Header Ads

គួឲ្យអាណិតនាងណាស់!!! ក្រមុំរូបស្រស់ ប្រុសធ្វើឱ្យឆ្កួត

គួឲ្យអាណិតនាងណាស់!!! ក្រមុំរូបស្រស់ ប្រុសធ្វើឱ្យឆ្កួតនាងក្រមុំឡាន សៀន អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំង៣ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត នាងជាកូនទី៣ ក្នុងចំណោម បងប្អូន៤នាក់ (ប្រុស២ ស្រី២) ឪពុកឈ្មោះញៀន លៀម អាយុ៥៦ ឆ្នាំ ម្តាយឈ្មោះយូ លាង អាយុ៥៧ឆ្នាំ។ នាងជាកូនអ្នកស្រែចម្ការ រៀនសូត្របានត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារ ឪពុកម្តាយ ពុំធ្លាប់ចេញទៅណាឆ្ងាយពីស្រុកនោះទេ។ នៅពេលអ្នក យកព័ត៌មានយើងចូលទៅជួប ដើម្បីសុំបទសម្ភាសន៍ ឃើញនាង ជាប់ ច្រវាក់ជើងគួរឱ្យសង្វេគ ហើយនៅពេលសួរនាំ នាងចេះតែឆ្លើយ មិនដឹងជាភាសាអី និងត្រូវបានក្រុមគ្រួសារប្រាប់ថា នាងធ្លាក់ខ្លួនវិកលចរិតទៅហើយ ដែលមួយថ្ងៃៗ អង្គុយ និយាយង៉ូវៗម្នាក់ឯង អ្នកឯទៀតស្តាប់មិនបាន ដូចជាភាសាបាលីខ្លះៗ ភាសាចាមខ្លះៗ ជួននៅសុខៗក៏ស្រែក យំហ៊ូ លុះអស់ពីយំ ទៅជាសើចសប្បាយទៅវិញ។ បើមានប្រុសៗទៅជិត ឬអង្គុយក្បែរ នាងចូលចិត្តណាស់ សើចគ្រហាញដាក់គេ ទោះជាប៉ះពាល់នាងបន្តិចបន្តួចក៏មិនថាអីដែរ តែបើឪពុកម្តាយ ឬស្រីៗដូចគ្នាទៅជិត វិញ បើនាងចាប់ដៃបាននឹងខាំដាច់មិនខាន ឬត្រូវទាត់ក៏ទាត់ ត្រូវវ៉ៃក៏វ៉ៃ ឆ្នាសដូចមេមាន់បណ្តើរកូន។ ដោយសារក្រមុំអភ័ព្វមិនអាចផ្តល់សម្ភាសន៍បាន ទើបម្តាយរបស់នាងរៀបរាប់ជំនួស ទាំងក្តុកក្តួលរំជួលចិត្តជាពន់ពេក។

អ្នកស្រីយូ លាង អាយុ៥៧ឆ្នាំ ជាម្តាយ បានឱ្យដឹងថា កូនក្រមុំគាត់នេះ ឈប់រៀនត្រឹមថ្នាក់ទី៤ មិនទាន់ចប់បឋមសិក្សាផង នាងមានអំណោយផលពី ធម្មជាតិ ស្អាតជាងបងប្អូនឯទៀត ទាំងរាងរៅ កម្ពស់កំពត្រូវខ្នាតទាំងអស់ ថែមទាំងមានថ្ពាល់ខួចទាំងសងខាងទៀតផង។ គ្រាន់តែនាងឈានដល់វ័យ១៦ ឆ្នាំភ្លាម ក៏មានកំលោះៗទាំងក្រៅភូមិ ទាំងក្នុងភូមិតាមស្ទាក់ប្រលោមសុំស្នេហ៍ នាងជាបន្តបន្ទាប់ ប៉ុន្តែនាងមានមារយាទ ត្រឹមត្រូវមិនភ្លីភ្លើភ្លើតភ្លើនទៅតាមការលួងលោម ឬទទួលអំណោយពីប្រុសទាំងនោះទេ។ ក្រោយមកក៏មានគេ ចូលដណ្តឹងតាមប្រពៃណី ក៏នាងនៅតែប្រកែករហូត ប្រុសណាក៏ដូចប្រុសណាដែរ នាងមិនព្រមយកទាំងអស់។ អ្នកស្រីជាម្តាយ បន្តទៀតថា លុះនាងមានអាយុ២០ឆ្នាំ នៅសុខៗ ល្ងាចមួយ ស្រាប់តែឃើញនាង អង្គុយសំកុកត្រមង់ត្រមោចម្នាក់ឯង គាត់ឆ្ងល់ណាស់ ក៏សួរនាងថា តើនាងមានរឿងអ្វី? ពេលនោះ ស្រាប់តែនាងស្រែក ទ្រហោយំ បានមួយសន្ទុះក៏បែរជាសើចវិញ ទើបគាត់ដឹងថា នាងមានបញ្ហាផ្លូវចិត្តហើយ។ បន្ទាប់ពីនោះមក គាត់និងប្តីបាននាំកូនស្រីនេះទៅរកគ្រូមន្តអាគមឱ្យជួយ ស្តោះព្រួស បោសផ្លុំ ស្រោចទឹក តាំងពីព្រះសង្ឃ រហូតដល់គ្រូ ជាគ្រហស្ថ ធ្លាប់មានឈ្មោះបោះសំឡេង។ ពេលយកទៅព្យាបាលនោះ គ្រូៗ បានប្រាប់ថា នាងត្រូវបុរសដែលស្រលាញ់នាងមិនបានចងគំនុំ ក៏ជួលគ្រូធ្មប់ ឱ្យធ្វើអំពើ ដោយគេចងស្នួ ចង្អួរ ប្រើព្រាយ និងមន្តអាគមធ្វើនាងឱ្យឆ្កួត។ មន្តអាគមគ្រូធ្មប់នោះខ្លាំងពូកែណាស់ គ្រូល្មមៗទប់ទល់មិនបានទេ ហើយ តាំងពីគ្រូជួយមិនបានមក កូនស្រីក៏ធ្លាក់ខ្លួនវង្វេងវង្វាន់ធ្ងន់ទៅៗ។

អ្នកស្រីយូ លាង បន្តទៀតថា នៅពេលធ្វើទុក្ខម្តងៗ ខ្លួនប្រាណនាងមាន អាការខុសប្រក្រតី បើកភ្នែកក្រឡោត បញ្ចោញភាព កាចសាហាវ ធ្លាប់លោតសង្គ្រប់ចាប់គាត់ជាម្តាយ ខាំក្រញី ដូចមេឆ្មា និងកណ្តុរ កុំតែបានគេជួយម៉្លេះ សមគាត់ស្លាប់បាត់ទៅហើយ។ សូម្បីតែឪពុកក៏ កូនស្រីនេះគំរាមមិនឱ្យទៅជិតដែរ តែបើប្រុសៗដទៃ ក្រៅពីឪពុកទៅឈរជិត និយាយពីរឿងស្នេហាវិញ នាងញញឹមញញែមដាក់គេ ហើយស្លូតណាស់។ សព្វថ្ងៃ គាត់តែងហុចបាយសម្លឱ្យនាងញ៉ាំ ដោយ ប្រយ័ត្នប្រយែងដាក់ច្រវាក់ជើងរហូត តែបើត្រូវការ ងូតទឹក លុះត្រាតែនាងបាត់វង្វេងសិន ទើបបាន ព្រោះ នាងម្តងដឹងខុសត្រូវ ម្តងឆ្កួត។ គាត់ដាក់ច្រវាក់កូន ៣ឆ្នាំមកហើយ បើពេលណានាងស្វាង ទើបដោះ ច្រវាក់ចេញ តែបើពេលនាងកំពុងវក់ ក៏ពឹងបងប្អូនកូន ក្មួយឱ្យជួយចាប់ចងទើបបាន។

លោកយាយឡុង នាង អាយុ៦២ឆ្នាំ និងលោកយាយប៊ុត រុង អាយុ៦៧ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹង ស្របគ្នាថា នាងក្រមុំឡាន សៀន គ្រាន់តែពេញក្រមុំ ក៏មានកំលោះៗតាមលួងលោមស្តីដណ្តឹងជាហូរហែ តែនាងមិនព្រមយកប្រុសណាទាំងអស់។ ជាអកុសល ៣ឆ្នាំ កន្លងមកនេះ នាងធ្លាក់ខ្លួនឆ្កួតវង្វេង ទោះជាឪពុកម្តាយយកទៅមន្ទីរពេទ្យ ឬរកគ្រូខ្លាំងពូកែឱ្យជួយ ព្យាបាលយ៉ាងណាក៏នៅតែមិនជា លុះកាន់តែធ្ងន់ទៅៗ ត្រូវតែចាប់ដាក់ច្រវាក់ បង្ការក្រែងនាងរត់ចេញពីផ្ទះ ត្រូវ ប្រុសព្រានចាប់រំលោភ ព្រោះឃើញនាងស្អាត។ ពួកគាត់ជឿថា មកពីប្រុសសុំស្នេហ៍នាងមិនបាននោះ គុំកួន ក៏ទៅពឹងគ្រូធ្មប់ឱ្យធ្វើអំពើអំព័ន្ធឱ្យនាងឆ្កួត ប៉ុន្តែ បើនាងមានវាសនាល្អ គង់តែបានគ្រូខ្លាំងពូកែជួយដោះ អំពើនោះឱ្យជាដូចដើមវិញមិនខាន។គួរបញ្ជាក់ថា ជំងឺវិកលចរិត ឬសរសៃប្រសាទ ពិបាកព្យាបាលបំផុត ដែលពីសង្គមចាស់ នៅកំពង់កន្ទួត ខេត្តកណ្តាល មានមន្ទីរពេទ្យឆ្កួត សម្រាប់ទទួលព្យាបាលមនុស្សវិកលចរិត។ ការព្យាបាលជំនាន់នោះមានការបញ្ឆក់ខ្សែភ្លើងជាដើម ហើយអ្នកជំងឺសុទ្ធតែជាប់ ច្រវាក់ដូចអ្នកទោស ប៉ុន្តែការព្យាបាលបានជាសះស្បើយ ស្ទើរតែគ្រប់គ្នា។ ក្រៅពីការព្យាបាលនៅមន្ទីរពេទ្យ ក៏មាន គ្រូមន្តអាគមខ្លាំងពូកែអាចជួយបានដែរ ដែលគ្រូខ្លះ ប្រើថ្នាំត្រាំទឹកធុំក្លិនស្អុយសម្រាប់ស្រោចឱ្យអ្នកជំងឺ និងប្រើធាងក្តាតវាយគំរាមដេញព្រាយបិសាច ឃើញ មានប្រសិទ្ធភាពខ្លះដែរ…”៕

ប្រភព៖ freshlove

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments