Header Ads

អស្ចារ្យណាស់!! ក្រុមកូនខ្មែរបង្ហាញហ្គេមខ្លួន នៅម៉ាឡាសុី ធ្វើឲ្យអន្តរជាតិភ្លឺភ្នែក

អស្ចារ្យណាស់!! ក្រុមកូនខ្មែរបង្ហាញហ្គេមខ្លួន នៅម៉ាឡាសុី ធ្វើឲ្យអន្តរជាតិភ្លឺភ្នែក

DirexPlay គឺឈ្មោះក្រុមកូនខ្មែរផលិតហ្គេមកម្សាន្តដែលលោក ឈួ​ម ពិសិដ្ឋ ជាម្ចាស់ក្រុមហ៊ុន ក៏ដូចជាអ្នកដឹកនាំ និង​ដៃគូ​បីនាក់​ផ្សេងទៀត​របស់លោក បាន​បង្កើត​អាជីវកម្ម​ផលិត​ហ្គេម​កម្សាន្ត តាំងពី​ពេល​នៅ​រៀនជាមួយគ្នា។លើកនេះក្រុមលោកបានចូលរួមបង្ហាញហ្គេមនៅប្រទេសម៉ាឡេសុី នៅទីក្រុងកូឡាឡាំពូួរ នៃអគារ KLCC ជាអគារ មជ្ឈមណ្ឌលសមាគមអន្តរជាតិ ក្នុងកម្មវិធី Global Entrepreneurship Community 2017។ ក្រុមកូនខ្មែរមួយនេះបាននាំយកហ្គេមថ្មីរបស់ខ្លួនទៅបង្ហាញនៅទីនោះ ហើយក៏ត្រៀមចេញដើមឆ្នាំ ២០១៨ នេះផងដែរ ដោយលោកអ្នកអាចទាញយកពី App store ក៏បាននិង Play Store ក៏បាន។

ហ្គេមជាលក្ខណៈផ្សងព្រងលេងបែប Story Mode នេះមានឈ្មោះថា “wrath of figthers” ដែលប្រែជាភាសាខ្មែរថា “កំហឹងរបស់អ្នកប្រយុទ្ធ”។ ហ្គេមលក្ខណៈបាញ់ប្រហារនេះមានលាយក្រាហ្វិកប្រសាទខ្មែរ ស្រស់ស្អាត បង្កប់អត្ថន័យឲ្យអន្តរជាតិស្គាល់ហ្គេមនេះថាជាហ្គេមស្នាដៃកូនខ្មែរពិតៗ និង បង្កប់វប្បធម៌ខ្មែរថែមទៀតផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments