Header Ads

អស្ចារ្យណាស់!! បុរសម្នាក់យកគ្រឿងឡាន អេតចាយ ច្នៃចេញជាសត្វ ផ្សេងៗ បានយ៉ាងអស្ចារ្យបំផុត

អង់គ្លេស៖ បុរសម្នាក់ បានបង្ហាញពី គំនិតច្នៃប្រឌិតខ្ពស់ តាមរយៈការ យកគ្រឿងសំណល់ អេតចាយ របស់រថយន្តចាស់ៗ មកធ្វើជារូបសត្វ ផ្សេងៗ ដែលគួរឲ្យទាក់ទាញបំផុត។ លោក James Corbett បានផ្សារ បញ្ចូលគ្នា នូវបំណែករាប់រយ ដែលប្រមូលបាន ពីឡាន ប្រភេទ vintage បង្កើតឲ្យទៅជា សត្វ ដែលមើលទៅ ហាក់ដូចជា មានជីវិតពិតៗ។

គ្មានបំណែក របស់រថយន្ត ណាមួយ ដែលត្រូវបាន បុរសវ័យ ៥៣ ឆ្នាំ ខាងលើ មើលរំលងនោះទេ។ រូបគាត់ បានច្នៃ វាចេញជាសត្វផ្សេងៗ ដែលរួមមានដូចជា សត្វទន្សាយ, ឆ្កែ, វាសែល (weasel), ក្ងាន, មាន់, សត្វត្រកួត (iguana) និងសត្វខ្លា cheetah ជាដើម។

ដើម្បីអាច ផលិត ជាសត្វមួយបាន លោក Corbett ត្រូវការ ពេលជាង ៣ សប្តាហ៍ ដើម្បីព្យាយាមសិក្សា និង រកវិធី ផ្គុំបំបែកគ្រឿង រថយន្តទាំងអស់បញ្ចូលគ្នា។ លោក Corbett គឺជាជនជាតិ អូស្ត្រាលី ហើយរូបគាត់ផ្ទាល់ ជាអតីតម្ចាស់ ទីតាំងស្តុកគ្រឿង អេតចាយ។ គាត់បានចាប់ផ្តើម ការផលិតជា រូបសំណាក សត្វ ចេញពីគ្រឿងឡាន ក្នុងឆ្នាំ ១៩៩៨។ ពេលចាប់ផ្តើម ផលិត បានសត្វមួយ ដំបូង គាត់បានយកវា ទៅដាក់តាំង នៅពីមុខហាង រំលងបាន ប៉ុន្មានខែ ក៏មានអតិថិជន មកទាក់ទង ដើម្បី បញ្ជាទិញបន្ថែម។

ស្នាដៃរបស់លោក Corbett វិចិត្រសាល ឈ្មោះ The John Davies ដែលស្ថិតនៅក្នុង តំបន់ Gloucestershire ប្រទេសអង់គ្លេស ហើយសត្វទាំងនោះក៏មាន ដាក់លក់ផងដែរ។ ចង់ដឹងថា ស្នាដៃ របស់គាត់ ពិសេសប៉ុណ្ណា យើងទៅមើលរូប ខាងក្រោយទាំងអស់គ្នា៖

សត្វឆ្កែដែល លក់ក្នុងតំលៃ ១០៨០០ ដុល្លារអាមេរិក
សត្វមាន់ដាក់លក់ក្នុងតំលៃ ៩៧០០ ដុល្លារអាមេរិក
សត្វជ្រូកព្រៃដាក់លក់ក្នុងតំលៃជាង ២២៥០០ ដុល្លារអាមេរិក
សត្វវាសែល ដាក់លក់ក្នុងតំលៃ ៥០០០ ដុល្លារអាមេរិក
សត្វឆ្កែដាក់លក់ក្នុងតំលៃ ៩០០០ ដុល្លារអាមេរិក
សត្វក្ងានដាក់លក់ក្នុងតំលៃ ១០០០០ ដុល្លារអាមេរិក
សត្វគោដាក់លក់ក្នុងតំលៃ ១០០០០ ដុល្លារអាមេរិក
សត្វខ្លាដាក់លក់ក្នុងតំលៃ ២២៥០០ ដុល្លារអាមេរិក
សត្វក្អែកដាក់លក់ក្នុងតំលៃ ៦០០០ ដុល្លារអាមេរិក
សត្វក្ង (Ibis) ដាក់លក់ក្នុងតំលៃ ៧៧០០ ដុល្លារអាមេរិក

ប្រភព៖ khmerluck

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments