Header Ads

ព្រឺរោមណាស់!! ខ្មោច​នាងក្រមុំ ​ដែល​ចងក​សម្លាប់ខ្លួនព្រោះស្នេហា មកស្រែក​ទ្រ​​ហ៊ោ​​យំនៅក្បែររោង ពិធីរៀប​ចំ​បុណ្យ​សពរបស់នាង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង…!!

ក្រោយពី​ស្ដ្រី​ក្រមុំ​ម្នាក់ ​ដែល​មាន​​វិប​ត្តិ​​ស្នេ​ហា ដោះ​ស្រាយ​​មិន​​ចេញ​​ បាន​​សម្រេច​ចិត្ត​ យក​​ក្រ​មា​​ចង​ក​​សម្លាប់​ខ្លួន​​រួច​មក​ ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង ​ភូមិ​​ចំ​បក់​ ឃុំ​​បឹង​បេង ​ស្រុក​​ម៉ា​ឡៃ​ ខេត្ដ​​បន្ទាយ​មាន​ជ័យ​មួយ​ចំនួន ​ដែលមាន​ជំនឿ ​រឿង​ខ្មោច​ព្រាយ​ មាន​ការ​ភ័យខ្លាច​យ៉ាងខ្លាំង​ បន្ទាប់ពី​មានការ​និយាយ​តៗ​គ្នា​ថា​ ខ្មោច​នាងក្រមុំ ​ស្រែក​ទ្រ​ហ៊ោ​យំ​ពេញ​ភូមិ​។​

យ៉ាង​ណាក៏​ដោយ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រាប់ថា មិន​មានរឿង​កើត​ឡើង ​យ៉ាង​ដូច្នេះ​ទេ ហើយ​រឿង​ភ្ញាក់ផ្អើល​នេះ កើតឡើង​ដោយ​សារ​តែ ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នឹក​គិត​ពដ​ក់ជាប់ ក្នុង​អារម្មណ៍​ពី​រឿង​ចងក សម្លាប់ខ្លួន​របស់​នាង​ក្រមុំ ។

គេ​សង្ក​ត​ឃើញ​សាច់​ញាតិ​ និង​ឪពុក​ម្តាយ​បាន​រៀបចំ ​ធ្វើបុណ្យ​បញ្ជូន​កុសល​ឲ្យ​នាងក្រមុំ ​បាន​ទៅកាន់​ភព​ស្ងប់​សុខ​ ដូច​នេះ​ទំនងជា​គ្មាន​រឿង​អ្វី កើតឡើង​ទេ​។

សូម​រំលឹកថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អឿន លី​តា ភេទ​ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ បាន​ចងក​សម្លាប់ខ្លួន កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅលើផ្ទះ​របស់​នាង បន្ទាប់ពី​ដឹងថា មិនអាច​រួមរស់​ជាមួយ សង្សារ​បណ្តូលចិត្ត ដោយសារ​ឪពុកម្តាយ បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ ជាមួយ​បុរស​ផ្សេង ជិត​រៀបការ​ចោល​ប្រុស​ស្នេហ៍​។

មុនពេល​កើតហេតុ នាងក្រមុំ​រូបនេះ មាន​វិបត្តិ​ផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះ​នាង​បាន បែកបាក់​ពី​សង្សារ ជាទី​ស្រលាញ់ ដោយសារ​ឪពុកម្តាយ បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ ជាមួយ​បុរស​ផ្សេង និង​ជិត​រៀបការ​ចោល សង្សារ​បណ្តូលចិត្ត​។នៅ​កន្លែងកើតហេតុ គេ​រកឃើញ​លិខិត​មួយច្បាប់ របស់​ឈ្មោះ អឿន លី​តា ដែល​នាង​បាន​សរសេរ មុនពេល ដែល​នាង​ចងក​សម្លាប់ខ្លួន​។

សំបុត្រ​មួយច្បាប់​នោះ បាន​សរសេ​ថា រវាង​យើង​បាន​ត្រឹម​ជា​សង្សារ យ៉ាងណា​ក៏​មិនអាច លើសពី​នេះដែរ ហើយ​ជឿជាក់​ចង់​ជួប ចង់​ថែរ ចង់​នៅក្បែរ តែ​បាន​ត្រឹម​ក្បែរ​ក្នុង​រយៈពេល​ខ្លី ស្រលាញ់​ខ្លាំង​បានត្រឹមតែ​ជា​សង្សារ សិទ្ធិ​រៀបការ​បាន​ទៅ​អ្នកដទៃ ស្រលាញ់គ្នា​ចុងក្រោយ បានត្រឹមតែ​អាល័យ គ្មាន​ថ្ងៃ​អូន​បាន​ធ្វើជា​ប្រពន្ធ​បង​ទេ​៕

ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments