Header Ads

ខ្លាំងណាស់!! នារីវ័យក្មេងម្នាក់រកឃើញស្រោមអនាម័យក្នុងហោប៉ៅប្ដី ទ្រាំមិនបានក៏ទាញកាំបិតចាក់សម្លាប់ ហើយថែមទាំង..

ថៃ៖ កាលពីពេលថ្មីៗនេះ នារីវ័យ ២២ឆ្នាំ ដែលត្រូវជាប្រពន្ធវ័យក្មេងរបស់បុរសវ័យ ៦២ ឆ្នាំ មួយរូប ត្រូវទទួលរងការចោទប្រកាន់ពីបទមនុស្សឃាត ក្រោយពីនារីរូបនេះសារភាពថាបានចាក់ប្ដីចំណាស់ជាច្រើនកាំបិតរហូតដល់បាត់បង់ជីវិត។ មូលហេតុដែលបណ្ដាលឲ្យប្ដីប្រពន្ធគូនេះចាប់ផ្ដើមឈ្លោះប្រកែកគ្នានោះ គឺដោយសារតែនារីជាប្រពន្ធបានរកឃើញស្រោមអនាម័យនៅក្នុងហោប៉ៅខោរបស់ប្ដីចំណាស់ ហើយគិតថាប្ដីរបស់ខ្លួនបានលួចក្បត់ចិត្តទៅរួមភេទជាមួយនារីផ្សេង។

ការឈ្លោះប្រកែកប្រែជាខ្លាំងក្លាឡើងៗរហូតដល់ Nittaya Saengdeuan យកកាំបិតមកចាក់បុរសជាប្ដីឈ្មោះ Amnuay Wensila ជាង ១០ដង ដោយឥតប្រណីដៃទាល់តែស្លាប់។ បន្ទាប់មក នារីជាជនសង្ស័យបានអូសសាកសពប្ដីទៅលាក់ទុកក្នុងធុងទឹកស្អុយក្រោយផ្ទះដែលមានទីតាំងក្នុងទីក្រុង Udon Thani ប្រទេស ថៃ។ ដំបូងឡើយ Nittaya បដិសេធរាល់ការជាប់ពាក់ព័ន្ធណាមួូយទាំងអស់ទាក់ទងនឹងការស្លាប់របស់ប្ដី ប៉ុន្តែបន្ទាប់ពីធ្វើការសួរចម្លើយយ៉ាងហ្មត់ចត់រួចមកនាងក៏ព្រមទទួលសារភាពចំពោះបទឧក្រិដ្ឋដែលនាងបានប្រព្រឹត្ត។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ប៉ូលីសក៏បានចុះទៅឆែកឆេរកន្លែងកើតហេតុនិងបានរកឃើញសាកសពរបស់ជនរងគ្រោះនៅទីនោះពិតមែន។ ចុងក្រោយ Nittaya ត្រូវទទួលបទចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា ខណៈដែលប៉ូលីសប្រហែលជាអាចនឹងបន្ថែមការចោទប្រកាន់ពីបទលាក់ទុកឬបិទបាំងសាកសពទុក៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments