Header Ads

បុរស​រើស​សម្រាមម្នាក់ដើរ​គូររូប​ពេញ​ផ្លូវ​​បង្កប់អត្តន័យយ៉ាងច្រើន ពេលដឹងការពិតធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកមិនបាន

បុរស​រើស​សម្រាមម្នាក់ដើរ​គូររូប​ពេញ​ផ្លូវ​​បង្កប់អត្តន័យយ៉ាងច្រើន ពេលដឹងការពិតធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកមិនបាន

ក្នុង​សភាព​ខោ​ជើង​ខ្លីនិង​អាវយឺត​ខ្មៅចាស់ យួរ​ថង់​សម្រាម​រយីរយៀក បុរស​ចំណាស់​ម្នាក់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ពិសេស​អ្នក​លេង​បណ្តាញ​សង្គម Line និង Facebook ​ចាប់​អារម្មណ៍​និង​មាន​ចម្ងល់​ជា​ខ្លាំងទៅ​លើ​រូប​គំនូរ​ក្រវែមក្រវ៉ាមពេញ​ដង​ផ្លូវ​ក្នុង​ទីក្រុង​ ដែល​លោក​ពូម្នាក់​នោះ​បាន​គូរ។

រូប​ដែល​បុរស​​ចំណាស់​ក្នុង​សភាព​មើល​មួយ​ភ្លែត​ដូច​មិន​សូវ​គ្រប់ មាន​ខ្លះ​មើល​ទៅ​ដូច​រូប​ផែនទី អាគារ និង​រូប​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដែល​គ្រប់​គ្នា​សូម្បី​អ្នក​ព័ត៌មាន​ថៃ​ដែល​ផ្តិត​យក​នោះ ក៏​មិន​យល់​អត្ថន័យ​ថា​ជា​អ្វី​ដែរ។ក្រោយ​ពី​រូប​លោក​ពូ​ម្នាក់​នោះ​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម សារព័ត៌មាន AMARIN TVHD របស់​ថៃ បាន​ចុះ​ទៅ​ស្វែង​រក​លោក​ពូ​នោះ​ហើយសួរ​នាំ​ឲ្យ​គាត់​ជួយ​បកស្រាយ​អត្ថន័យ​អាថកំបាំង​ដែល​បាន​គូរ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឆ្ងល់​។

តាម​ពិត​រូប​គំនូរ​រាប់​មិន​អស់​មិន​ថា​តាម​ជញ្ជាំង​ឬ​លើ​ដង​ផ្លូវ​​ទាំង​នោះ លោក​ពូ​ចំណាស់​នោះ​ថា គឺ​សុទ្ធ​តែ​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​គាត់​ដែល​បាន​ឆ្លងកាត់​ក្នុង​ថ្ងៃ​នីមួយៗ។ គាត់​បាន​ដើរ​ត្រាច់ចរ​គ្រប់​ទីកន្លែង​រើសដប​យក​ទៅ​លក់ បាន​លុយ​ទិញ​ហ្វឺត​មក​សរសេរ​និង​គូរវាស​រូប​ទាំង​ដែល​បាន​ឃើញ​ទាំង​នោះ។

គាត់​គឺ​ជា​អ្នក​នៅ​ក្រុង​ថេប (ក្រុងបាំងកក) និង​ធ្លាប់​ធ្វើ​ជា​ទាហ៊ាន​ជើង​ទឹកជំនាន់​មុន ហើយ​រឿង​គួរ​ឲ្យ​អាណិត​ដែល​ធ្វើ​ឲ្យ​បុរស​កំសត់​រូប​នេះ​ធ្លាក់​ខ្លួន​ទៅ​រើស​ដប​​កំប៉ុង​មក​លក់ និង​ដើរ​ត្រាច់ចរ​គូសវាស​ពេញ​ផ្លូវ​ដែល​គាត់​បាន​ទៅ​នោះ ក៏​ដោយ​សារ​មូល​ហេតុ​នៃ​ការ​​បាត់​បង់ឱពុកម្តាយ​និង​​ប្អូន​សម្លាញ់​របស់​គាត់​ ហើយ​ក៏​ធ្វើ​ឲ្យ​កើត​រោគបាក់ទឹកចិត្ត រហូត​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​មក​ទល់​ឥឡូវ។បច្ចុប្បន្ន​រឿង​របស់​លោក​ពូ បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​មាន​ការ​អាណិត​អាសូរ ហើយ​ក៏​ជា​មេរៀន​សម្រាប់​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់​និង​ថែទាំគ្រួសារ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​បាត់​បង់​គ្នា​ដូច​លោក​ពូ​ម្នាក់​នោះអ៊ីចឹង៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments