Header Ads

ពេលនេះអស់បារម្មណ៍ទៀតហើយ!! ត្រឹមតែ៣ថ្ងៃសោះគ្រប់រន្ធញើសធំ មុខខ្មូត នឹងបាត់គ្មានសល់ មុខឡើងម៉ដ្ឋរលោងស្អាត

រន្ធញើសធំ មែនទេ ស្អប់ណាស់ មុខគ្មានម៉ដ្ឋអីបន្តិចសោះ ព្រោះតែរន្ធញើសធំៗពេក អ្នកខ្លះមិនមែនត្រឹមតែរន្ធញើសធំទេ តែមុខដូចខ្មុតស៊ីតែម្តងហើយ ពិបាកចិត្តរកអ្វីប្រៀបផ្ទឹមគ្មានទេ។

មនុស្សជាច្រើនបានប្រើប្រាស់នូវផលិតផលគ្រឿងសំអាងខុសៗគ្នា និង ឱសថផ្សេងទៀត ដើម្បីផ្ជិតរន្ធញើសអោយរួមតូចតាមដែលអាចធ្វើបាន។ គ្រប់គ្នាសុទ្ធតែបានដឹងថា​ ផលិតផលទាំងនោះ មានតម្លៃថ្លៃ ហើយពេលខ្លះថែមទាំងគ្មានបានការផងមិនដឹង។

ស្ត្រី បុរស ទាំងឡាយ អ្នកគួរតែសួរខ្លួនឯងថា ហេតុអ្វីយើងនៅតែចំណាយលុយច្រើនពេកទៅលើផលិតផលគ្រឿងសំអាងទាំងនោះទៀត ខណៈដែលឱសថធម្មជាតិ គ្រឿងផ្សំក្នុងផ្ទះបាយមានប្រសិទ្ធិភាពដូចគ្នា ឬ ស្ទើរតែបានផលជាងផលិតផលគ្រឿងសម្អាងទាំងនោះផង !

អ្នកជំនាញស្បែកទូទាំងពិភពលោកអះអាងថា ឱសថធម្មជាតិទាំងនេះ គឺល្អប្រសើរជាង សុវត្ថិភាពជាង ថោកជាង និង ធម្មជាតិពិតៗ។

តោះកុំរង់ចាំយូរ The Truth Kh នឹងបង្ហាញជូនមិត្តអ្នកទស្សនា នូវរូបមន្តធម្មជាតិដែលផ្ជិតរន្ធញើស មុខខ្មូត ក្នុងរយៈពេល ៣ថ្ងៃ ។

1. ទឹកជូតមុខអោយស និង បង្រួមរន្ធញើសធំ

* យកទឹកខ្មេះប៉ោម​១ស្លាបព្រាបាយ

*ចាក់ចូលក្នុងទឹក​៥ស្លាបព្រាបាយ

*កូរអោយសព្វហើយច្រកទុកក្នុងដបស្ព្រាយ៏បាញ់មួយ

*បន្ទាប់ពីលាងសម្អាតមុខរួច សូមបាញ់ទឹកនេះនៅលើផ្ទៃមុខ ហើយទុកអោយវាស្ងួត ដោយមិនបាច់លាងចេញវិញទេ

*បន្ទាប់មកលោកអ្នកអាចលាបឡេ ឬ គ្រីមផ្តល់សំណើមដែលអ្នកធ្លាប់ប្រើប្រចាំថ្ងៃដូចធម្មតា (សូមចៀសវាងការប្រើពពួកឡេលាយ ឬ ម្សៅលាយ)

*ទឹកខ្មេះប៉ោម មានសមត្ថភាពខ្ពស់ក្នុងការធ្វើអោយមុខម៉ដ្ឋ រន្ធញើសតូចត្រលប់មកវិញ និង ការពារប្រឆាំងនឹងការរលាក។​

2. ជែលប្រទាលកន្ទុយក្រពើជាគ្រីមលាបមុខពេលយប់

* លាបជែលប្រទាលកន្ទុយក្រពើអោយសព្វមុខ ដោយមិនបាច់លាងចេញឡើយ លាបមុនគេងជាប្រចាំ
* លាងសម្អាតផ្ទៃមុខនៅពេលព្រឹក ។ របៀបនេះវាមិនត្រឹមតែរក្សាស្បែកអោយមានសំណើមហើយ តែបន្ថែមនូវការបន្តឹងស្បែកមួយកំរិតទៀត ជែលប្រទាលកន្ទុយក្រពើ ស្រស់ថ្លា និង ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ពិសេសកំចាត់ចោលនូវជាតិប្រេងនិងសារធាតុកខ្វក់នៅលើស្បែក និង បិទរន្ធញើសអោយតូចវិញ។

3. ម្សៅដុតនំ (ប៊ែកឃីងសូដា)

* លាយម្សៅប៊ែកឃីងសូដា និង ទឹកធម្មតា អោយស្មើគ្នា ហើយលាបលើផ្ទៃមុខ
* ​ម៉ាស្សាថ្នមៗ ១ នាទី ហើយលាងសម្អាតចេញ
* កុំប្រើជាប្រចាំថ្ងៃអ្វី ៣ ទៅ ៤ ថ្ងៃធ្វើម្តងគឺគ្រប់គ្រាន់ហើយ ។ បន្ទាប់ពីលាបល្បាយនេះរួចកុំភ្លេចលាបគ្រីមផ្តល់សំណើមដល់ស្បែកផង រាល់ការព្យាបាលដោយប៊ែកឃីងសូដា។ រូបមន្តនេះ គឺមានប្រសិទ្ធិភាពបំផុត ការពារ និង ព្យាបាលកុំអោយកើតមុន។

4. ស៊ុត ស និង ក្រូចឆ្មា

នេះជាវិធីធម្មតា លោកអ្នកប្រើតែ ទឹកក្រូចឆ្មា ២ ទៅ បី តំណក់ ហើយស៊ុតអ្វីក៏បានយកផ្នែកពណ៌ស មកលាយជាមួយគ្នា វាយអោយសព្វល្អ ហើយលាបល្បាយនេះនៅលើផ្ទៃមុខ ។ បន្ទាប់មក ទុកវាចោលលើមុខ ៤នាទី រួចលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច។

5. ក្រូចឆ្មា និង ទឹកម្នាស់

អ្វីដែលលោកអ្នកត្រូវការគឺ ទឹកក្រូចឆ្មាកន្លះពែង និង ទឹកម្នាស់កន្លះពែង បន្ទាប់មកត្រាំក្រណាត់ស្អាត ឬ សំលី ក្នុងល្បាយទឹកដែលបានលាយរួច ហើយលាបលើមុខ ៥នាទី ។ បន្ទាប់មកទៀត​ លាងមុខចេញជាមួយទឹកត្រជាក់ ។ ទឹកផ្លែម្នាស់ផ្ទុកខ្ពស់ណាស់នូវចំនួននៃសារធាតុអង់ហ្ស៊ីម ដែលមានប្រយោជន៏ក្នុងការលាងសម្អាតស្បែក និង បន្តឹងស្បែក ព្រមទាំងបិទរន្ធញើសអោយមុខម៉ដ្ឋ។

6. ប៉េងប៉ោះ និង ទឹកក្រូចឆ្មា

ច្របាច់ប៉េងប៉ោះទុំ យកទឹក ២ ទៅ ៤ តំណក់ និង ទឹកក្រូចឆ្មា ២ ទៅ ៤ តំណក់ដូចគ្នា បន្ទាប់មកយកសំលី មកត្រាំក្នុងល្បាយទឹកនេះ រួចលាបលើផ្ទៃមុខ និង ទុកចោល ១៥នាទី ។ ចុងក្រោយលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។

សូមចំណាំថា គ្រប់នៃរូបមន្តខាងលើនេះ មុននឹងធ្វើសូមលាងសម្អាតផ្ទៃមុខអោយបានស្អាតសិន សឹមអនុវត្តវិធីនីមួយតាមការចូលចិត្ត។

សូមថ្លែងអំណរគុណដល់សុភាពនារី និង បុរសទាំងឡាយដែលបានចំណាយពេលអានដល់ចប់ ពិសេសបាន ចុច ចែករំលែកអត្ថបទនេះបន្តទៅមិត្តភក្តិ និង ក្រុមគ្រួសារផ្សេងទៀត ។ សូមអរគុណ សូមទទួលបានជោគជ័យ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments