូទំនាស់ មិនស្គាល់អត្តសញ្ញាណដូចគ្នា និងមានវ័យប្រមាណជាង២០ឆ្នាំ ធ្វើការនិងស្នាក់នៅក្នុងហាងកោសជប់ម៉ាស្សា២៤ម៉ោងខាងលើ។

តាមសម្តីភាគីបុរសខាងលើ បានអះអាងថា នៅមុនពេលកើតហេតុ ដោយសារតែគាត់មិនសូវស្រួលខ្លួន ទើបគាត់បានជិះម៉ូតូឆៀងចូលទៅរកសេវាកោសជប់នៅហាងកោសជប់ខាងលើ និងត្រូវនារីកោសជប់ម្នាក់បានមកទទួលបម្រើសេវាគាត់។ លុះពេលចូលដល់ក្នុងបន្ទប់កោសជប់ ដែលត្រូវខណ្ឌដោយជញ្ជាំងក្តារកុងប្លាកេ ចំហរទ្វារ បិទដោយវាំងនន គាត់បានដោះអាវ ដើម្បីឱ្យនារីខាងលើកោសខ្យល់ ស្រាប់តែភ្លាមនោះ នារីរូបនោះបានបបួលគាត់វ៉ៃសិច តែគាត់មិនយល់ព្រម ស្រាប់តែធ្វើឱ្យនារីរូប

នោះខឹងច្រឡោត ក៏ស្រែកឆោឡោថា គាត់បានចាប់ស្រាតខោនាង និងវ៉ៃសិចនាងមិនឱ្យលុយ ព្រមទាំងទារលុយចំនួន៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទនាងទៀតផង ទើបធ្វើឱ្យគាត់កើតទុក្ខមិនខុសចិត្ត ក៏រករឿងឈ្លោះប្រកែកបែកផ្សែង ទើបត្រូវខាងភាគីនារីម៉ាស្សា មានគ្នា៤នាក់ ក្នុងនោះមានប្រុសម្នាក់ផង បាននាំគ្នាចាប់ឃាត់គាត់ទុកបម្រុងធ្វើស៊ី តែក្រោយមកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ នាំខ្លួនភាគីទាំងពីរទៅសាកសួរ។

ចំណែកភាគីនារីម៉ាស្សាវិញ បាននិយាយថា តាមពិតរឿងរ៉ាវមិនដូចអ្វីដែលបុរសខាងលើចោទប្រកាន់នោះឡើយ ដោយនៅមុនពេលកើតហេតុបុរសរូបនោះ បានចូលមករកសេវាកោសជប់ និងបានហៅនាងឱ្យកោសជប់ឱ្យ លុះពេលចូលដល់ក្នុងបន្ទប់ ខាងប្រុសក៏បបួលនាងវ៉ៃសិច ចំណែកនាងក៏មិនថាអ្វីដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យកើតជាជម្លោះបែកផ្សែងនេះ ក៏ដោយសារតែខាងប្រុសទាមទារវ៉ៃសិចជាមួយនាងដោយមិនពាក់ស្រោម ទើបនាងប្រកែក ព្រោះមិនហ៊ានប្រថុយនោះឡើយ ស្រាប់តែភ្លាមនោះ បុរសខាងលើក៏ផ្ទុះកំហឹងរករឿងស្រែកឡូឡា ចោទថា នាងជាអ្នកបបួលគេវ៉ៃសិចទៅវិញ និងថែមទាំងចោទថា នាងទារថ្លៃមើលប្រដាប់ភេទដល់ទៅ៥ម៉ឺនរៀលទៀតផង តែតាមពិត គឺមិនដូចអ្វីដែលបុរសនោះនិយាយឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានព្យាយាមជួយធ្វើការសម្របសម្រួលភាគីទាំងពីរនៅនឹងកន្លែងដែរ ប៉ុន្តែដោយសារភាគីទាំងសងខាង សុទ្ធតែអះអាងយកត្រូវរៀងៗខ្លួន និងមានចិត្តចង់ឈ្នះចាញ់ដូចគ្នា ទើបមិនអាចរកដំណោះស្រាយឃើញ ហេតុនេះសមត្ថកិច្ចក៏សម្រេចនាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង៕

ប្រភព៖ នគរធំ

**** អានអត្តបទបន្ថែម៖ ហួសហេតុពេកហើយ!!! ថៅកែចិនខឹងកម្មករក៏ចាប់ចងស្លាបសេករុំភ្ជាប់នឹងបង្គោល ដាក់ហាលថ្ងៃដូចសត្វធាតុ... ****

វាជារឿងដែលគួរឱ្យហួសចិត្ត និងជាទង្វើផ្ទុយច្បាប់មួយ ខណៈដែលថៅកែជនជាតិចិនម្នាក់ខឹងនឹងកម្មករជនជាតិខ្មែរ លួចខ្សែភ្លើងបន្តិចបន្តួច ក៏ស្រាប់តែចាប់ជនសង្ស័យរូបនោះចងភ្ជាប់ជាមួយនឹងបង្គោលភ្លើង ដាក់ហាលថ្ងៃ ក្នុងទីលានបាល់ទាត់ ដោយថែមទាំងបានយកខ្សែភ្លើងរាប់សិបខ្សែ មកចងរឹតរុំព័ទ្ធជុំវិញខ្លួនជនសង្ស័យទៀតផង ដែលរូបភាពបែបនេះមើលទៅពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។

ហេតុការណ៍ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦២ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានឱ្យដឹងថា បុរសដែលត្រូវថៅកែចោទថា ជាចោរលួចខ្សែភ្លើងនោះ មានឈ្មោះ ហោ សុភី អាយុ៣០ឆ្នាំ ជាកម្មករក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលត្រូវគេចាប់ចងយ៉ាងព្រៃផ្សៃខាងលើនេះ គឺជាកម្មករសំណង់នៅក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីមស៍ផ្លាហ្សា ដោយសារតែគាត់បានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់របស់ខុនដូនេះ ក៏ត្រូវសន្តិសុខចាប់ខ្លួនប្រគល់ឱ្យថៅកែចិន និងយកមកចងទុកនៅកន្លែងខាងលើតែម្តង ហើយកន្លងមកក្នុងការដ្ឋាន តែងតែត្រូវបានចោរលួចខ្សែភ្លើង​ និងសម្ភារផ្សេងៗទៀតអស់ជាច្រើន ​ទើបពេលចាប់ខ្លួនបុរសជាជនសង្ស័យបាននៅថ្ងៃនេះ ក៏ធ្វើសកម្មភាពព្រៃផ្សៃបែបនេះតែម្តង។

តាមសម្តីបុរសជាជនសង្ស័យ ឈ្មោះហោ សុភី បានឆ្លើយសារភាព ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចយកខ្សែភ្លើងនៅខុនដូខាងលើ ៤ដងមកហើយ ដោយចាយប្រាក់ខែកម្មករសំណង់មិនគ្រប់ ទើបមកលួចខ្សែភ្លើងនៅក្នុងអាគារ ស្រាប់តែលើកទី៤ ក៏ត្រូវមេការចាប់បាន រួចយកខ្សែភ្លើងដែលលួចនោះមកចងស្លាបសេករុំលើខ្លួន រឹបសឹងតែដកដង្ហើមមិនរួច រហូតដល់សមត្ថកិច្ចចុះមកដល់ បញ្ជាឱ្យសន្តិសុខស្រាយខ្សែភ្លើងចេញពីខ្លួន និងបង្គោលដែក ទើបបានអង្គុយចុះដកដង្ហើមស្រួលវិញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីចាប់ចោរលួចខ្សែភ្លើង សមត្ថកិច្ចក៏ចុះមកដល់ការិយាល័យមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក៏ឃើញជនសង្ស័យត្រូវគេចងស្លាបសេកជាប់នឹងបង្គោលភ្លើង ព្រមទាំងយកខ្សែភ្លើងដែលជនសង្ស័យលួចនោះ រុំជាប់សឹងតែដកដង្ហើមមិនបាន ទើបសមត្ថកិច្ចបានបញ្ជាឱ្យសន្តិសុខដែលយាមនៅនោះស្រាយខ្សែចេញ ដើម្បីនាំជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ ប៉ុន្តែត្រូវបុរសជាមេការមិនឱ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ទេ ដោយអះអាងថា ការដ្ឋាននេះមានមេការជនជាតិជាអ្នកគ្រប់គ្រងដោះស្រាយខ្លួនឯង ដោយជនសង្ស័យជាកម្មកររបស់ខ្លួន និងមិនចង់ឱ្យគេមានទោសទណ្ឌទេ ព្រោះអាណិត គ្រាន់តែធ្វើការអប់រំឱ្យឈប់ប្រព្រឹត្តបទល្មើសលួចទៀត បានហើយ។

ក្រោយមកសមត្ថកិច្ច ក៏បានដកកម្លាំងចេញមកវិញ ដោយយោងតាមការអាះអាងពីអ្នកបកប្រែខ្មែរ និងក្រោយពីមានការបញ្ជាក់ជំហរច្បាស់លាស់ពីខាងក្រុមហ៊ុន៕

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments