Header Ads

ជួយស៊ែរគ្នាផង!! ពីរនាក់បងប្អូនរៀនពូកែសុទ្ធតែលិខិតសរសើរពេញផ្ទះ ប៉ុន្តែក្រីក្ររកព្រឹកខ្វះល្ងាច ហើយអកុសលឪពុកទើបស្លាប់ចោល ចំណែកម្ដាយធ្លាក់ខ្លួនឈឺធ្ងន់ទៀត តើអោយក្មេងស្រីកំសត់ពីរនាក់នេះទីពឹងអ្វី ???

ក្រហើយឪពុកម្តាយស្លាប់ចោលទៀតជួយស៊ែរឲ្យសប្បុរសជនឃើញផង…ពីរនាក់បងប្អូនរៀនពូកែសុទ្ធតែលិខិតសរសើរពេញផ្ទះ ប៉ុន្ដែគ្រួសារក្រីក្ររកបានព្រឹកខ្វះល្ងាច ហើយអកុសលឪពុកទើបស្លាប់ចោល ចំណែកម្ដាយធ្លាក់ខ្លួនឈឺធ្ងន់ទៀត តើអោយក្មេងស្រីកំសត់ពីរនាក់នេះទីពឹងអ្វី ???មើលហើយ ទប់ទឹកមិនបាន សមាគមឧត្តមគតិកូនខ្មែរបានចុះយកថវិកាសម្ភារសិក្សាកង់ និងអាហារូបត្ថម្ភជូនប្អូនពន្លឺនៅកំពង់ចាម រួចហើយក៏បន្តទៅសៀមរាប ភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប ទៀតដើម្បីជួប ប្អូន ដៀប ស្រីនិច្ច ដែលជាសិស្សក្រក្រីរៀនពូកែ។ ស្រីនិច្ចរៀនថ្នាក់ទី១២A នៃវិទ្យាល័យ ១០មករា ១៩៧៩ ហើយរស់នៅផ្ទះជួលជាមួយម្តាយមីង សព្វថ្ងៃ។ គ្រួសារ ស្រីនិច្ច កាលលោកឪពុក នៅជុំនោះទោះបីបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកម្តេចម្តា ក៏ ស្រីនិច្ច រីករាយរំភើបដែរ ព្រោះមានឪពុកម្តាយយល់ចិត្តគ្នា និងស្រលាញ់កូន។ម្តាយលក់ដូរបន្តិចបន្តួច ឪពុករត់ម៉ូតូកង់បីចំណូលជួនបានជួនអត់ ហើយត្រូវចំណាយជាច្រើន ជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រីទាំង២រៀនផង។ ទោះបីគ្រួសារមានសភាពពិបាកយ៉ាប់យឺនយ៉ាងណាក្តីក៏ឪពុកម្តាយស៊ូទ្រាំខំប្រឹងរកប្រាក់ឲ្យកូនស្រីបានរៀនបន្តទៀតដែរ។ ម្តាយក៏មានសុខភាពមិនល្អឯឪពុក ក៏មានជំងឺបេះដូងតែពួកគាត់ តែងតែខំលាក់បាំងកូនៗទាំង២មិនឲ្យដឹង ក្រែងកូនកើតទុក្ខគិតខ្វល់ច្រើនរៀនលែងចូលទើបពួកគាត់សុខចិត្តកុហកកូនថាគាត់មិនអីទេ។ដោយឃើញកូនស្រីទាំង២កូនរៀនពូកែៗដូចគ្នាកូនប្អូនតែងបានលិខិតសរសើររហូតចំណែកកូនបងក៏បានលិខិតសរសើរដែរ ហើយពេលប្រលងបាក់ឌុបកូនបងក៏បានជាប់និទ្ទេសAទៀតផងនោះ។

ស្នាមញញឹមលាយដោយទឹកភ្នែកនៃញើសឈាមដែលឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមានតម្លៃពិតមែន។ពួកគាត់រំភើបរហូតដល់យំផងសប្បាយចិត្តផងឳបកូនៗផងដោយឃើញកូនៗខំតស៊ូរហូតបានប័ណ្ណកិត្តិយសជាច្រើន តាមពាក្យដែលកូនបានសន្យាជាមួយពួកគាត់។ ពិភពលោកដ៏ស្រស់ស្អាតបានតែភ្លែតសោះក៏ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពេលឪពុកលាចាកលោកទៅដោយជំងឺបេះដូង។ព្រឹកមិញឌុបកូនទៅរៀនថ្មីៗហេតុអ្វីថ្ងៃឡើងពុកទៅចោលកូនដោយមិនបានប្រាប់កូនមួយម៉ាត់សោះអ៊ីចឹងពុក?។ កម្មលើកម្មទុក្ខជាន់ទុក្ខទឹកភ្នែកត្រួតទឹកភ្នែក។ ស្រីនិច្ច និងសុធារី នាងជូតទឹកភ្នែកមិនទាន់អស់សំណើមផងក៏ស្រាប់តែម្តាយនាងចាប់ឈឺទៀត។

ប្អូនទាំង២ពិបាកចិត្តរកឈប់រៀនតែពូមីងនឹកអាណិតក្មួយៗខ្លាំងណាស់គាត់ជួយបានតិចតួចទេធ្វើម៉េចបើយើងអត់ដូចគ្នានោះ។ពេលក្រុមការងារសមាគមឧត្តមគតិកូនខ្មែរចុះទៅសម្ភាសផ្ទាល់ ស្រីនិច្ច យំពេលរំលឹកដល់លោកឪពុកនាង។ ស្រីនិច្ច និងសុធារី មានតែលើកដៃសំពះសូមសុំឲ្យបងប្អូនខ្មែរសប្បុរសជនដែលនៅក្នុងនិងក្រៅស្រុកមេត្តាជួយបងប្អូននាងទាំង២ឲ្យបានរៀនដល់ចប់ផងព្រោះប្អូនស្រីទាំង២ចង់ក្លាយជាគ្រូបង្រៀន។រាល់ថ្ងៃស្រីនិច្ចមិនមានអ្វីជិះទៅរៀនទេពេលខ្លះបានលោកគ្រូអ្នកគ្រូឬមិត្តភក្តិជូនប្អូនមកផ្ទះនិងពេលខ្លះនាងដើរក៏មានដែរព្រោះបងស្រីបែកទៅរៀននៅបាត់ដំបង។ខ្ញុំបាទនិងព្រះសង្ឃគ្រប់ព្រះអង្គចង់យំតាមពេលឃើញទឹកភ្នែកស្រីនិច្ចព្រោះរំភើបនិងអាណិតប្អូនស្រីដែលចង់រៀនតែខ្វះលទ្ធភាពទើបខាងសមាគមជូនថវិកានិងប៊ិកសៀវភៅប្អូនបន្តិចបន្តួចដើម្បីលើកទឹកចិត្តប្អូនឲ្យតស៊ូរៀនខំប្រឹងដើរទៅមុខទៀត។បងប្អូនអាច ជួយឧបត្ថម្ភប្អូនស្រីបានតាមរយៈ
ទូរស័ព្ទពីរខ្សែ:093585356/
077237168។សូមអរគុណ!

ប្រភព៖​ freshlove

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments