Header Ads

ចម្លែកណាស់!! យល់សប្តិឃើញនារីស្រស់ស្អាត មកសុំឱ្យជួយ…ពេលទៅដល់កន្លែង ស្រាប់តែឃើញ…. (វីដេអូ)

ប្រទេសថៃ៖ មានរឿងអបិយជំនឿមួយបានកើតឡើង កាលពីពេលថ្មីៗនេះ នៅក្នុងភូមិវាំងថៃថង ស្រុកវាំងប៉ោង ខេត្តផេចបូន ដោយគេបានឃើញមានប្រជាពលរដ្ឋជាច្រើន សម្រុកទៅអុជធូមបូជា កំណាត់ដើមគគីមួយមានទហំ៤ម៉ែត្រ គុណនឹង ២០ម៉ែត្រ ដែលគេគាស់យកចេញពីដីចំការមួយកន្លែង យកទៅទុកនៅក្នុងវត្ត ។

ហេតុផល ដែលប្រជាពលរដ្ឋមានជំនឿ នាំគ្នាគោរពបូជា រហូតផ្អើលដល់អ្នកសារព័ត៌មានដូចនេះ ដោយសារ ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុំឆៃ អាយុ ៥១ឆ្នាំ រស់នៅក្នុងស្រុកភូមិខាងលើ បានយល់សបិ្តឃើញមាននារីស្រស់ស្អាតម្នាក់ ស្លៀកពាក់ស ប្រាប់គាត់ថា នាងចង់ចេញពីក្នុងដី ព្រោះរស់នៅទីនោះយូរឆ្នាំណាស់មកហើយ ។ បុរសចំណាស់បន្តថា ហើយដីដែលនារីស្រស់ស្អាតនោះបង្ហាញ គឺជាដីចំការរបស់គាត់ផ្ទាល់តែម្ដង ប៉ុន្តែគាត់ក៏មិនបានអារម្មណ៍ជាមួយនិងការយល់សប្តិនោះដែរ ។

ប៉ុន្មានថ្ងៃក្រោយមក បុរសចំណាស់ បានទៅភ្ជួរដីចម្ការរបស់គាត់ដែលយល់សប្តិថា មានស្រីស្អាតរស់នៅក្រោមនោះ ហើយក៏ប្រទះឃើញដើមគគីមួយដើមងើបចេញពីដី ឃើញដូចនេះគាត់ក៏ប្រញ៉ាប់ទៅ ប្រាប់អ្នកភូមិឱ្យមកជួយគាស់ ស្ទូចដើមគគីនោះឡើង យកទៅតម្កល់ក្នុងវត្តតែម្ដង ៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments