Header Ads

សាហាវហួសថ្លែង!! រំលោភសម្លាប់ រួចស៊ីសាច់ទៀត

សាហាវហួសថ្លែង!! រំលោភសម្លាប់ រួចស៊ីសាច់ទៀត

យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ី​ន​ហួរ បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ត្រូវ​បាន​តុលាការ​ប្រទេស​ឥណ្ឌា​កាត់ទោស​ប្រហារជីវិត ពាក់​ព័​ន្ឋ​នឹង​ការ​រំលោភ​សម្លាប់​និង​ស៊ីសាច់​នារី​ជា​អ្នកបម្រើ​ម្នាក់​កាលពី​១០​ឆ្នាំ​មុន នៅ​ក្នុង​ទីក្រុង Noida ក្បែរ​រដ្ឋធានី​ញូ​ដេ​លី ។

ទីភ្នាក់ងារ​ដដែល​បញ្ជាក់​ទៀត​ថា តុលាការ​បាន​រក​ឃើញ​ថា លោក Maninder Singh Pandher និង​ជំនិត​របស់​លោក​ម្នាក់​ទៀត ឈ្មោះ Surinder Koli ពិតជា​មានទោស​ក្នុង​បទល្មើស ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ក្នុងភូមិ Nithari នៃ​ក្រុង Noida​។ចៅក្រម​ពិសេស CBI លោក Tiwari បាន​ថ្លែង​ថា ជនជាប់ចោទ​ឈ្មោះ Koli និង Pandher ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​រំលោភ​ហើយ​សម្លាប់ លើ​នារី​ជា​អ្នកបម្រើ​នៅ​តាម​ផ្ទះ​ឈ្មោះ Anjali កាលពី​ឆ្នាំ​២០០៦ ហើយ​ពួក​គេ​ទាំង​ពីរ ស័ក្តិសម​នឹង​ទទួលទោស​ដ៏​សែន​ធ្ងន់​បំផុត​នេះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments